មិនដល់រយៈពេលមួយឆ្នាំផង សាមសុងបាននាំមកនូវអ្នកជំនាន់ក្រោយនៃត្រកូល Galaxy មកដល់ ទីផ្សារប្រទេសកម្ពុជាហើយនៅក្នុងខែមេសានេះ ជាមួយនឹងរបកគំហើញបច្ចកវិទ្យាថ្មីបំផុត អស្ចារ្យបំផុត ដែលធ្វើ ឲ្យអតិថិជនទន្ទឹងរង់ចាំដោយអន្ទះសា ចង់ដឹងនិងចង់ប្រើប្រាស់នូវទូរស័ព្ទដៃស៊រីថ្មីបំផុត គឺ Galaxy S5។ ទូរស័ព្ទដៃបច្ចេកវិទ្យាទំនើបស៊េរីចុងក្រោយបំផុត Galaxy S5 នេះ បានបង្ហាញរូបរាងពិត នៅក្នុងពិធីសម្ពោធ ចេញលក់ជាផ្លូវការ កាលពីថ្ងៃពុធ ទី09 ខែមេសា ឆ្នាំ 2014 នេះនៅសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ។វាពិតជាមិនគួរឲ្យជឿថា សាមសុង ខិតខំព្យាយាមស្វែងរកគំនិតបង្កើតថ្មី ច្នៃប្រឌិតរចនាផ្ទៃសំបកប្លែកនិងរឹងម៉ាំ ហើយបន្ថែមនូវបច្ចេកវិទ្យាទំនើបដាក់ក្នុងទូរស័ព្ទដៃស៊េរីចុងក្រោយបំផុតនេះនៅក្នុងរយៈពេលដ៏ខ្លី។ Galaxy S5 គឺជាទូរស័ព្ទដែលមានមុខងារពិសេសជួយផ្នែកសុខមាលភាព, Camera 16 មីហ្គាភីហ្សែល ថតរូបភ្លឺច្បាស់ ចាប់យកសកម្មភាពរស់រវើកបានយ៉ាងលឿន និងបង្ហាញរូបភាពនៅលើផ្ទៃអេក្រង់ដូចបេះបិត ដែលអាចថតបានតាម ចំណូលចិត្តយ៉ាងសប្បាយរីករាយ រីឯល្បឿនប្រើអ៊ីនធើណិតលឿនទាន់ចិត្ត, មានប្រព័ន្ធការពារធូលីនិងមិនជ្រាប ទឹក មានទំហំអេក្រង់ធំជាងមុនរហូតដល់ 5.1អ៊ិញ, RAM 2 GB, Storage 16 GB។
ជាមួយគ្នានេះ លោក ហ្គីហាន់ លី នាយកគ្រប់គ្រងថៃសាមសុងអេឡិចត្រូនិច ប្រចាំកម្ពុជា-ឡាវ ក៏បានមាន ប្រសាសន៍ នៅក្នុងពិធីសម្ពោធនេះថា “ជាមួយនឹងការច្នៃប្រឌិតរូបរាងថ្មីរបស់ Galaxy S5 សាមសុងបានបន្ថែម នូវមុខងារដ៏ពិសេសសម្រាប់ធ្វើជាជំនួយការសុខភាពរបស់លោកអ្នក ក្នុងការពិនិត្យ តាមដាន ថែទាំសុខភាពនិង នៅជិតស្និទ្ធិជាមួយអ្នកគ្រប់ពេលវេលា ដោយជួយលោកអ្នកវាស់ស្ទង់ចលនាបេះដូង ចលនាឈាម កាឡូរី បាន ដោយខ្លួនឯង ។
លោកហ្គីហាន លី បញ្ជាក់ទៀតថា “Galaxy S5 ជាគូនិងនាឡិកា Gear គឺជាមិត្តដ៏ល្អ ដែលធ្វើឲ្យលោកអ្នកប្រើ ប្រាស់មិនខកបំណង មានជំនឿចិត្ត និងទទួលបានផលប្រយោជន៍ច្រើននៅក្នុងដៃរបស់អ្នក”។ សាមសុងបាន ខិតខំប្រឹងប្រែងស្រាវជ្រាវ ច្នៃប្រឌិតបច្ចេកវិទ្យាថ្មី ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ឲ្យកាន់តែងាយស្រួល ទៅតាមសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះ ហើយជឿជាក់ថា លក្ខណៈ ពិសេសរបស់ Galaxy S5 នឹងជួយអ្នកប្រើប្រាស់ទទួលបានភាពងាយស្រួល ទំនើប ជាពិសេសផ្នែកសុខមាលភាព។ ការស្រាវជ្រាវបែបនេះគឺជាការអភិវឌ្ឍន៏ពីការបង្កើតថ្មីលើផលិតផល (Product Innovation) ទៅជាការបង្កើតថ្មីដែលបំពេញ តំរូវការរបស់អ្នកប្រើប្រាស់ (People Innovation)។
គួរបញ្ជាក់ថានៅក្នុងកម្មវិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពីអាជីវករលក់ដុំ ម្ចាស់ហាងលក់ទូរស័ព្ទដៃ និង ភ្ញៀវកិត្តិយសជាច្រើននាក់មកទស្សនាបទបង្ហាញរូបភាពថ្មីរបស់ Galaxy S5 និងមានការអញ្ជើញចូលរួមជា ពិសេសពីតារាចម្រៀងល្បី ជាអ្នកតំណាងផលិតផលទូរស័ព្ទដៃសាមសុង គឺកញ្ញា ឱកសុគន្ធកញ្ញា ច្រៀង ចម្រៀងបង្កើតបរិយាកាសរីករាយនៅក្នុងពិធីសម្ពោធនេះ និងជាតារាកិត្តិយសចាប់សន្លឹកឆ្នោតផ្តល់ឱកាសឈ្នះ រង្វាន់ ជូនម្ចាស់ហាងលក់ទូរស័ព្ទដៃ ដូចជាឈ្នះទូរស័ព្ទដៃ Galaxy S5 ចំនួន 5 គ្រឿង នាឡិកាសុខភាព Gear 2 ចំនួន 5 គ្រឿង និងនាឡិកា Gear fit ចំនួន 5 គ្រឿង។