no-alternative title

នាយក​របស់​ក្រុមហ៊ុន​ Casio:​ SmartWatch នាឡិកា​ឆ្លាត​វៃ​មួយ​ មិន​អាច​បំពេញ​សេចក្តី​ត្រូវការ​បាន​ទាំង​អស់នោះ​ទេ​

​ព្រឹត្តិការណ៍​តាំង​ពិ​ពរ​ណ៍​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ហាក់ដូចជា​នៅ​មិន​ទាន់​បាន​ដាក់​បង្ហាញ​នាឡិកា​ស្មា​ត​វ៉​ច​ស៊េរី​ថ្មី​ច្រើន​នៅឡើយ​ទេ​សម្រាប់​ឆ្នាំ​ 2017​ នេះ​ ជា​ពិសេស​វា​គឺ​មាន​លក្ខណៈ​ខុស​គ្នា​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​ឆ្នាំ​មុន​។​ ជាមួយនឹង​វត្តមាន​របស់​នាឡិកា​ឆ្លាត​វៃ​ Misfit​ និង​ New​ Balance​ ក្រុមហ៊ុន​ Casio​ ក៏​បាន​បង្ហាញ​ជូន​នូវ​វត្តមាន​របស់​នាឡិកា​ស្មា​ត​វ៉​ច​ស៊េរី​ថ្មី​របស់​ខ្លួន​ផង​ដែរ​ដែល​មានឈ្មោះ​ហៅ​ថា​ WSD-F20​ ដែល​មាន​រូបរាង​ប្រហាក់ប្រហែល​ទៅ​នឹង​ស្មា​ត​វ៉​ច​ជំនាន់​មុន​។​ វា​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ប្រើប្រាស់​នៅ​ខាងក្រៅ​ផ្ទះ​បាន​ដោយសារ​តែ​វា​អាច​ធ្វើការ​បិទ​ចោល​នូវ​GPU​ និង​ Maps​ ដែល​មាន​ន័យ​ថា​លោក​អ្នក​មិន​ចាំបាច់​ត្រូវការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​របស់​អ្នក​នោះ​ទេ​។​ 

​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ​ បើ​យោង​តាម​លោក​អគ្គនាយក​ Kazuhiro​ Kashiro​ របស់​ក្រុមហ៊ុន​ Casio​ បាន​បញ្ជាក់​ថា​ “​យើង​កំពុង​តែ​ស្វែងរក​នូវ​គំនិត​ថ្មី​ជា​ច្រើន​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​មាន​គោលបំណង​ក្នុង​ការ​ទិញ​នាឡិកា​នេះ​យក​ទៅ​ប្រើប្រាស់​។​ យើង​មិនមែន​សម្លឹង​មើលទៅ​កាន់​នាឡិកា​ស្មា​ត​វ៉​ច​ដែល​មាន​លក្ខណៈ​ដូច​គ្នា​សម្រាប់​អ្នក​ប្រើប្រាស់​ទាំងអស់​គ្នា​នោះ​ទេ​។​”​ ការ​លើក​ឡើង​បែប​នេះ​ ប្រហែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ភាគច្រើន​ផលិត​នូវ​នាឡិកា​ស្មា​ត​វ៉​ច​មួយ​ដើម្បី​បំពេញតម្រូវការ​សម្រាប់​មនុស្ស​គ្រប់​គ្នា​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ Kashio​ ដែល​ជានា​យក​ប្រតិបត្តិ​ជំនាន់​ទី​ ២​ របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​ដែល​បាន​បន្តរ​វេន​ពី​ឪពុក​របស់​គាត់​បាន​កាន់​ដំណែង​បាន​រយៈពេល​ 18​ ខែ​ ហើយ​ផលិតផល​ដែល​ទទួល​បានការ​គាំទ្រ​បំផុត​របស់​លោក​គឺជា​ផលិតផល​នាឡិកា​ស្មា​ត​វ៉​ច​។​ នៅ​ឆ្នាំ​នេះ​ក៏​ជា​ខួបកំណើត​លើក​ទី​ 60​ សម្រាប់​ក្រុមហ៊ុន​ Casio​ ដែល​ល្បីល្បាញ​ខាង​ផលិត​ម៉ាស៊ីន​គិត​លេខ​ និង​នាឡិកា​ឌី​ជី​ថ​ល​ផង​ដែរ​។​

​លោក​ Kashio​ បាន​និយាយ​ថា​ “​យើង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​កន្លែង​មួយ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​បន្ត​រការ​ផ្លាស់​ប្តូរ​ និង​វិវត្តន៍​ទៅ​មុខ​។​ ការ​ពង្រឹង​ទៅ​លើ​ការងារ​ ការ​ផ្លាស់​ប្តូរ​នូវ​គំរូ​អាជីវកម្ម​ និង​ការ​បង្កើត​នូវ​អាជីវកម្ម​ថ្មី​។​”​ នាឡិកា​ឆ្លាត​វៃ​ស្មា​ត​វ៉​ច​គឺជា​ជំនួញ​អាជីវកម្ម​ថ្មី​ដែល​លោក​ Kashio​ ហៅ​ថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​របស់​ក្រុមហ៊ុន​មួយ​នេះ​:​ “​នៅ​ពេល​ដែល​ក្រុមហ៊ុន​បាន​ធ្វើការ​ផលិត​នូវ​ស្មា​ត​វ៉​ច​ ខ្ញុំ​ជឿជាក់​ថា​ ប្រសិនបើ​វា​មិន​ទាន់​មានការ​បង្កើត​ស្មា​ត​វ៉​ច​ និង​ទូរស័ព្ទ​នោះ​ទេ​ វា​ពិតជា​លំបាក​មែនទែន​ក្នុង​ការ​បង្កើត​នូវ​ផលិតផល​ថ្មី​ដែល​មានគុណ​ភាពល្អ​នោះ​។​”​ ក្រុមហ៊ុន​ Casio​ បាន​ប្រឹងប្រែង​ក្នុង​ការ​រចនា​រូបរាង​ស្មា​ត​វ៉​ច​ជា​ច្រើន​ស៊េរី​ម៉ូ​ដែល​ពិសេស​ម៉ូ​ដែល​ថ្មី​ដែល​ប្រើប្រាស់​នូវ​ IR​ Temperature​ Sensors​ ។​ 

​លោក​ Kashio​ បាន​បន្ថែម​ថា​ “​វា​គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​នៃ​ស្មា​ត​វ៉​ច​ប៉ុណ្ណោះ​។​ ខ្ញុំ​ច្បាស់​ថា​នាឡិកា​ Apple​ Watch​ គឺ​លក់ដាច់​បាន​ច្រើន​ ប៉ុន្តែ​ពេល​នេះ​យើង​មាន​ផលិតផល​ថ្មី​ហើយ​យើង​នឹង​មានការ​ពេញ​និយម​ខ្លាំង​វិញ​ម្តង​នៅ​ទី​នេះ​។​”​ លោក​ Kashio​ ក៏​បាន​បង្ហាញ​ពី​ការ​ឈាន​ជើង​របស់​ក្រុមហ៊ុន​ Apple​ នៅ​ក្នុង​វិស័យ​នាឡិកា​ស្មា​ត​វ៉​ចនេះ​ផង​ដែរ​នៅ​អំឡុង​ពេល​ធ្វើ​បទ​សម្ភាសន៍​ ហើយ​បញ្ហា​នោះ​គឺថា​នាឡិកា​ស្មា​ត​វ៉​ច​ទាំងនេះ​មានមុខ​នាឡិកា​ដូច​គ្នា​ទូទៅ​ច្រើន​។​ 

 

​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​បាន​និយាយ​ថា​ នៅ​ពេល​ដែល​ក្រុមហ៊ុន​បាន​ធ្វើការ​រចនា​រូបរាង​នាឡិកា​ស្មា​ត​វ៉​ច​ថ្មី​នេះ​ វា​មាន​លក្ខណៈ​ប្រហែល​ទៅ​នឹង​ម៉ូ​ដែល​ G-Shock​ ឬ​ប្រភេទ​ Pro​ Trek​ ។​ លោក​ Kashio​ បាន​ប្រាប់​ Engadget​ ថា​ក្រុមហ៊ុន​កំពុង​តែ​សម្លឹង​មើល​សម្រាប់​តម្រូវការ​ជាក់លាក់​សម្រាប់​ម៉ូ​ដែល​ស្មា​ត​វ៉​ច​ដែល​ក្រុមហ៊ុន​នឹង​សម្រេចចិត្ត​បង្កើត​វា​ឡើង​មក​។​ ក្រុមហ៊ុន​ Casio​ បាន​ធ្វើការ​បង្ហាញ​នូវ​នាឡិកា​ឌី​ជី​ថ​ល​ស្មា​ត​វ៉​ច​របស់​ខ្លួន​ដែល​ប្រើប្រាស់​នូវ​ Android​ Wear​ ហើយ​វា​ពិតជា​មាន​លក្ខណៈ​ប្លែក​ពី​នាឡិកា​ G-Shock​ ។​ វា​ពិតជា​មានការ​រចនា​រូបរាង​កាន់តែ​ប្លែក​ទាន់សម័យ​ ប៉ុន្តែ​វា​មិន​អាច​តម្រូវ​ចិត្ត​មនុស្ស​បាន​គ្រប់​គ្នា​នោះ​ទេ​។​

​បាវចនា​របស់​ក្រុមហ៊ុន​ Casio​ គឺ​ “​ការ​រួមចំណែក​នៃ​ការ​ច្នៃប្រឌិត​”​ បាន​បង្កើត​នូវ​ផលិតផល​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ​។​ លោក​ Kashio​ បាន​និយាយ​ថា​ “​វា​មិន​មាន​អ្វី​ដែល​ចាំបាច់​នោះ​ទេ​ក្នុង​ការ​បង្កើត​នូវ​ផលិតផល​អ្វីមួយ​ដែល​ថ្មី​ទាំងស្រុង​នោះ​ ប៉ុន្តែ​វា​គួរតែ​ជា​ផលិតផល​មួយ​ដែល​អាច​ដោះស្រាយ​នូវ​បញ្ហា​ដែល​កំពុង​តែ​កើត​មាន​ឡើង​បាន​។​ ផលិត​ន​ផល​នោះ​គឺជា​អ្វី​ដែល​អ្នក​ប្រើប្រាស់​ត្រូវការ​ពិតប្រាកដ​៕”​ 

​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន