បន្ទាប់ពីមានភាពរអាក់រអួលជាមួយនឹងសង្វាក់ផលិតកម្មអស់មួយរយះទៅលើម៉ូដែល Samsung Galaxy A7(2017) ក្រុមហ៊ុន Samsung ហាក់មិនបានចេញមកបញ្ជាក់ឲ្យបានច្បាស់លាស់នោះឡើយ ទើបតែពេលនេះ ស្រាប់តែស្ថាប័ន្ថ FFC បានចេញមកបញ្ជាក់ថា សង្វាក់ផលិតកម្មរបស់ម៉ូដែល Galaxy A7(2017) កំពុងតែចាប់ផ្តើម និងកំពុងបន្តផលិតផងដែរ។ គួរបញ្ជាក់ផងដែរថា ការចេញមកបញ្ជាក់ពីសង្វាក់ផលិតកម្មនេះត្រូវបានប្រកាស់ចេញ ក្រោយពីទទួលបាន Bluetooth Certified និងបានបង្ហាញខ្លួននៅលើគេហទំព័រ Zauba ក៏ដូចជាកម្មវិធីធ្វើតេស្តសមត្ថភាពមួយចំនួនផងដែរ។
ជាការពិតណាស់ លក្ខណះសម្បត្តិរបស់ Galaxy A7(2017) ត្រូវបានពាក្យចរចាមអារាមមួយចំនួននិយាយតៗគ្នាថា នឹងត្រូវបានដាក់ឲ្យប្រើប្រាស់បន្ទះឈីបផ្ទាល់ខ្លួន Samsung Exynos7870 SOC និងមានអេក្រង់ប្រភេទ ថាច់ស្គ្រីន ទំហំ 5.5 ឬ 5.7 អីុង មានសមត្ថភាពក្នុងការបង្ហាញក្រាហ្វិចបានយ៉ាងច្បាស់ 1080p ។ ជាងនេះទៅទៀតវាក៏មានកាមេរ៉ាទាំងមុខនិងក្រោយទំហំ 16 មេហ្គាភិចសែល ដូចគ្នា និងមាន RAM ទំហំ 3GB ដោយមានទំហំផ្ទុកក្នុងម៉ាស៊ីនពីរទំហំផ្សេងគ្នាគឺ 32GB និង 64GB និងមានបំពាក់មកជាមួយមុខងារស្គ៊ែនក្រយ៉ៅដៃ FingerPrint ផងដែរ។ ទោះជាយ៉ាងណា បើតាមរបាយការណ៍ផ្សេងទៀត បានឲ្យដឹងថា Galaxy A7(2017) នឹងមិនបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងទឹកដីទ្វីបអឺុរ៉ុបនោះឡើយ ខណះពេលដែល Galaxy A3(2017) និង Galaxy A5(2017) មានវត្តមាននៅទីនោះ។.