no-alternative title

ក្រុមហ៊ុន​ Huawei​ ប្រកាស​បើក​កម្មវិធី​ថតរូប​សម្រាប់​ទិវា​នៃ​សេចក្តី​ស្រឡាញ់​

​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ ស្មា​ត​ហ្វូ​ន​ Huawei​  បាន​ប្រកាស​បើក​កម្មវិធី​ប្រកួត​ថតរូប​ពិសេស​សម្រាប់​អបអរសាទរ​ ទិវា​នៃ​ក្តី​ស្រឡាញ់​របស់​ពិភពលោក​ខិត​ជិត​មក​ ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​។​ ការ​ប្រកួត​ថតរូប​ដ៏​ពិសេស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ​ទូ​ទាំង​ប្រទេស​កម្ពុជា​ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ 01​ ដល់ទី​ 10​ កុម្ភៈ​ 2017​ ដើម្បី​ផ្តល់​ ឱកាស​ដល់​អ្នកចូលរួម​ទាំងអស់​អាច​បង្ហាញ​អារម្មណ៍​របស់​គេ​ទៅ​កាន់​មនុស្ស​ជាទី​ស្រឡាញ់​តាម​រយៈ​រូបថត​។​ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ ថង​ សារី​ ប្រធាន​ផ្នែក​ចែកចាយ​ស្មា​ត​ហ្វូ​ន​ Huawei​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ពី​លក្ខន្តិកៈ​ក្នុង​ការ​ប្រកួត​ថា​៖​ “​អ្នកចូលរួម​ទាំងអស់​តម្រូវ​អោយ​ ថតរូប​ដែល​បង្ហាញ​ក្តី​ស្រឡាញ់​ជាមួយ​ ក្រុម​គ្រួសារ​ លោកគ្រូ​អ្នកគ្រូ​ មិត្តភក្តិ​ និង​មនុស្ស​ជាទី​ស្រឡាញ់​។​ បន្ទាប់​មក​ពួក​គេ​ត្រូវ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ បុក​ផ្ទាល់ខ្លួន​ជា​សាធារណៈ​ ដោយ​សរសេរ​ ជាមួយ​ពាក្យ​ #HuaweiGR52017DualCameraNow​។​ រួច​ព្រី​ន​ស្គ្រី​ន​ (Print​ Screen)​ រូប​ដែល​បាន​ បង្ហោះ​នោះ​ ជាមួយ​លេខ​ទូរ​សព្ទ​ មក​កាន់​ហ្វេ​ស​បុក​ផេ​ក​ផ្លូវការ​ របស់​ក្រុមហ៊ុន​ Huawei​ Mobile​ តាម​រយៈ​ ហ្វេ​ស​បុក​ Messenger​។​

 

​លោក​ សារី​ បាន​បន្ថែម​ថា​ វា​ពិតជា​ពេលវេលា​ដ៏​សក្តិ​សម​ដោយ​អ្នក​រាល់គ្នា​គ្រាន់តែ​ ទាញ​ទូរ​សព្ទ​មក​ថត​ ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ រួច​ផ្ញើ​ម​ ក​កាន់​ក្រុមការងារ​របស់​ Huawei​ អោយ​បាន​ត្រឹម​ថ្ងៃ​ ១០​ ខែ​ កុម្ភៈ​ ក៏​អាច​មានសំណាង​ឈ្នះ​រង្វាន់​ធំ​។​ នៅ​ពេល​ទទួល​បាន​រូបថត​ពី​អ្នកចូលរួម​ ក្រុមការងារ​ Huawei​ នឹង​ធ្វើការ​បង្ហោះ​រូប​ទាំងនោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​ “Huawei​ Mobile”​ ចាប់ពី​ថ្ងៃ​ទី​ ១១​ ដល់ទី​ ១៣​ កុម្ភៈ​ ដើម្បី​ធ្វើការ​ដាក់​ពិន្ទុ​ និង​ស្វែងរក​ជ័យ​លា​ភី​ចុង​ក្រោយ​។​ រូបថត​ដែល​ទទួល​បានការ​គាំទ្រ​តាម​រយៈ​រូប​បេះដូង​ (Heart​ Emoji)​ នៅ​លើ​ហ្វេ​ស​បុក​ ច្រើន​ជាងគេ​នឹង​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​។​ 

 

​ក្រុមហ៊ុន​ Huawei​ នឹង​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ នៅ​ថ្ងៃ​ទី​ ១៤​ កុម្ភៈ​ ២០១៧​ ដែល​ជា​ទិវា​នៃ​ក្តី​ស្រឡាញ់​។​ សម្រាប់​ជ័យ​លា​ភី​លេខ​១​ នឹង​ទទួល​បាន​ Huawei​ P9​ ពណ៌​ផ្កាឈូក​ចំនួន​ ១​ គ្រឿង​ ជ័យ​លា​ភី​លេខ​២​ ទទួល​បាន​ Huawei​ Y6​ II​ ពណ៌​ផ្កាឈូក​ចំនួន​ ១​ គ្រឿង​ និង​ ជ័យ​លា​ភី​លេខ​៣​ ចំនួន​ ៥​ រូប​ នឹង​ទទួល​បាន​ ជើង​កាមេរ៉ា​ដ៏​ប្រណិត​ម្នាក់​មួយ​។​ គួរ​រំលឹក​ថា​ ក្រុមហ៊ុន​ Huawei​ តែងតែ​បង្កើត​នូវ​កម្មវិធី​ប្លែក​ និង​គួរ​អោយ​ចាប់អារម្មណ៍​ជា​ច្រើន​សម្រាប់​ អតិថិជន​របស់​ខ្លួន​ តួយ៉ាង​ក្នុង​ឆ្នាំ​២០១៦​ ក្រុមហ៊ុន​បាន​បង្កើត​ការ​ប្រកួត​ថតរូប​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ Huawei​ P9​ &​ P9​ Plus​ ដែល​បាន​ធ្វើ​ឡើង​ ទាំង​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ផង​ដែរ​៕​  ​សម្រាប់​ព័ត៌មាន​លំអិត​សូម​ចូល​ទៅ​កាន់​ គេហទំព័រ​ហ្វេ​ស​បុក​ផេ​ក​ផ្លូវការ​ Huawei​ Mobile​  http://www.facebook.com/HuaweimobileKH

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន