no-alternative title

Samsung​ Galaxy​ S8​ នឹង​ភ្ជាប់​មក​ជាមួយ​សេវាកម្ម​ជំនួយការ​ឆ្លាត​វៃ​ AI​ Assistant​ Service

​ក្រុមហ៊ុន​ Samsung​ Electronics​ បាន​ធ្វើការ​ប្រកាស​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ ក្រុមហ៊ុន​នឹង​ធ្វើការ​ដាក់​បញ្ចូល​នូវ​សេវាកម្ម​ជំនួយ​ឆ្លាត​វៃ​ AI​ Assistant​ Service​ សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S8​ ជំនាន់​ថ្មី​របស់​ខ្លួន​។​ បន្ថែម​ពីលើ​ស្មា​ត​ហ្វូ​ន​នេះ​ទៀត​នោះ​ ជំនួយការ​ដ៏​ឆ្លាត​វៃ​នេះ​ អាច​ប្រើប្រាស់​សហការ​ជាមួយនឹង​ផលិតផល​ផ្សេង​មួយ​ចំនួន​ទៀត​រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​ និង​នាឡិកា​ស្មា​ត​វ៉​ច​ផង​ដែរ​នេះ​ បើ​តាម​ការ​បញ្ជាក់​របស់​សារ​ព​ត័​ត៌​មាន​ជា​ច្រើន​ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​។​ ក្រុមហ៊ុន​ Samsung​ ត្រូវ​បាន​គេ​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ “​ទូរស័ព្ទ​ស៊េរី​ម៉ូ​ដែល​ Galaxy​ ជា​ច្រើន​របស់​យើង​មិន​បាន​ផ្តល់​នូវ​សេវាកម្ម​សម្រាប់​អតិថិជន​ឱ្យធ្វើ​ការ​កម្ម​ង់​នូវ​ភី​ហ្សា​ ឬ​កា​ហ្វ​នោះ​ទេ​ ប៉ុន្តែ​វា​បាន​ផ្តល់​នូវ​កម្មវិធី​សម្រាប់​ធ្វើការ​តម្លើង​ប្រើប្រាស់​។​ ប៉ុន្តែ​សម្រាប់​ AI​ Platform​ ថ្មី​នេះ​ នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​ធ្វើ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​ធ្វើ​ជា​ធម្មតា​ដោយ​ពួក​គេ​តែងតែ​ប្រើប្រាស់​ជាមួយនឹង​កម្មវិធី​តម្លើង​ពី​ខាងក្រៅ​មក​នោះ​ (3rd​ Party​ Application)”​ ។​

​ក្រុមហ៊ុន​ Samsung​ ដែល​មាន​គម្រោង​ក្នុង​ការ​ប្រកាស​នូវ​ស្មា​ត​ហ្វូ​ន​ Galaxy​ S8​ នៅ​ឆ្នាំ​ក្រោយ​ ថ្មីៗ​នេះ ​ទើបតែ​ប្រកាស​ថា​ទិញ​យក​នូវ​ក្រុមហ៊ុន​ Viv​ Labs​ ដែល​មា​នទី​តាំងនៅ​ក្នុង​ទីក្រុង​ San​ Jose​ រដ្ឋ​កាលី​ហ្វ័​រញ៉ែរ​ដែល​ជា​អ្នករក​ឃើញ​នឹង​បង្កើត​នូវ​សេវាកម្ម​ឆ្លាត​វៃ​ Siri​ របស់​ក្រុមហ៊ុន​ Apple​ ។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​នៅ​ពេល​នេះ​ ក្រុមហ៊ុន​ Samsung​ បាន​ធ្វើការ​បញ្ជាក់​ថា​ កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឱ្យ​ទូរស័ព្ទ​នេះ​ធ្វើការ​ដោះ​សោរ​ និង​បទ​ពិសោធន៍​ថ្មី​កាន់តែ​អស្ចារ្យ​សម្រាប់​អតិថិជន​អ្នក​ប្រើប្រាស់​ថែម​ទៀត​ផង​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ Injong​ Rhee​ ដែល​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Samsung​ បាន​ធ្វើការ​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ថា​ “​ក្រុមហ៊ុន​ Viv​ គឺជា​បេក្ខជន​ដែល​សំខាន់​បំផុត​ក្នុង​ការ​រួម​បញ្ចូល​គ្នា​នូវ​ការ​ប្រើប្រាស់​ជាមួយនឹង​គ្រឿង​សម្ភារៈ​នៅ​ក្នុងផ្ទះ​ នាឡិកា​ឆ្លាត​វៃ​ និង​ជា​ច្រើន​ទៀត​ហើយ​វា​ជា​គំរូ​នៃ​របៀប​របស់​ពួក​យើង​ក្នុង​ការ​ផ្លាស់​ប្តូរ​នូវ​បច្ចេកវិទ្យា​ទៅ​ជា​សេវាកម្ម​មួយ​ឆ្លាត​វៃ​ដែល​ធ្វើការ​គ្រប់គ្រង​ដោយ​សំឡេង​។​” ​លោក​ Rhee​ បានឱ្យ​ដឹង​នៅ​អំឡុង​ពេល​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា​ “​ក្រុម​អ្នក​អភិវឌ្ឍ​កម្មវិធី​ (Developers)​ អាច​ធ្វើការ​ត​ភ្ជាប់​ និង​ Upload​ នូវ​សេវាកម្ម​ជា​ច្រើន​ចូល​ទៅ​ក្នុង​ឧបករណ៍​ផលិតផល​ថ្មី​របស់​យើង​។​ បើ​ទោះបីជា​ក្រុមហ៊ុន​ Samsung​ មិន​បាន​ធ្វើ​អ្វី​ទាំងអស់​ដោយ​ខ្លួនឯង​ផ្ទាល់​ សេវាកម្ម​ជា​ច្រើន​ទៀត​ដែល​បាន​ភ្ជាប់​បន្ថែម​ទៅ​ក្នុង​ឧបករណ៍​ថ្មី​នេះ​អាច​នឹង​រៀន​សេវាកម្ម​ថ្មី​បន្ថែម​ទៀត​ និង​ផ្តល់​នូវ​ភាព​ងាយស្រួល​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​។​”

​តាម​ប្រភព​ពី​ Reuters​ ក្រុមហ៊ុន​ Samsung​ គ្រោង​នឹង​ដាក់​នូវ​ AI​ Platform​ របស់​ក្រុមហ៊ុន​ Viv​ ចូល​ទៅ​ក្នុង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជា​ច្រើន​។​ វា​គឺជា​មុខងារ​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​អ្នក​អភិវឌ្ឍ​កម្មវិធី​តម្លើង​ខាងក្រៅ​តាម​រយៈ​សេវាកម្ម​ជំនួយការ​និម្មិត​នេះ​។​

​ក្រុមហ៊ុន​ Samsung​ រំពឹង​ទៅ​លើ​ការ​លក់​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Galaxy​ S8​ ដើម្បី​ស្រោចស្រង់​មក​វិញ​បន្ទាប់​ពី​ការ​បាត់បង់​នូវ​ប្រជាប្រិយភាព​ដោយសារ​តែ​មាន​បញ្ហា​ថ្ម​របស់​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ កាលពី​ប៉ុន្មាន​ខែ​កន្លង​មកនេះ​។​ កាលពី​ខែ​មុន​នេះ​ បន្ទាប់​ពី​ការ​ប្រកាស​បញ្ឈប់​នូវ​ការ​ផលិត​ទាំងស្រុង​នៃ​ស្មា​ត​ហ្វូ​ន​ Note​ 7​ ក្រុមហ៊ុន​ Samsung​ បាន​រាយការណ៍​ថា​ ប្រាក់​ចំណេញ​សម្រាប់​ត្រីមាស​ទី​ ៣​ នេះ​មានការ​ធ្លាក់​ចុះ​ 17%​ ។​ សរុប​មក​ ការ​បាត់បង់​នូវ​សមាជិក​ថ្មី​ Samsung​ Galaxy​ Note​ 7​ នេះ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​បាត់បង់​នូវ​ទឹកប្រាក់​ចំណាយ​ 5​ ពាន់​លាន​ដុល្លារ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន