ក្រុមហ៊ុន Qualcomm បានបន្តការប្តឹងតាមផ្លូវច្បាប់របស់ខ្លួនទៅលើក្រុមហ៊ុនផលិតទូរស័ព្ទ Meizu របស់ប្រទេសចិនដែលពាក់ព័ន្ធទៅនឹងការរំលោភប៉ាតង់ និងសកម្មភាពលួចយកប៉ាតង់ទៅប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ប្រទេសអាឡឺម៉ង់ និងប្រទេសបារាំង។ ក្រុមហ៊ុនមួយនេះ បានអះអាងថា ការបដិសេធរបស់ក្រុមហ៊ុន Meizu សម្រាប់ចចារនូវកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណមួយ ដែលផ្តល់ផលល្អសម្រាប់ក្រុមហ៊ុនចិនមួយនេះ ទៅលើការលក់ និងចែកចាយនូវផលិតផលជាច្រើនដែលបានរំលោភប៉ាតង់នៅជុំវិញពិភពលោក ប៉ុន្តែពេលនេះ ក្រុមហ៊ុន Qualcomm បានប្តឹងហើយតាមរយៈនីតិវិធីច្បាប់បន្ថែមទៀតដើម្បីការពារនូវសិទ្ធិប៉ាតង់របស់ខ្លួន។
នៅក្នុងខែមិថុនា ក្រុមហ៊ុន Qualcomm បានអះអាងថា អង្គប្រតិបត្តិការ MediaTek ដែលបានបំពាក់នូវលើផលិតផលជាច្រើនរបស់ក្រុមហ៊ុន Meizu បានរំលោភទៅលើប៉ាតង់នៃការប្រើប្រាស់នូវប្រព័ន្ធ 3G និង 4G ។ ត្រលប់មកវិញ ក្រុមហ៊ុន Meizu បានប្រាប់ពួកយើងថា ក្រុមហ៊ុន Meizu កំពុងធ្វើការជាមួយនឹងក្រុមហ៊ុន Qualcomm ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយនឹងគោរពនូវសិទ្ធរបស់ក្រុមហ៊ុនមួយនេះដើម្បីធ្វើការប្រើប្រាស់នៅក្នុងវិធានការផ្លូវច្បាប់វិញដែរប្រសិនបើក្រុមហ៊ុនផលិតបន្ទះឈីបនេះមិនពេញចិត្តចំពោះការដំណើរការនេះ។ វាហាក់ដូចជាការចរចារនេះបានបរាជ័យទៅហើយ ជាពិសេសក្រុមហ៊ុន Meizu ប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់នៅក្នុងប្រទេសធំៗចំនួន 3 ៕