no-alternative title

ក្រុមហ៊ុន​ Ford​ ចូលរួម​តាំង​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​អន្ដរជាតិ​នៅ​ប្រទេស​ថៃ​ឆ្នាំ​ 2016

​ក្រុមហ៊ុន​ Ford​ បាន​បង្ហាញ​នូវ​រថយន្ត​ជា​ច្រើន​ស៊េរី​លំដាប់​ពិភពលោក​ រួម​ជាមួយ​និង​បច្ចេកវិទ្យា​ឆ្លាត​វៃ​ជា​ច្រើន​ទៀត​ ព្រមទាំង​ការ​ផ្តល់​ជូន​នូវ​កម្មវិធី​ពិសេស​ជា​ច្រើន​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​អន្ដរជាតិ​លើក​ទី​ 33​ ឆ្នាំ​ 2016​ នេះ​ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​ ចាប់ពី​ថ្ងៃ​ទី​ 1​ ដល់​ថ្ងៃ​ទី​ 12​ ខែធ្នូ​ ខាង​មុខ​នេះ​ នៅ​ឯ​អាគារ​ Impact​ Challenger​ ស្ថិត​នៅ​ក្នុង​តំបន់​ Muang​ Thong​ Thani​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​តាម​ប្រសាសន៍​របស់​លោក​ Narong​ Sritalayon​ ដែល​ជា​អនុប្រធាន​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ Ford​ ប្រចាំ​ប្រទេស​ថៃ​ បានឱ្យ​ដឹង​ថា​ កម្មវិធី​ពិសេស​របស់​យើង​សម្រាប់​ត្រកូល​រថយន្ត​ជា​ច្រើន​ស៊េរី​នៅ​ក្រុមហ៊ុន​ Ford​ របស់​យើង​នៅ​ក្នុងអំឡុងពេល​តាំងពិព័រណ៍​នេះ​ រួម​មាន​ដូច​ជា​ ការ​ផ្តល់​ជូន​កម្មវិធី​ពិសេស​អស្ចារ្យ​ មិន​ធ្លាប់​មាន​សម្រាប់​រថយន្ត​ Ranger​ និង​រថយន្ត​ Everest-​ ដែល​នឹង​ផ្តល់​ឱ្យ​ការ​លក់​របស់​យើង​ កាន់តែ​មានការ​កើនឡើង​ខ្លាំង​ថែម​ទៀត​នៅ​ចុងឆ្នាំ​នេះ​។​ វា​គឺ​ពិតជា​ពេល​ល្អ​អស្ចារ្យ​មែនទែន​ដែល​បាន​ចូល​ទៅ​ក្នុង​រថយន្ត​ Ford​ ស៊េរី​ថ្មី​ ”​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ Ford​ ដែល​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​នៅ​ឆ្នាំ​នេះ​បាន​ដាក់​បង្ហាញ​នូវ​ត្រកូល​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន​ជា​ច្រើន​ដូច​ជា​:

​រថយន្ត​ Ford​ Ranger:​ រថយន្ត​ Ranger​ ស៊េរី​ថ្មី​ប្រភេទ​រថយន្ត​ Pickup​ ដែល​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ប្រទេស​ថៃ​រួម​មាន​រថយន្ត​ទាំង​ ៦​ ស៊េរី​ថ្មី​ -​ រថយន្ត​ Ranger​ FX4​ ចំនួន​ 2​ ស៊េរី​ និង​រថយន្ត​ Ranger​ ស៊េរី​ម៉ូ​ដែល​ XL​ និង​ XLS​ ចំនួន​ 4​ ស៊េរី​បន្ថែម​ទៀត​។​ ការ​ពង្រីក​នូវ​ចំនួន​រថយន្ត​ Ranger​ ច្រើន​សេ​រ៊ី​នេះ​ផ្តល់​នូវ​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​អតិថិជន​ធ្វើការ​ជ្រើសរើស​ឱ្យ​ត្រូវ​នឹង​អាជីព​ការងារ​ និង​តម្រូវការ​ជាក់ស្តែង​របស់​ពួក​គេ​។​

​រថយន្ត​ Ford​ Everest:​ រថយន្ត​ Everest​ SUV​ ដែល​មាន​កៅអីអង្គុយ​ចំនួន​ 7​ ជាប់​ឈ្មោះ​ជា​រថយន្ត​ល្អ​បំផុត​ប្រចាំឆ្នាំ​ 2015​ នៅ​ប្រទេស​ថៃ​ មាន​លក្ខណៈ​ពិសេស​ជាមួយនឹង​ការ​រចនា​រូបរាង​ដ៏​ទាន់សម័យ​ បច្ចេកវិទ្យា​កម្រិត​ខ្ពស់​បំផុត​ សមត្ថភាព​បើកបរ​នៅ​លើ​ផ្លូវ​ដ៏​អស្ចារ្យ​ និង​ការ​រចនា​ផ្នែក​ខាងក្នុង​យ៉ាង​ប្រណិត​បំផុត​។​ រថយន្ត​ Everest​ បាន​ភ្ជាប់​ជាមួយ​នូវ​ប្រព័ន្ធ​ជំនួយការ​អ្នកបើកបរ​ដូច​ជា​ប្រព័ន្ធ​ Adaptive​ Cruise​ Control,​ Forward​ Collision​ Warning​ System,​ Lane​ Keeping​ System,​ Auto​ High​ Beam​ Control​ និង​ Driver​ Alert​ System​ ។​

​រថយន្ត​ Ford​ Focus:​រថយន្ត​ Focus​ នេះ​មាន​លក្ខណៈ​ពិសេស​ដោយ​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​ 1.5L​ EcoBoost​ Turbo​ ដែល​ផ្ដល់​នូវ​កម្លាំង​ 180​ HP​ និង​កម្លាំង​បង្វិល​ក្នុង​មួយ​ជុំ​ដល់​ទៅ​ 240​ Nm​ បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ រួម​ទាំង​ការ​រចនា​ទាន់សម័យ​ទំនើប​សក្តិ​សម​បំផុត​សម្រាប់​លោក​អ្នក​។​

​រថយន្ត​ Ford​ EcoSport:​ រថយន្ត​ EcoSport​ ‘Black​ Edition’​ -​ រថយន្ត​ស៊េរី​ពិសេស​របស់​ E85​ ដែល​ជា​ប្រភេទ​រថយន្ត​ SUV​ ធុន​តូច​ដ៏​ពេញ​និយម​បំផុត​។​

​រថយន្ត​ Ford​ Fiesta:​ រថយន្ត​ Fiesta​ "Black​ Limited​ '​ Edtition-​ -​ រថយន្ត​ស៊េរី​ពិសេស​របស់​ E85​ ដែល​ជា​ប្រភេទ​រថយន្ត​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​កីឡា​។​

នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុនបានផ្តល់នូវ​កម្មវិធី​​​ពិសេស​ដូចជា

​ក្រុមហ៊ុន​ Ford​ ត្រូវ​បាន​ផ្តល់​ជូន​នូវ​កម្មវិធី​ដូច​ខាងក្រោម​នៅ​ក្នុងអំឡុងពេល​តាំងពិព័រណ៍​នេះ​ ហើយ​កម្មវិធី​ទាំង​អស់នេះ​ដាក់​ឱ្យ​ដំណើរការ​ដូច​គ្នា​គ្រប់​ហាង​លក់​របស់​ក្រុមហ៊ុន​ Ford​ ទាំងអស់​ទូ​ទាំង​ប្រទេស​:

•​ រថយន្ត​ Ford​ Ranger​ Open​ Cab​ XL​ +​ :​ បញ្ចុះតម្លៃ​ Bt.29,000​ សម្រាប់​ការ​ទូទាត់​ទាំងអស់​ ឬ​ការ​បង់​រំលស់​ប្រចាំខែ​ចាប់ផ្តើម​ពី​ Bt.7,999​ និង​ការ​ធានា​រ៉ាប់រង​រយៈពេល​មួយ​ឆ្នាំ​ពេញ​

•​រថយន្ត​ Ford​ Ranger​ Open​ Cab​ &​ Double​ Cab​ XLT:​ អត្រា​ការ​ប្រាក់​ពិសេស​ត្រឹមតែ​ 0.99%,​ ការ​ចុះ​តម្លៃ​ 25%​ សម្រាប់​ការ​ទូទាត់​សរុប​ ការ​បង់​រំលស់​សម្រាប់​ 60​ ខែ​ និង​ការ​ធានា​រ៉ាប់រង​រយៈពេល​មួយ​ឆ្នាំ​

•​ រថយន្ត​ម៉ាក​ Ford​ Everest​ ទាំងអស់​:​ អត្រា​ការ​ប្រាក់​ពិសេស​ត្រឹមតែ​ 1.99%​ និង​ការ​ធានា​រ៉ាប់រង​រយៈពេល​មួយ​ឆ្នាំ​

•​រថយន្ត​ Ford​ EcoSport:​ ការ​ប្រាក់​ចាប់ផ្តើម​ពី​ 0%​ ការ​ធានា​រ៉ាប់រង​រយៈពេល​មួយ​ឆ្នាំ​ និង​កាត​ Voucher​ ដែល​មាន​ទឹកប្រាក់​ Bt.10,000

•​រថយន្ត​ Ford​ Focus​ ស៊េរី​ថ្មី​:​ តម្លៃ​ពិសេស​ត្រឹមតែ​ Bt.999,000​ និង​ការ​ធានា​រ៉ាប់រង​រយៈពេល​មួយ​ឆ្នាំ​

​បទ​ពិសោធន៍​ភាព​ជា​ម្ចាស់​លំដាប់​ពិភពលោក​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ Ford​ បាន​បន្ថែម​ការ​ពង្រីក​បណ្តាញ​ហាង​លក់​របស់​ខ្លួន​នៅ​ទូ​ទាំង​តំបន់​ ហើយ​ក្រុមហ៊ុន​តែ​បន្ត​បង្កើន​នូវ​ការ​ផ្តល់​ជូន​សេវា​បម្រើ​អតិថិជន​របស់​ខ្លួន​ រួម​ទាំង​ការ​កើនឡើង​នៃ​បណ្តាញ​មធ្យោបាយ​ដ៏​ងាយស្រួល​នៃ​ក្រុមហ៊ុន​លក់​ ការ​ផ្តល់​ភាព​ងាយស្រួល​នៃ​ការ​ផ្តល់​សេវាកម្ម​ ភាព​ជឿជាក់​នៃ​ការ​ផ្តល់​សេវា​ដែល​មានគុណ​ភាព​ និង​សេវាកម្ម​ដែល​នាំមុខ​គេ​ជា​និច្ច​។​ នៅ​ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​នេះ​ ក្រុមហ៊ុន​ Ford​ នឹង​ធ្វើការ​បង្ហាញ​នូវ​កម្មវិធី​ "60​ Minutes​ Express​ Service​ Guaranteed​ Online​ Booking"​ ដែល​ផ្តល់​ជូន​សម្រាប់​អតិថិជន​ជា​ច្រើន​នូវ​ភាព​ងាយស្រួល​បំផុត​ដើម្បី​កំណត់​ពេលវេលា​ក្នុង​ការ​គ្រប់គ្រង​ទៅ​លើ​សេវាកម្ម​ថែទាំ​រថយន្ត​របស់​ពួក​គេ​តាម​រយៈ​បណ្តាញ​អន​ឡាញ​របស់​ក្រុមហ៊ុន​ Ford​ ។​ ក្រុមហ៊ុន​ Ford​ បាន​ធានា​ទៅ​លើ​សេវា​នេះ​ នឹង​បញ្ចប់​នៅ​ត្រឹម​រយៈពេល​ 60​ នាទី​ ឬ​សេវាកម្ម​នេះ​ គឺ​ឥត​គិតថ្លៃ​។​ បច្ចុប្បន្ន​នេះ​ សេវាកម្ម​នេះ​ គឺ​អាច​ប្រើ​ប្រាប់​បាន​នៅ​គ្រប់​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​របស់​ក្រុមហ៊ុន​ Ford​ ទាំង​ 30​ សា​សា​នៅ​ក្នុង​ទីក្រុង​បាងកក​ ទីក្រុង​ Nontaburi​ ទីក្រុង​ Prathumthani​ និង​ទីក្រុង​ Samut​ Prakarn​ ហើយ​ការ​ធានា​នេះ​គឺ​អនុវត្ត​បាន​តែ​ចំពោះ​ការ​កក់​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​របស់​ក្រុមហ៊ុន​ Ford​ តែ​ប៉ុណ្ណោះ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន