no-alternative title

ក្រុមអ្នកបង្កើតប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ត្រៀមបង្ហាញស្មាតហ្វូនស៊េរីថ្មីនៅឆ្នាំនេះ

Bloomberg បានរាយការណ៍ថា លោក Andy Rubin ដែលជាអ្នកបង្កើតប្រព័ន្ធប្រតិបត្តិការ Android សម្រាប់ក្រុមហ៊ុន Google មានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីមួយទៀតសម្រាប់អ្នកប្រើប្រាស់ដែលការដំណើរការនេះជាការគ្រប់គ្រងរបស់ក្រុមហ៊ុន Essential ។ ព័ត៌មានមិនទាន់ច្បាស់ការមួយបានបញ្ជាក់ថាក្រុមការងារ 40 នាក់គឺជាបុគ្គលិកដែលរើសចេញមកពីក្រុមហ៊ុន Apple និងក្រុមហ៊ុន Google ។ បើយោងទៅតាមព័ត៌មានពី Bloomberg បានបញ្ជាក់ថា ក្រុមហ៊ុននេះមានគោលដៅក្នុងការផលិតនូវគ្រឿងអេឡិកត្រូនិកប្រើប្រាស់ជាច្រើននៅក្នុងទីផ្សារស្មាតហ្វូន និងប្រើប្រាស់នៅក្នុងផ្ទះ។  គោលដៅរបស់ក្រុមនេះគឺការផលិតនូវស្មាតហ្វូនប្រណិតដែលមានសមត្ថភាពខ្លាំងអាចប្រកួតប្រជែងនៅលើទីផ្សារបានជាមួយនឹងទូរស័ព្ទ Pixel របស់ក្រុមហ៊ុន Google និងទូរស័ព្ទ iPhone 7 របស់ក្រុមហ៊ុន Apple ។ ផែនការនៃការចាប់ផ្តើមលក់ទូរស័ព្ទស៊េរីថ្មីនេះកំពុងតែដំណើរការនៅឡើយ ប៉ុន្តែក្រុមហ៊ុន Essential មានក្តីសង្ឃឹមក្នុងការចាប់ផ្តើមប្រកាសទូរស័ព្ទស៊េរីថ្មីនេះនៅឆ្នាំនេះហើយតម្លៃរបស់វាប្រហែលជា 650 ដុល្លារអាមេរិច។ ខណៈពេលដែលទូរស័ព្ទ និងលក្ខណៈសម្បតិ្តពិសេសរបស់វានៅកំពុងស្ថិតនៅក្នុងការអភិវឌ្ឍនៅឡើយនោះ Bloomberg បានកត់សម្គាល់នូវលក្ខណៈសម្បតិ្តរបស់ទូរស័ព្ទស៊េរីថ្មីនេះបានខ្លះៗផងដែរ:

យ៉ាងហោចណាស់ គំរូមួយរបស់ទូរស័ព្ទស៊េរីថ្មីរបស់លោក Rubin នេះនឹងមានទំហំអេក្រង់ធំជាងទូរស័ព្ទ iPhone 7 Plus (អេក្រង់ទំហំ 5.5 អ៊ីង) ហើយស៊ុមព័ទ្ធជុំវិញអេក្រង់ក៏កាន់តែតូចជាងមុនផងដែរ។ សម្រាប់អេក្រង់របស់ទូរស័ព្ទថ្មីនេះប្រើប្រាស់នូវការសង្កត់ទៅលើអេក្រង់ដែលស្រដៀងទៅនឹងទូរស័ព្ទ iPhone ដែរ ហើយក្រុមការងាររបស់លោក Rubin កំពុងតែតេស្តសាកល្បងទៅលើផ្នែកម៉ាស៊ីន និងការរចនាម៉ូដគែមអេក្រង់។ ចំនែកបន្ទះផ្នែកខាងក្រោយធ្វើពីសេវ៉ាមិចដែលរឹងម៉ាំបំផុតហើយវាកម្ររមានក្រុមហ៊ុនផលិតស្មាតហ្វូនណាធ្វើនោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមការងារមួយនេះក៏ប្រហែលជាចាប់ផ្តើមក្នុងការផលិតនូវកម្មវិធី Software ថ្មីៗ និងបច្ចេកវិទ្យាថ្មីៗនៅលើ Hardware ជាច្រើនផងដែរ។ Modular Add-ons ដែលបានរកឃើញនៅលើ Project Ara ប្រហែលជាការបង្កើតរបស់ក្រុមហ៊ុន Essential ផងដែរ។ តាមរយៈ Bloomberg ក្រុមអ្នកអភិវឌ្ឍកំពុងតែដំណើរការទៅលើ Connector ថ្មីមួយសម្រាប់ធ្វើការភ្ជាប់ទៅកាន់ឧបករណ៍អេឡិចត្រូនិកជាច្រើនដើម្បីពង្រឹងទៅលើផ្នែកកាមេរ៉ាផងដែរ។ 

ខណៈពេលដែលទំហំការងាររបស់ក្រុមហ៊ុន Essential កំពុងតែដំណើរការនោះ បច្ចេកវិទ្យាជំនួយការឆ្លាតវៃ Siri របស់ក្រុមហ៊ុន Google និង Alexa របស់ក្រុមហ៊ុន Amazon ប្រហែលជាស្ថិតនៅក្នុងគម្រោងនៃការអភិវឌ្ឍនៃផ្នែកមួយនៃការអភិវឌ្ឍ Hardware និងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះរបស់ក្រុមហ៊ុននេះផងដែរ។ ចាប់តាំងពីចាកចេញពីក្រុមហ៊ុន Google នៅក្នុងឆ្នាំ 2014 លោក Rubin បានចាប់ផ្តើមការអភិវឌ្ឍទៅលើបច្ចេកវិទ្យា AI ហើយថែមទាំងបានចាប់ផ្តើមនូវការបណ្តាក់ទុនទៅលើ Playground Global ដែលផ្តោតសំខាន់ទៅលើបច្ចេកវិទ្យា AI និងមនុស្សយន្ត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន