no-alternative title

រូបភាព Teaser ថ្មីបង្ហាញថាទូរស័ព្ទ Honor Magic នឹងប្រកាសជាផ្លូវការនៅថ្ងៃទី 16 ខែធ្នូខាងមុខនេះ

ខណៈពេលដែលយើងនៅមិនទាន់បានឃើញនូវអ្វីដែលជាគំនិតថ្មីស្រឡាងរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានបញ្ចេញនូវឈ្មោះរបស់ទូរស័ព្ទស៊េរីថ្មីនេះហើយភ្ជាប់ជាមួយនឹងរូបភាព Teaser មួយសន្លឹកដែលយើងអាចដឹងថាវត្តមានទូរស័ព្ទស៊េរីថ្មីនោះគឺត្រកូល Honor ។
honor
នៅក្នុងរូបភាព Teaser នេះបានទម្លាយឱ្យដឹងថា ទូរស័ព្ទដែលនឹងបង្ហាញខ្លួននាពេលខាងមុខរបស់ក្រុមហ៊ុន Huawei ត្រូវបានគេហៅថា Honor Magic។ យើងនៅមិនទាន់បានដឹងអំពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទនេះនៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងមានអេក្រង់កោងដូចទៅនឹងអេក្រង់របស់ទូរស័ព្ទ Samsung ប្រភេទ Galaxy Edge ។ សម្រាប់ពាក្យចចាមអារ៉ាមចុងក្រោយគេបំផុតបានឱ្យដឹងថា ទូរស័ព្ទនេះនឹងភ្ជាប់ជាមួយនឹងអេក្រង់កោងពិតមែនគឺនៅលើគែមទាំង 4 របស់កញ្ចក់អេក្រង់។ ហើយហេតុអ្វីបានជាទូរស័ព្ទនេះដាក់ឈ្មោះថា Magic ទៅវិញ តើមានអ្នកណាដឹងទេ?
កាលបរិច្ឆេទនេះការប្រកាសបង្ហាញទូរស័ព្ទនេះត្រូវបានកំណត់ពេលវេលាប្រកាសរួចហើយនៅថ្ងៃទី 16 ខែធ្នូខាងមុខនេះនៅក្នុងប្រទេសចិន។ យើងនឹងឃើញនូវលក្ខណៈសម្បត្តិជាច្រើនទៀតប្រសិនបើក្រុមហ៊ុន Huawei ពិតជាសម្រេចចិត្តក្នុងការបញ្ចេញព័ត៌មានមួយចំនួនរបស់ Honor Magic ព្រោះថាតាមរយៈរូបភាព Teaser នេះនៅមិនទាន់បានបង្ហាញអ្វីក្រៅពីឈ្មោះរបស់ទូរស័ព្ទនេះនោះទេ។
ប្រភពពី androidauthority.com

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន