ថ្មីៗនេះ ក្រុមហ៊ុន Samsung មានគម្រោងនៅក្នុងការបោះទុនដ៏ធំមួយដែលមានទំហំទឹកប្រាក់ប្រមាណជាជាង 8 ពាន់លានដុល្លារ ទៅកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Harman Gardon ដើម្បីក្លាយខ្លួនជាក្រុមហ៊ុន ឈានមុខគេសម្រាប់ផ្នែកមួយនៅក្នុងការផលិតឧបករណ៍សម្លេង ដើម្បីប្រើប្រាស់នៅក្នុងវិស័យយានយន្ត ដែលវាគឺជាឧស្សាហកម្មរបស់ក្រុមហ៊ុន Harman តែងតែបានាធ្វើនាពេលកន្លងមក។ ហើយនៅពេលនេះ កិច្ចព្រមព្រៀងនេះរវាងក្រុមហ៊ុន Harman និងក្រុមហ៊ុន Samsung ដែលជះឥទ្ធិពលគ្រោះថ្នាក់ដល់ក្រុមហ៊ុន Sound ដ៏ធំនេះ បាននឹងកំពុងតែបង្ករមានការព្រួយបារម្ភ ដោយសារតែម្ចាស់ភាគហ៊ុនជាច្រើន (ដឹកនាំដោយលោក Robert Pine) បានដាក់ពាក្យបណ្តឹងប្តឹងប្រឆាំងទៅនឹងនាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Harman។
នៅក្នុងពាក្យបណ្តឹងនេះ បានដាក់បន្ទុកថា តម្លៃនៅក្នុងកិច្ចព្រមព្រៀងនេះ វាពិតជាទាបពេកហើយ ដែលវាមានតម្លៃក្រោមសាជីវកម្មរបស់ក្រុមហ៊ុន Harman ទៅទៀត។ ម្ចាស់ភាគហ៊ុនជាច្រើន ថែមទាំងមិនសប្បាយចិត្ត ព្រោះថា នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល មិនបានពិនិត្យមើលទៅលើការដេញថ្លៃជាមួយនឹងក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ។ ក្រុមហ៊ុន បានយល់ព្រមនៅក្នុងការចំណាយទឹកប្រាក់ប្រមណ 112 ដុល្លារ នៅក្នុងមួយភាគហ៊ុន ដែលមានការកើនឡើង 38% គឺខ្ពស់ជាងតម្លៃជាមធ្យមនៃភាគហ៊ុនកាលពីខែវិច្ឆិកា (បច្ចុប្បន្នតម្លៃសាជីវកម្មរបស់ក្រុមហ៊ុន Harman មានតម្លៃច្រើនជាង 110 ដុល្លារអាមេរិច)។
រហូតមកដល់ពេលនេះ វានៅមិនទាន់មានការបញ្ជាក់ណាមួយជាក់លាក់នៅឡើយទេ ហើយជាពិសេសក្រុមហ៊ុន Samsung ខ្លួនឯងក៏មានការព្រួយបារម្ភដែរថា កិច្ចព្រមព្រៀងនេះ ប្រហែលជាមានផលប៉ះពាល់អវិជ្ជមានទៅលើបញ្ហាអំពើពុករលួយនៅក្នុងក្រុមហ៊ុន Samsung ដែលដឹកនាំដោយបុគ្គលធំៗមួយចំនួនផងដែរ។ មតិភាគច្រើនរបស់ម្ចាស់ភាគហ៊ុន គឺចង់ឱ្យកិច្ចព្រមព្រៀងនេះបញ្ចប់ ហើយការបោះឆ្នោតប្រជាមតិ ប្រហែលជានឹងអាចធ្វើឡើងនៅក្នុងការប្រជុំគ្នាមួយនៅក្នុងចន្លោះត្រីមាសទី 1 ឆ្នាំថ្មីនេះ ដើម្បីបញ្ចាប់នូវបញ្ហាចំរ៉ូងចំរ៉ាស់នៃកិច្ចព្រមព្រៀងដ៏ធំមួយនេះ៕