no-alternative title

ក្រុមហ៊ុន HGB Group Co., Ltd នាំយកនូវកំពូលរថយន្តប្រណីត បេនលី របស់ចក្រភពអគ្លេសមកកាន់ទីផ្សារកម្ពុជា

បន្ទាប់ពីមានវត្តមាន កំពូលរថយន្តទំនើប និងប្រណិតៗ ដូចជារ៉ូលរ៉យ. ផចស៍. មែរសឺដេស.និង វ៉ុលវ៉ាហ្គែន នៅលើទីផ្សារកម្ពុជា នាពេលកន្លងមក រួចមកហើយនោះ ឥឡូវនេះ ជាមោទនភាពបន្ថែម មួយទៀតដែល កំពូលរថយន្តទំនើបប្រណីត គុណភាពខ្ពស់ របស់ចក្រភពអង់គ្លេស ម៉ាក បេនលី (Bentley) ក៍បានបង្ហាញវត្តមានជាផ្លូវការ នៅក្នុងទីផ្សារកម្ពុជា ចាប់ពីឆ្នាំ 2017 នេះតទៅ  ដែលនាំចូល និងទទួលសិទ្ធិចែកចាយផ្រាច់មុខដោយ ក្រុមហ៊ុន HGB Group Co ,Ltd ក្រោមកិច្ចសហការ ផ្តល់អាជ្ងាបណ្ណ័ដោយផ្ទាល់ ពីក្រុមហ៊ុន Bentley Motors របស់ចក្រភពអង់គ្លេស ដែលជាក្រុមហ៊ុនដើម។

រូបភាពពាណិជ្ជកម្ម
no-alternative title

កិច្ចព្រមព្រៀង នៃការផ្តល់សិទ្ធិ និងទទួលសិទ្ធិលក់ និងចែកចាយរថយន្តត្រកូលប្រណិត និងទំនើប Bentley នៅក្នុងប្រទេសកម្ពុជា រវាងក្រុមហ៊ុនទាំងពីរខាងលើនេះ បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2017 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពឯ.ឧ ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មនិងសិប្បកម្ម និងឯកអគ្គរាជទូតអង់គ្លេស ប្រចាំប្រទេសកម្ពុជា លោកប៊ីល ឡងហើស។ ក្រៅពីការចុះហត្តលេខា នៅក្នុងព្រឹត្តការណ៍ពិសេសនេះ ក៏មានការតាំងបង្ហាញរថយន្តចំនួន 5គ្រឿង ដែលមានម៉ូដែលដូចជា Continental  GT  V8S , the  Conti nental GT V8S ,the FlyingSpurV8និងthe  Bentayga  W12 ដើម្បីបង្ហាញ ឲ្យសាធារណជន បាន ឃើញ ដើម្បស្វែ ងយល់ពីភាពប្រណីតនៃរថយន្ត Bentley ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានមានប្រសាសន៍ថា HGB ល្បីខាងទាក់ទាញរថយន្តល្បីៗមកទីផ្សារកម្ពុជា ដូចជារ៉ូលរ៉យ ម៉ាហ្សដា វ៉ុលវ៉ាហ្គែន គៀរ ឥឡូវនាំចូលបេនលីទៀត។នេះជាមោទនភាព របស់កម្ពុជាដែលមានរថយន្តទំនើបៗ ប្រណីតៗ ដែលមានគុណភាពខ្ពស់។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងដែរថា «កំណើនសេដ្ឋកិច្ច 7% ស្ថិរភាពនយោបាយ កំណើនប្រជាជនថ្នាក់កណ្តាល កំណើនទីផ្សារ និងតម្រូវការរថយន្ត រួមទាំងគោលនយោបាយលើកទឹកចិត្តវិនិយោគិន ជាកត្តានាំឱ្យមានការហូរចូលវិនិយោគទុនបរទេស»៕

លោក ហឺហ្រ្វីត ហាសឺណល (Herfried Hasenoehrl) ប្រធានក្រុមហ៊ុន HGB  Group បានមានប្រសាសន៍ថាបេនលី ម៉ូទ័រ ជាក្រុមហ៊ុនលំដាប់ពិភពលោក ដែលឈរលើគុណភាព ការឌីហ្សាញ ប្រណីតភាព និងការប្តេជ្ញាខ្ពស់ក្នុងរាល់ការផលិតរថយន្ត។ HGB  Group មានមោទនភាពដែលបានក្លាយជាអ្នកទទួលខុសត្រូវ និងជាអ្នកតំណាងចែកចាយផ្តាច់មុខ ក្នុងការនាំចូលរថយន្តបេនលី ដែល   ជារថយន្តមានគុណភាពខ្ពស់ទំនើបបំផុតនិងមានការទទួលស្គាល់ក្នុងប្រទេសកម្ពុជា។ លោកបានបញ្ជាក់ថា ប្រទេសកម្ពុជា រីកចម្រើនឥតឈប់ឈរ ទាំងផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ស្ថិរភាពនយោបាយ កំណើនអ្នកជំនួញ សហគ្រិន ទាំងនេះ ជាមូលហេតុដែលHGB នាំចូលរថយន្តប្រណីត ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន។

លោក អាឌ្រៀន វ៉េន (Adrian Wayne) តំណាងក្រុមហ៊ុនបេនលីម៉ូទ័រ បានឱ្យដឹងថា HGB  Group ជាក្រុមហ៊ុនធំគួរឱ្យទុកចិត្ត មានសមត្ថភាព និងជំនាញច្បាស់លាស់ ខាងរថយន្ត។ លោកថា បេនលី រីករាយដែលមានដៃគូពាណិជ្ជ កម្មល្អ ខ្លាំង ដែលទទួលបានជោគជ័យក្នុងទីផ្សារ។លោកថា«កម្ពុជាជាទីផ្សារមួយមានកំណើនប្រកបដោយស្ថិរភាព និងនិរន្តភាពសេដ្ឋកិច្ច និងស្ថិរភាពនោយបាយជាពិសេសការផ្លាស់ប្តូរគំនិត មករករថយន្តប្រណីត កើគុណភាពខ្ពស់ និងការរចនាស្អាត ដូច្នេះកម្ពុជាក្លាយជាទីផ្សារដ៏គួរឱ្យចាប់អារម្មណ៍របស់បេនលី»។

លោក ប៊ីល ឡងហើស ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានអបអរសាទរ ចំពោះភាពជាដៃគូវិនិយោគរវាង Bentley  Motors  និងHGB   Group និងបានសម្តែងភាពរីករាយ ដែលឃើញរថយន្តល្បីៗ គុណភាពខ្ពស់ របស់អង់គ្លេសមានវត្តមាននៅកម្ពុជា។លោកថា អង់គ្លេសឈរលំដាប់លេខ៣ លើការផលិតរថយន្តក្នុងពិភពលោក ដែលក្នុងមួយឆ្នាំ អង់គ្លេសផលិតប្រមាណ1.6 ប៊ីលានគ្រឿង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន