ក្រុមហ៊ុនផលិតស្មាតហ្វូននៅតៃវ៉ាន់ ASUS បានចាប់ផ្តើមផ្ញើចេញនូវលិខិតអញ្ជើញរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ "Zennovation" នាពេលខាងមុខ។ ព្រឹត្តិការណ៍នេះត្រូវបានកំណត់កាលបរិច្ឆេទរួចហើយនៅថ្ងៃទី 4 ខែមករា ឆ្នាំ 2017 ដែលត្រូវជាថ្ងៃទី 2 នៃការដាក់តាំងបង្ហាញពិពរណ៍អេឡិចត្រូនិក (CES) នៅទីក្រុង Las Vegas ។
ខណៈពេលដែលលិខិតអញ្ជើញនៅមិនទាន់បានបង្ហាញពីអ្វីដែលជាឧបករណ៍បច្ចេកវិទ្យាសំខាន់ជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍នេះ វាក៏បានបង្ហាញនូវបន្ទះឈីប Qualcomm Snapdragon ដែលបង្ហាញយ៉ាងច្បាស់ថាឧបករណ៍បច្ចេកវិទ្យានេះពិតជាដំណើរការដោយបន្ទះឈីប Snapdragon នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃនោះផងដែរ - របាយការណ៍ជាច្រើនបាននិយាយថាឧបករណ៍នេះនឹងបំពាក់ដោយអង្គប្រតិបត្តិការ Snapdragon 835 ។
ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនមួយនេះក៏បានប្រកាសពីព្រឹត្តិការណ៍នេះនៅលើគេហទំព័រផ្លូវការរបស់ខ្លួនផងដែរ (សូមមើលរូបថតអេក្រង់ស្ថិតនៅខាងក្រោម) ។