no-alternative title

អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ iPhone​ ជា​ច្រើន​នៅ​ចិន​ បាន​តវ៉ា​ទៅ​ក្រុមប្រឹក្សា​យោបល់​អតិថិជន​នៅ​ទីក្រុង​សៀង​ហៃ​

​រហូតមកដល់ពេលនេះ ក្រុមហ៊ុន​ Apple​ បាន​អះអាង​នៅ​លើ​គេហទំព័រ​ជា​ភាសា​ចិន​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​នេះ អំពី​ទូរស័ព្ទ​ iPhone​ ដែល​បិទ​រលត់​ម៉ាស៊ីន​ហើយ​ វា​មិនអាចជ​ផ្ទុះ​នោះ​ទេ​ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ការពារ​ពី​ការ​ខូចខាត​ទៅ​លើ​ផ្នែក​រឹង​ដោយសារ​តែ​កម្រិត​តង់ស្យុង​ទាប​។​ កាលពី​ថ្ងៃ​អង្គារ​ អង្គការ​ឃ្លាំមើល​អតិថិជន​ (Consumer​ Watchdog)​របស់​ប្រទេស​ចិន​ បាន​បដិសេធ​ការ​អះអាង​នេះ​ ដោយ​និយាយ​ថា​ ខ្លួន​បាន​ទទួល​ពាក្យបណ្តឹង​ជា​ច្រើន​របស់​ទូរស័ព្ទ​ iPhone​ ដែល​ផ្ទុះ​ និង​បង្ករ​ឆាប់ឆេះ​តែ​ម្តង​។​

​ក្រុមប្រឹក្សា​យោបល់​អតិថិជន​នៅ​ក្រុង​សៀង​ហៃ​ បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ Apple​ ធ្វើការ​ដោះស្រាយ​ទៅ​លើ​ពាក្យបណ្តឹង​ទាំងនោះ​ “​ក្រុមហ៊ុន​ Apple​ គួរតែ​មានការ​ទទួលខុសត្រូវ​សម្រាប់​អតិថិជន​របស់​ខ្លួន​។​ ពាក្យបណ្តឹង​ជា​ច្រើន​អ្នក​ប្រើប្រាស់​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​នៅឡើយ​ទេ​។​ វេទិកា​ការពារ​អ្នក​ប្រើប្រាស់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ចោទប្រកាន់​ថា​ ខ្លួន​បាន​ទទួល​នូវ​ការ​រាយការណ៍​ចំនួន​ប្រាំបី​អំពី​ទូរស័ព្ទ​ iPhones​ ដែល​បាន​ផ្ទុះ​ខណៈ​ពេល​ដែល​ទូរស័ព្ទ​នេះ​កំពុង​តែ​ប្រើប្រាស់​ ឬ​កំពុង​បញ្ចូល​ថ្ម​ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​សុក្រ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​របាយការណ៍​នេះ​ បាន​ដកស្រង់​នូវ​សម្តី​របស់​ស្ត្រី​ម្នាក់​បាន​និយាយ​ថា​ទូរស័ព្ទ​ iPhone​ 6s​ របស់​នាង​បាន​ផ្ទុះ​នៅ​ក្នុង​ខែសីហា​ ដែល​បណ្តាល​ឱ្យ​អេ​ក្រង់​បែក​ខ្ទេច​ និង​មាន​ស្នាម​ឆេះ​ខ្មៅ​នៅ​ផ្នែក​ខាងក្រោយ​ និង​ថ្ម​របស់​ទូរស័ព្ទ​នេះ​។​ ក្រុមប្រឹក្សា​នេះ​ បាន​បន្ថែម​ទៀត​ថា​ វា​មានការ​កើនឡើង​ចំនួន​ប្រាំមួយ​ករណី​នៃ​ចំនួន​នៃ​ពាក្យបណ្តឹង​ក្នុង​រយៈពេល​ត្រឹមតែ​ពីរ​ខែ​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ទូរស័ព្ទ​ iPhone​ 6​ និង​ iPhone​ 6s​ ។​ វា​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​ ដែល​ដំណឹង​នៃ​ការ​ផ្ទុះ​ទូរស័ព្ទ​ iPhone​ នេះ​បាន​កើតឡើង​។​ នៅ​ថ្ងៃ​ទី​ 1​ ខែតុលា​ ទូរស័ព្ទ​ iPhone​ បាន​ផ្ទុះ​នៅ​ក្នុង​ហោប៉ៅ​ខាងក្រោយ​របស់​សិស្ស​ម្នាក់​នៅ​ក្នុង​រដ្ឋ​ New​ Jersey​ និង​នៅ​ថ្ងៃ​ទី​ 20​ ខែតុលា​ ទូរស័ព្ទ​ iPhone​ បាន​ផ្ទុះ​នៅ​ក្នុង​រថយន្ត​មួយ​របស់​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​បណ្តាល​ឱ្យ​រថយន្ត​ឆេះ​ផ្នែក​ខាងក្នុង​ផង​ដែរ​។​

​ក្រុមហ៊ុន​ Apple​ នៅ​ប្រទេស​ចិន​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​នៃ​ការ​បិទ​ទូរស័ព្ទ​ដោយ​ចៃដន្យ​នៃ​ទូរស័ព្ទ​ iPhone​ 6s​ ជា​ច្រើន​គ្រឿង​នៃ​ថ្ងៃ​ទី​ 2​ ខែធ្នូ​ ហើយ​ក្រុមហ៊ុន​ បាន​បញ្ជាក់​ថា​ ពាក្យបណ្តឹង​ ដែល​ពាក់ព័ន្ធ​តែ​ទូរស័ព្ទ​ ដែល​ផលិត​ឡើង​នៅ​ចន្លោះ​ខែកញ្ញា​និង​ខែតុលា​។​ របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​អតិថិជន​ ក៏​បាន​និយាយ​ពី​រឿងអាស្រូវ​របស់​ទូរស័ព្ទ​ Samsung​ Galaxy​ Note​ 7​ ដែល​បាន​ផ្ទុះ​ ហើយ​ក្រុមហ៊ុន​ បាន​ធ្វើការ​ប្រកាស​ប្រមូល​នូវ​ទូរស័ព្ទ​ទាំងអស់​ត្រឡប់​មក​វិញ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​នេះ​ ខាតបង់​ទឹកប្រាក់​ប្រមាណ​ជា​ 5​ ពាន់​លាន​ដុល្លារ​អា​មេ​រិច​។​ ក្រុមហ៊ុន​ Apple​ ក៏​ត្រូវ​បាន​គេ​មើលឃើញ​ផង​ដែរ​ថា​ ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​នេះ​ បាន​ធ្លាក់​ចុះ​ ហើយ​ឧប្បត្តិហេតុ​មួយ​ចំនួន​ ក៏​អាច​បង្ករ​ផល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​នេះ​ ថែម​ទៀត​ផង​ដែរ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន