Apple​ គ្រោង​បញ្ចេញ​នូវ​កុំព្យូទ័រ​យួរដៃ​ MacBook​ Pro​ ដែល​ប្រើប្រាស់​នូវ​បន្ទះ​អេ​ក្រង់​ថ្មី​ IGZO​ Display​ Panels​ នៅ​ក្នុងឆ្នាំនេះ​

ចុះផ្សាយថ្ងៃទី 09 ខែ 01 ឆ្នាំ 2017 | ម៉ោង 11:15 am

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​ក្រុមហ៊ុន​ស្រាវជ្រាវ​ IHS​ បាន​ប្រាប់​សារព័ត៌មាន​ DigiTimes​ ថា​ ក្រុមហ៊ុន​ Apple​ មាន​គម្រោង​ក្នុង​ការ​អាប់​ឌែ​ត​នូវ​កញ្ចក់​អេ​ក្រង់​កុំព្យូទ័រ​យួរដៃ​ស៊េរី​ថ្មី​របស់​ខ្លួន​ MacBook​ Pro​ ពី​កញ្ចក់​ a-Si​ (Amorphous​ Silicon​ Material)​ TFT-LCD​ Panels​ ទៅ​ជា​ប្រភេទ​កញ្ចក់​ IGZO​ (Indium​ Gallium​ Zinc​ Oxide)​ TFT-LCD​ វិញ​នៅ​ក្នុងឆ្នាំនេះ​។​  បើ​យោង​ទៅ​តាម​របាយការណ៍​មួយ​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក​មួយ​នេះ​ប្រហែលជា​បន្ត​ប្រើប្រាស់​នូវ​កញ្ចក់​អេ​ក្រង់​ a-Si​ TFT-LCD​ សម្រាប់​កុំព្យូទ័រ​យួរដៃ​ជា​ច្រើន​ស៊េរី​រហូត​ទាល់តែ​ចប់​ត្រីមាស​ទី​ 1​ សិន​ទើប​ធ្វើការ​ផ្លាស់​ប្តូរ​ទៅ​ប្រើប្រាស់​នូវ​កញ្ចក់​អេ​ក្រង់​ IGZO​ វិញ​។​ មាន​របាយការណ៍​នេះ​ បន្ថែម​ថា​ ក្រុមហ៊ុន​ Samsung​ និង​ក្រុមហ៊ុន​ Sharp​ គឺជា​អ្នក​ផ្គត់ផ្គង់​នូវ​បន្ទះ​អេ​ក្រង់​ IGZO​ Panels​ សម្រាប់​ក្រុមហ៊ុន​ Apple​ នៅ​ក្នុង​ពាក់កណ្តាល​ឆ្នាំ​ 2017​ ខាង​មុខ​នេះ​។​ 

​ក្រុមហ៊ុន​ Sharp​ បាន​ពន្យល់​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​ បន្ទះ​អេ​ក្រង់​ IGZO​ ត្រូវ​បាន​គេ​ដឹង​ថា​បង្កើត​ឡើង​ដោយសារ​ធាតុ​ Indium,​ Gallium,​ Zinc​ និង​ Oxygen​ ។​ វា​ធ្វើ​ឱ្យ​ត្រង់​ស៊ី​ស្ទ័​រ​កាន់តែ​មាន​ទំហំ​តូច​ ហើយ​ផ្តល់​នូវ​ពន្លឺ​គ្រី​ស្តា​ល់​ភ្លឺ​ច្បាស់​បាន​ល្អ​បំផុត​។​ បន្ទះ​អេ​ក្រង់​ IGZO​ អាច​បង្កើន​នូវ​គុណភាព​កម្រិត​ភាព​ច្បាស់​លើស​ពី​អេ​ក្រង់​ LCDs​ ធម្មតា​ដល់​ទៅ​ 2​ ដងដោយ​ប្រើប្រាស់​នូវ​ថាមពល​តិច​ និង​ចែកចាយ​រូបភាព​នៅ​ក្នុង​កម្រិត​ច្បាស់​បំផុត​ (Super​ High)​ ។​ ចំនែក​ការ​ចល័ត​នូវ​បន្ទុក​អេ​ឡិច​ត្រុ​ង​នៅ​លើ​បន្ទះ​អេ​ក្រង់​ថ្មី​នេះ​គឺ​លឿន​ជាង​ 20​ ទៅ​ 50​ ដង​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​កញ្ចក់​អេ​ក្រង់​ដែល​ប្រើប្រាស់​នៅ​លើ​ MacBook​ Pro​ នា​ពេល​បច្ចុប្បន្ន​នេះ​។​ ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើប្រាស់​កញ្ចក់​អេ​ក្រង់​ IGZO​ របស់​ក្រុមហ៊ុន​ Apple​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​ប្រហែលជា​ធ្វើការ​ប្រកាស​បង្ហាញ​នូវ​កុំព្យូទ័រ​ស៊េរី​ថ្មី​ MacBook​ Pro​ ជំនាន់​បន្ទាប់​នា​ពេល​ឆាប់ៗ​នេះ​ផង​ដែរ​។​ 

​ក្រុមហ៊ុន​ Apple​ នឹង​ធ្វើការ​បញ្ជា​ទិញ​នូវ​បន្ទះ​អេ​ក្រង់​ថ្មី​យ៉ាង​ហោច​ណាស់​ 13.6​ លាន​បន្ទះ​សម្រាប់​កុំព្យូទ័រ​យួរដៃ​MacBook​ Pro​ នៅ​ក្នុងឆ្នាំនេះ​ដែល​ចំនួន​នេះ​តិច​ជាង​ការ​បញ្ជា​ទិញ​នៅ​ក្នុង​ឆ្នាំ​ 2016​ ដែល​មាន​ចំនួន​ 16.2​ លាន​បន្ទះ​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ IHS​ ។​ ជា​ពិសេស​ ក្រុមហ៊ុន​ LG​ Display​ នៅ​តែ​ជា​អ្នក​ផ្គត់ផ្គង់​ធំ​បំផុត​របស់​ក្រុមហ៊ុន​ Apple​ ។​ បន្ទះ​អេ​ក្រង់​សម្រាប់​កុំព្យូទ័រ​ MacBook​ Air​ វិញ​ប្រហែលជា​ធ្លាក់​ចុះ​ពី​ 6​ លាន​បន្ទះ​នៅ​ក្នុង​ឆ្នាំ​ 2016​ មក​ត្រឹមតែ​ 2.7​ លាន​បន្ទះ​នៅ​ក្នុងឆ្នាំនេះ​ព្រោះថា​ការ​ផលិត​នូវ​កុំព្យូទ័រ​ទាំងនេះ​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​ 2017​ នេះ​ហើយ​។​ ជាមួយ​គ្នា​នេះ​ផង​ដែរ​ ដំណើរការ​នៃ​ការ​ផ្គត់ផ្គង់​កុំព្យូទ័រ​ MacBook​ Pro​ ស៊េរី​ថ្មី​នេះ​នឹង​កើនឡើង​ពី​ 8.8​ លាន​គ្រឿង​កាលពី​ឆ្នាំ​មុន​ទៅ​ចំនួន​ 9.7​ លាន​គ្រឿង​នៅ​ក្នុងឆ្នាំនេះ​៕

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us