no-alternative title

Huawei​ Mate​ 8​ ចាប់ផ្តើម​ទទួល​កា​រក​ម្ម៉​ង​ទុកជា​មុន​នៅ​កម្ពុជា​ ស្រប​ពេលពិធី​សម្ពោធជាផ្លូវការ​ថ្ងៃនេះនៅឯប្រទេសថៃ

Huawei​ Mate​ 8​ រចនាបថ​ថ្មី​ នៃ​ស្មា​ត​ហ្វូ​ន​សម័យ​ទំនើប​ ដែល​ជា​ជម្រើស​អ្នកជំនួញ​ និង​ជា​ទូរ​សព្ទ័​ ដ៍​កំពូល​មួយ​របស់​ Huawei​ ដែល​បាន​និង​កំពុង​ទទួល​នូវ​ការ​ ពេញ​និយម​យ៉ាង​ខ្លាំ​នៅ​បណ្តា​ប្រទេស​ មួ​យួ​ចំនួន​លើ​ពិភពលោក​ និង​ដាក់​សម្ពោធន៍​ជា​ផ្លូវការ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ដ៍​ធំ​នៅ​ប្រទេស​ថៃ​ នៅ​ថ្ងៃ​ ២៨​ មក​រា​នេះ​ បាន​បើក​ទទួល​កា​រក​ម្ម៉​ង់​ទុកជា​មុន​ (Pre-Order)​ ចំពោះ​អតិថិជន​ 200​ នាក់​ដំបូង​នៅ​កម្ពុជា​ ដោយ​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​ និង​ថែម​កាដូ​ដ៍​ច្រើន​សន្ធឹកសន្ធាប់​ ទៀត​ផង​ ។​ Huawei​  Mate​ 8​ នឹង​មាន​លក់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ មាន​ពីរ​ពណ៌​ គឺ​មាស​ និង​មាស​កាហ្វេ​ ក្នុង​តម្លៃ​ធម្មតា​ ប្រមាណ​ 600​ ដុល្លារ​ ។​ ប៉ុន្តែ​ សំរាប់​អតិថិជន​ដែល​ក​ម្ម៉​ង​ទុកជា​មុន​ គឺ​ត្រឹមតែ​ 589​ ដុល្លារ​ ប៉ុណ្ណោះ​ ថែម​កាដូ​ពិសេស​ រួម​មាន​ ស្រោម​ទូរ​សព្ទ័​ Original​ ឧបករណ៍​បំពង​សំលេង​ឥត​ខែ​ដ្ស៍​ស្រស់​ ស្អាត​  កែវ​ដែក​ដាក់​ទឹក​  កាត​ និង​សេវាកម្ម​ថែទាំ​លំដាប់​ VIP​  សំរាប់​កា​រក​ម្ម៉​ង់​ទុកជា​មុន​ ដែល​មាន​ចាប់ពី​ថ្ងៃ​ 27​ មក​រា​ ដល់​ 03​ កុម្ភៈ​ ប៉ុណ្ណោះ​។​  

​ការ​ទទួល​កា​រក​ម្ម៉​ង​ទុកជា​មុន​ (Pre​ Order)​ អតិថិជន​អាច​ទៅ​ហាង​សាកសួរ​ ព័ត៌មាន​លំអិត​ ដោយ​ផ្ទាល់​នៅ​តាម​ហាង​ធំៗ​ ដែល​បាន​កំណត់​ ដូច​ជា​ ហាង​ The​ One​ Mobile​  ហាង​ គួ​ង​អ៊ី​  អាន់​ ឆែ​ ហាង​ សៀន​លី​ន​ ស៊ីវ​អេ​ង​ TTN​  ឆាយ​គី​ម​  សុខ​លី​   ស្តា​ហ្វូ​ន​ អូរ​ឬ​ស្សី​ថ្មី​ ថៃ​សេង​ សៅ​ហេង​ II​ មហាមន្ត្រី​ ស៊ីវ​អេ​ង​ 2​ លៀង​ពៅ​ អា​រី​ណេ​  និង​ហាង​ KN​។​ បើ​យើង​ក្រឡេក​មើល​ ការ​ពិ​ព័​ណ​នារ​ជា​វី​ដេ​អូ​ តាម​គេហទំព័រ​ Cambo​ Report​ ដ៍​ល្បី​មួយ​ គឺ​ទទួល​បាន​នូវ​ការ​ចូល​មើល​ និង​ view​ យ៉ាង​ ច្រើន​មិន​ដែល​ធ្លាប់​មាន​ពី​មុន​ រហូត​ដល់​ជិត​   10​ ម៉ឺន​ views​ ហើយ​គ្រាន់តែ​ផ្សព្វផ្សាយ​រយៈពេល​ 5​ ថ្ងៃ​ប៉ុណ្ណោះ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei​ Mate​ 8​ គឺជា​ ស្មា​ត​ហ្វូ​ន​សម័យ​ ទំនើប​ សមត្ថភាព​កំពូល​ រួម​ផ្សំ​ ជាមួយនឹង​ការ​រចនា​ដ៍​ទាក់ទាញ​ ដោយ​តួ​ធ្វើ​ពី​ អាលុយមី ញ៉ូម​លោង​ស្រិល​  ស្តើង​ ស្រាល​ ។​ 

•​​អេ​ក្រង់​ធំ​ ទំហំ​ 6​ អ៊ី​ញ​ 

•​​កាមេរ៉ា​ក្រោយ​ទំហំ​ 16MP​ កាមេរ៉ា​មុខ​ ទំហំ​ 8MP​ បន្ថែម​នូវ​ បច្ចេកវិទ្យា​ Focus​ បាន​លឿន​ (Fast​ and​ All-focus)​ ថត​ច្បាស់​ក្នុង​ទី​ងងឹត​ (Low​ light​ situation)​ និង​បំពាក់​នូវ​មុខងារ​ ជា​កាមេរ៉ា​អាជីព​ (Professional​ functions)​ ដូច​ជា​ការ​ជ្រើសរើស​ ISO,​ S,​ EV,​ AF,​ WB​  ។​  

•​​ថាមពល​ថ្ម​វិញ​ គឺ​លោក​អ្នក​អាច​ ប្រើ​បាន​ពេញ​ 2​ ថ្ងៃ​ ដោយ​មិនបាច់​បារម្ភ​សាក​ថ្ម​ ដែល​មាន​ទំហំ​រហូត​ដល់​ 4000​ mAh​ ។​ 

•​​បំពាក់​នូវ​អង្គ​ប្រតិបត្តិការ​ពេញ​ដោយ​គំនិត​ថ្នៃ​ប្រឌិត​ខ្ពស់​ចុង​ក្រោយ​បំផុត​ Kirin​ 950​ ដែល​ជួយ​លោក​អ្នក​ប្រើ​កាន់តែ​លឿន​ ខ្លាំង​ និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​  ។​

•​​សុវត្ថិភាព​ បំផុត​ជាមួយ​បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ៅ​ ដៃ​ជំនាន់​ថ្មី​ គ្រាន់តែ​ចំណាយពេល​ ប្រមាណ​កន្លះ​វី​នាទី​ រឺ​តែ​មួយប៉ប្រិចភ្នែក​ ដើម្បី​ដោះ​សោរ​ ទទួល​ទូរ​សព្ទ័​ បិទ​សំលេង​ នាឡិការ​រោ​ទិ​ និង​ថតរូប​បែប​សែ​ល​ហ្វី​ ។​ 

•​​Huawei​ Mate​ 8​ គឺជា​ប្រភេទ​ទូរ​សព្ទ័​ស៊ី​ម​ 2​ មាន​បណ្តាញ​ 4G​ ទាំង​ពីរ​ ដោយ​អាច​ ប្រើ​បណ្តាញ​ត​ភ្ជាប់​រហូត​ដល់​ទៅ​ 200​ប្រទេស​ នៅ​ទូ​ទាំង​ ពិភពលោក​ ។​ 

​លោក​ អែម​ យុ​ទ្ធូ​ នាយក​ទីផ្សារ​ ប្រចាំ​ក្រុមហ៊ុន​ Huawei​ នៅ​កម្ពុជា​ មាន​ប្រសាសន៍​តាម​ ទូរ​សព្ទ័​ថា​   ”​យើង​មាន​ក្តី​សង្ឃឹម​ខ្ពស់​ចំពោះ​ស៊េរី​ Huawei​ Mate​ 8​ នេះ​ ដោយ​រំពឹង​ថា​ នឹង​លក់​បាន​ប្រមាណ​ 6,000​ គ្រឿង​ ក្នុង​រយៈពេល​ 3​ ខែ​ ដំបូង​ ។​ ស្មា​ត​ហ្វូ​ន​ Huawei​ កំពុង​ទទួល​បាន​នូវ​ប្រជាប្រិយភាព​ និង​មាន​លក់​ នៅ​គ្រប់​ 25​ ខេត្ត​ក្រុង​ និង​ប្រមាណ​ 700​ ហាង​ទូរស័ព្ទ​ធំៗ​ទូ​ទាំង​ប្រទេស​ រហូត​ទទួល​បាន​ ចំណាត់ថ្នាក់​ទីផ្សារ​ប្រមាណ​ 14%​ (​គិត​ជា​គ្រឿង​ បើ​តាម​តួរ​លេខ​ពី​ ក្រុមហ៊ុន​ស្រាវ​ ជ្រាវ​ GfK)​ នា​ចុងឆ្នាំ​ 2015​ នេះ​។​ ”​  ជា​ចុង​ក្រោយ​ លោក​បាន​ផ្តែផ្តាំ​ដល់​អតិថិជន​ថា​ គួរ​គិត​លើក​ក្តា​ 8​ យ៉ាង​មុន​នឹង​ទិញ​ស្មា​ត​ហ្វូ​ន​ណាមួយ​ ពោល​គឺ​ ៖

•​​ប្រភព​ និង​ប្រទេស​ដែល​ផលិត​ ពីព្រោះ​ថា​នៅ​កម្ពុជា​មាន​ស្មា​ត​ហ្វូ​ន​ម៉ាក​ផ្សេង​មួយ​ចំនួន​ ផលិត​នៅ​ ប្រទេស​រៀត​ណា​ម​ 

•​​ម៉ាក​សញ្ញា​ ដែល​លោក​អ្នក​ទុកចិត្ត​លើ​គុណភាព​និង​សេវាកម្ម​ធានា​ 

•​​តម្លៃ​សមរម្យ​ 

•​​ល្បឿន​ប្រតិបត្តិការ​ ល្បឿន​អ៊ី​ន​ធើ​ណិ​ត​ ដែល​មាន​ RAM​ ធំ​ 

•​​បច្ចេកវិទ្យា​កា​ម៉េ​រ៉ា​ 

•​​ការ​រចនា​ទាក់ទាញ​ សំបក​ផលិត​ពី​លោហៈធាតុ​ 

•​​ទំហំ​អេ​ក្រង់​ 

•​​អង្គ​ប្រតិបត្តិការ​ CPU​ 

​គួរ​រំលឹក​ដែរ​ថា​ Huawei​ Mate​ 8​ បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ទីស្នាក់ការ​ធំ​ប្រទេស​ចិន​ ខែ​ វិច្ឆិការ​ ឆ្នាំ​ 2015​ ដែល​ទទួល​បាន​នូវ​ការ​ពេញ​និយម​ និង​ក​ម្ម៉​ង់​ទិញ​ រហូត​ដល់​អស់ពី​ស្តុក​ក្នុង​ រយៈពេល​តែ​ 2​ ស​ប្តា​ហ៍​ និង​ផលិត​មិន​ទាន់​តំរូវការ​ ។​ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​ Huawei​ Mate​ 8​ ទទួល​បាន​ពានរង្វាន់​ធំៗ​ ល្អៗ​ ចំនួន​រហូត​ដល់​ទៅ​ 16​ ពានរង្វាន់​ ក្នុង​ការ​តាំង​ពិ​ពណ៌​ជា​អន្តរជាតិ​ដ៍​ធំ​បំផុត​ប្រចាំឆ្នាំ​នៅ​សហរដ្ឋ​អា​មេ​រិច​ (CES​ 2016)​ ។​ ព័ត៌មាន​បន្ថែម​៖​ http://www.facebook.com/HuaweiDeviceCambodia/

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន