នាថ្ងៃទី 20 ខែវិច្ឆិកា 2015 នេះ នៅផ្សារទំនើបអ៊ីអន ទូរស័ព្ទស្មាតហ្វូន MEIZU ដែលជាផលិតផលថ្មីស្មាតហ្វូនថ្មីមួយទៀតរបស់ប្រទេសចិន ត្រូវបានបើកសម្ពោធជាផ្លូវការហើយនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះគឺមានការអញ្ជើញចូលរួមពីសំណាក់លោក គីម សុង អគ្គនាយកក្រុមហ៊ុន Ramar Hoding Group ដែលជាអ្នកតំណាងចែកចាយទូរស័ព្ទម៉ូដែលថ្មីនេះ និងលោក Li Xiao (លី សាវ) ដែលជាអ្នកតំណាងក្រុមហ៊ុន MEIZU ព្រមទាំងមានវត្តមានកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជា លោក ណុប បាយ៉ារិទ្ធិ, តារាចម្រៀងក្នុងកម្មវិធី Cambodian Idol កញ្ញា សុវត្ថិឌី ធារីកា ផងដែរ។
តាមប្រសាសន៍របស់លោក គីម សុង អគ្គនាយកក្រុមហ៊ុន Ramar Hoding Group បានអោយដឹងថា ក្រមហ៊ុនរបស់លោក បាននាំចូលទូរស័ព្ទ Smart Phone MEIZU មកកាន់ប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិចែកចាយផ្តាច់ក្នុងទីផ្សារកម្ពុជាផងដែរ។ លោកបានបន្ថែមថា MEIZU គឺជាកំពូលថ្មីមួយទៀតរបស់ប្រទេសចិន ហើយក៏ជាស្មាតហ្វូនដ៏ល្បី និងជាប់លំដាប់ថ្នាក់លេខ 5 នៅទូរទាំងពិភពលោក ដែលមានការពេញនិយមនៅទ្វីបអ៊ឺរ៉ុប, ទ្វីបអាស៊ី ហើយលក់ដាច់បំផុតនាពេលបច្ចុប្បន្នក្នុងប្រទេសចិន។
លោក Li Xiao (លី សាវ) ដែលជាអ្នកតំណាងក្រុមហ៊ុន MEIZU បានបង្ហាញ ទូរស័ព្ទ Smart Phone MEIZU MX5, MEIZU M2 Note, និង MEIZU M2 ដែលមានរាងស្តើងផលិតពីលោហៈធាតុ Smart Phone SIM2 ប្រើប្រាស់ 4G LTE បានទាំងពី SIM CPU Octa-Core 2.2 GHz អាចលេងហ្គេម ខ្នាតធំៗយ៉ាងងាយស្រួល កម្មវិធី Download បានលឿនដូចព្យុះជាមួយ Ram 3G Rom 32G ប្រភេទអេក្រង់ ទំហំធំ5. 5 inch FHD 1080 ធ្វើអោយមានពណ៌ធម្មជាតិត្រជាក់ភ្នែក កាមេរ៉ា 13 Megapixel ដែលមានភ្លើង Flash 2 ធ្វើអោយលោកអ្នកអាចថតរូបភាពច្បាស់ល្អទាំងយប់ទាំងថ្ងៃ (Slow Motion Camera), សាកថ្មឆាប់ពេញ (10mn=25%, 40mn=60%) បច្ចេកវិទ្យាថ្មីស្គែន ក្រយៅដៃ សម្រាប់ដោះ នឹងចាក់សោ កម្មវីធី Flyme ជាប្រព័ន្ធប្រតិបត្តិការណ៍តែមូយគត់អាច Download កម្មវិធីផ្សេងៗ ដោយមិនបាច់បង្កើត ឬមាន Account នៅ Google។
ក្រុមហ៊ុន Ramar Hoding Group និងក្រុមហ៊ុន MEIZU នឹងខិតខំស្វែងរកបទពិសោធថ្មីៗជាមួយទូរស័ព្ទដៃ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ហើយអតិថិជនអាចរកទិញបានទូរទាំងព្រះរាជាណាចក្រកម្ពុជា។
ទស្សនាវិដេអូខាងក្រោម!