បន្ទាប់ពីក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញលក់ដំបូងកាលពីខែកញ្ញា កន្លងទៅ និងមានលក់តែនៅលើទីផ្សារនៃប្រទេសចិន តែមួយគត់អស់រយះពេលយ៉ាងយូរ តែពេលនេះទូរស័ព្ទស្មាតហ្វូន Samsung Galaxy On7 (2016) ក៏ត្រូវបានប្រកាសឲ្យមានលក់នៅក្នុងទីផ្សារនៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូងផងដែរ។ ហើយសម្រាប់ផលិតផលទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយនេះ ត្រូវបានដាក់និងមានលក់នៅលើទីផ្សារចំនួនពីរពណ៌គឺពណ៌ខ្មៅ និងពណ៌ទឹកមាស ជាមួយនឹងតម្លៃប្រហែល 340 ដុល្លារ សហរដ្ឋអាមេរិច។
សូមបញហ្ជាក់ផងដែរ Samsung Galaxy On7(2016) ត្រូវបានបំពាក់មកជាមួយនូវអង្គគណនាបួនគ្រាប់ Octa Core និងមានអេក្រង់ប្រភេទថាច់ស្គ្រីន ទំហំ 5.5 អីុង មានសមត្ថភាពក្នុងការបង្ហាញចេញនូវកម្រិតរូបភាពបានយ៉ាងច្បាស់ Full HD តែម្តង។ បន្ថែមលើនេះទៅទៀត វាក៏មាន RAM ទំហំ 3GB ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 32GB និងមានកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងខាងមុខមានទំហំ 8 មេហ្គាភិចសែល សម្រាប់ការចាប់យករូបភាពបានយ៉ាងច្បាស់។ ជាងនេះទៅទៀត Galaxy On7(2016) ប្រើប្រាស់ថ្មទំហំ 3,300mAh និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android Marshmallow 6.0 ផងដែរ៕