តម្លៃ​របស់​ទូរស័ព្ទ​ Huawei​ Mate​ 9​ និង​ Mate​ 9​ Porsche​ Design​ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​ផ្លូវការ​ហើយ​!

ចុះផ្សាយថ្ងៃទី 04 ខែ 11 ឆ្នាំ 2016 | ម៉ោង 05:21 pm

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​កាលពី​ព្រឹក​មិ​ញ​នេះ​ ក្រុមហ៊ុន​ Huawei​ បាន​ធ្វើការ​ប្រកាស​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ពួក​គេ​គឺ​ Huawei​ Mate​ 9​ និង​ Huawei​ Mate​ 9​ Pro​ ។​ ទូរស័ព្ទ​ទាំង​ពីរ​ស៊េរី​នេះ​ជា​គោលដៅ​របស់​ក្រុមហ៊ុន​ Huawei​ ក្នុង​ការ​ផលិត​នូវ​ទូរស័ព្ទ​ដែល​មាន​អេ​ក្រង់​ធំ​នៅ​ក្នុង​ពីរ​ស៊េរី​ម៉ូ​ដែល​ផ្សេង​គ្នា​។​ ទូរស័ព្ទ​ទាំង​ពីរ​ស៊េរី​នេះ​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ពេលវេលា​ដ៏​សក្តិ​សម​បំផុត​នៅ​ពេល​ដែល​ដែល​ក្រុមហ៊ុន​ Samsung​ ប្រកាស​ឈប់​ផលិត​ និង​លក់​នូវ​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ នៅ​ទូ​ទាំង​ពិភពលោក​ ហើយ​វា​មាន​តែ​ការ​ប្រកួតប្រជែង​ជាមួយនឹង​ទូរស័ព្ទ​ iPhone​ 7​ Plus​ ដែល​ទើបតែ​ប្រកាស​តែ​ប៉ុណ្ណោះ​។​

​ទូរស័ព្ទ​ Huawei​ Mate​ 9​ បំពាក់​នូវ​អេ​ក្រង់​ទំហំ​ 5.9​ អ៊ី​ង​កម្រិត​ភាព​ច្បាស់​ Full-HD​ ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នៅ​ខាងក្រោយ​ និង​ដំណើរការ​ជាមួយនឹង​ឈី​ប​ Kirin​ 960​ នៅ​ខាងក្នុង​ថែម​ទៀត​។​ ទូរស័ព្ទ​នេះ​ប្រើប្រាស់​នូវ​ USB-C​ រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 4GB​ និង​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ស្ថិត​នៅ​ផ្នែក​ខាងក្រោយ​ថែម​ទៀត​។​ អ្វី​ដែល​សំខាន់​បំផុត​អំពី​ទូរស័ព្ទ​មួយ​នេះ​គឺ​ពេលវេលា​មួយ​ដែល​ទូរស័ព្ទ​នេះ​នឹង​វាយលុក​ចូល​ទៅ​ក្នុង​ទឹកដី​សហរដ្ឋ​អា​មេ​រិច​នៅ​ពេល​មួយ​ឆាប់ៗ​ខាង​មុខ​នេះ​។​

​សម្រាប់​ម៉ូ​ដែល​ស៊េរី​មួយទៀត​មាន​អេ​ក្រង់​ប្រភេទ​ 2K​ ដែល​មាន​រូបរាង​ស្រ​ដៀង​ទៅ​នឹង​ទូរស័ព្ទ​ Samsung​ Galaxy​ Note​ /​ Edge​ ដែល​មាន​អេ​ក្រង់​កោង​នៅ​គែម​សងខាង​របស់​វា​។​ ម៉ូ​ដែល​ស៊េរី​ពិសេស​នេះ​មាន​ន​ស្លាក​សញ្ញា​យីហោ​របស់​ Porsche​ ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ Porsche​ Design​ Mate​ 9​ ។​ ប្រសិនបើ​អ្នក​ស្វែងរក​ទូរស័ព្ទ​នេះ​នៅ​លើ​ទីផ្សារ​នោះ​អ្នក​ពិតជា​ដឹង​ថា​វា​មាន​រូបរាង​ពិតជា​ដូច​ទៅ​នឹង​ទូរស័ព្ទ​ Note​ 7​ ខ្លាំង​មែនទែន​គ្រាន់តែ​វា​មិន​មាន​ប៊ិក​ Stylus​ នោះ​ទេ​ តែបើ​មាន​ម៉ាក​យីហោ​ Porsche​ នេះ​ហើយ​វា​រឹតតែ​អស្ចារ្យ​ទៀត​។​ ទូរស័ព្ទ​ពិសេស​ដ៏​ប្រណិត​មួយ​នេះ​មាន​តម្លៃ​ប្រហែល​ 1395​ អ៊ឺ​រ៉ូ​ (1549​ ដុល្លារ​)​។​

​ចំនែក​ស៊េរី​ម៉ូ​ដែល​ Mate​ 9​ ធម្មតា​មាន​តម្លៃ​ត្រឹមតែ​ 776​ ដុល្លារ​ហើយ​វា​នឹង​ធ្វើការ​ប្រកាស​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ទីផ្សារ​តំបន់​អាស៊ី​មួយ​ចំនួន​ និង​ទីផ្សារ​អ៊ឺ​រ៉ុ​ប​ផង​ដែរ​។​ ការ​ប្រកាស​បង្ហាញខ្លួន​នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អា​មេ​រិច​មុនគេ​តែ​មិន​ទាន់​ដឹង​ថា​នឹង​ប្រកាស​នៅ​ពេល​ណា​នោះ​ទេ​៕

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us