no-alternative title

ត្រឹមតែ 5 ថ្ងៃប៉ុណ្ណោះ ស្មាតហ្វូន Galaxy S8 & S8 Plus ត្រូវបានអតិថិជនកម៉្មង់អស់ពីស្តុក!

ថ្ងៃនេះ មានអតិថិជនជាច្រើន ដែលប្រិយមិត្តរបស់ Samsung បានមានការភ្ញាក់ផ្អើលដោយសារតែ Smartphone Samsung S8/S8+ ត្រូវបានបញ្ជាក់ដោយភ្នាក់ងារដាក់ Pre-order ទាំងអស់ឈប់ទទួលការ ប្រកាសឈប់ ទទួលការកម្ម៉ង់ពីអតិថជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ ពួកគាត់បានបញ្ជាក់ជាមួយក្រុមការងារទស្សនាវដ្តី ពិភពអេឡិត្រូនិកថា វាហាក់បីដូចជាលឿនពេក ដោយត្រឹមតែបួនថ្ងៃសោះអស់ស្តុករលីង ពួកគាត់ពិតជាសោកស្តាយមែនទែនដែលមកមិនទាន់គេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ តាមការបញ្ជាក់របស់ភ្នាក់ងារដាក់ឲ Pre-order ទាំងនៅភ្នំពេញ សៀមរាប បាត់ដំបង និងកំពង់ចាម បានឲដឹងដែរថា សំរាប់អ្នកកម្ម៉ង់ស្មាតហ្វូន Galaxy S8 & S8 Plus រយះពេល 5 ថ្ងៃនេះ គឺមានចំនួនច្រើនលើសលប់ ដែលលើសពីគំរោងនៃការនាំមកជំហានដំបូង ដែលក្រុមហ៊ុន គ្រោងនិងនាំមកនូវសប្តាហ៍ក្រោយនេះ ហើយរឿងកម្ម៉ង់លើសស្តុកនេះ គឺមិនថា តែនៅប្រទេសកម្ពុជានោះទេ សូម្បីតែនៅទីផ្សារក្នុងបណ្តាជាច្រើនទៀត ក៏លើសលប់ដូចគ្នា ពិសេសគឺកូរ៉េខាងត្បូងតែម្តង។ ហេតុនេះ ទើបក្រុមហ៊ុន សម្រេចផ្អាកការកម្ម៉ង់គ្រប់បណ្តាហាងទំនើប Samsung បែបនេះ។ សូមបញ្ជាក់ថា ចំនួននេះ បើប្រៀបធៀបជាមួយនឹង Galaxy S7 កាលពីឆ្នាំទៅ គឺមានការកើនឡើងរហូតដល់ទៅ 130% ឯណោះ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung។

 

គួរបញ្ជាក់ថា ក្រុមហ៊ុន Thai Samsung បានដាក់ឲអតិថិជនកម្ពុជា Pre-order ស្មាតហ្វូន  Samsung S8/S8+ ចាប់ពីថ្ងៃទី 21 កន្លងទៅ ដែលការ Pre-Order នេះ ក្រុមហ៊ុន Samsung មានផ្តល់ជូននូវកាដូរពិេសសជាច្រើនរួមមានដូចជា៖  1. JBL Speaker Charge3 , 2. Stand View Cover , 3. Screen Warranty។ ហើយ ស្មាតហ្វូន Galaxy S8 & S8 Plus ដែលនិងមានវត្តមាននៅកម្ពុជាសំរាប់ការ Pre Order នេះ គឺមានចំនួន 3 ពណ៌ សម្រាប់ជ្រើសរើស: ខ្មៅ មាស និងប្រផេះបែកស្វាយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន