no-alternative title

ផលិតផលថ្មីៗរបស់ក្រុមហ៊ុន Anker ទាំង 6 ដែលផ្តល់ជូនលោកអ្នក ពេញចិត្តទាំងបច្ចេកវិទ្យា គុណភាព និងតម្លៃ

ថ្មីៗនេះ ក្រុមហ៊ុន Anker បាននាំមកនូវផលិតផលថ្មីៗជាច្រើនមកប្រទេសកម្ពុជា រួមមានដូចជា ឧបករណ៍បំពងសម្លេង  កាស និងថ្មីជំនួយជាដើម។ ផលិតផលទាំងនោះ គឺកំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដោយសារតែពួកគាត់ពេញចិត្តទៅលើ បច្ចេកវិទ្យា គុណភាព ជាសពិសេសគឺតម្លៃតែម្តង។ ខាងក្រោមនេះ គឺជាផលិផលស៊េរីថ្មីរបស់ក្រុមហ៊ុន Anker ទាំង 6 ដែលទើបនឹងមកដល់៖ 

រូបភាពពាណិជ្ជកម្ម
no-alternative title

1.Anker Premium Bluetooth Speaker 

គឺជាផលិផលឧបករណ៍បំពងសម្លេងស៊េរីថ្មីរបស់ក្រុមហ៊ុន Anker ត្រូវបានផលិតឡើងយ៉ាងប្រណិតពិសេសបំផុតសម្រាប់ជាឧបករណ៍កម្សាន្ត ជាមួយនឹងការរចនារូបរាងកាន់តែទាក់ទាញ ងាយស្រួលក្នុងការយកតាមខ្លួន និងអាចកម្សាន្តបានគ្រប់ពេលនឹងគ្រប់ទីកន្លែងតែម្តង។ Anker Premium Bluetooth Speaker មានសមត្ថភាពក្នុងការបំពងសម្លេងបានយ៉ាងពិរោះរណ្តំចិត្តតែម្តង មានសម្លេងបាសបុកខ្លាំងកម្រិត 20w ហើយកាន់តែពិសេសជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាតភ្ចាប់តាមរយះ Bluetooth ងាយស្រួលក្នុងការតភ្ជាប់ជាមួយនឹងឧបករណ៍ចាក់ចំរៀងផ្សេងៗទៀតដូចជា ទូរស័ព្ទ កុំព្យួទ័រ Mp3 ជាដើម។ ជាពិសេស Anker Premium Bluetooth Speaker ត្រូវបានបំពាក់ជាមួយនឹងថាមពលថ្មធំខ្លាំង អាចផ្តល់ជូននូវការកម្សាន្តតាមរយះការស្តាប់តន្រ្តីបានរហូតដល់ទៅ 8 ម៉ោងឯណ្ណោះ ដូច្នេះ លោកអ្នកនៅតែអាចបន្តការកម្សាន្តជាមួយនឹងការជួបជុំយ៉ាងសម្បាយរីករាយបំផុត។

2.Anker SoundCore Bluetooth Speaker

ជាមួយនឹងរូបរាងបែបចតុកោណទ្រវែង រចនាប៊ូតុងចុចផ្នែកខាងលើ រិតតែបន្ថែមភាពទាន់សម័យនិងស៊ីវីល័យបំផុតសម្រាប់ផលិតផលឧបករណ៍បំពងសម្លេងម៉ូដែលថ្មីពីក្រុមហ៊ុន Anker ម៉ូដែល Anker SoundCore Bluetooth Speaker ។ នេះគឺជាឧបករណ៍បំពងសម្លេងដ៏ប្រណិតសម្រាប់បំពេញតាមតម្រូវការអ្នកចូលចិត្តការកម្សាន្តបែបរូ៉មែនទិច ពិសេសសម្រាប់មិត្តៗយុវវ័យផ្ទាល់តែម្តង។ ឧបករណ៍បំពងសម្លេងស៊េរីថ្មីនេះដែរ ត្រូវបានបំពាក់មកជាមួយនឹងមុខងារតភ្ជាប់តាមរយះបច្ចេកវិទ្យា Bluetooth ដែលមានសមត្ថភាពខ្ពស់ក្នុងការតភ្ជាប់ជាមួយនឹងឧបករណ៍ចាក់ចំរៀងផ្សេងៗទៀតបានដល់ចម្ងាយប្រហែល 20 ម៉ែត្រ កាន់តែពិសេសជាមួយនឹងថាមពលថ្នធំ 4400mAh ដែលអាចអនុញ្ញាតឲ្យលោកអ្នករីករាយក្នុងការកម្សាន្តបានរហូតដល់ 24 ម៉ោងឯណ្ណោះ និងត្រូវបានបំពាក់បន្ថែមនូវប្រព័ន្ធ Mic សម្រាប់ស្រូមសម្លេងថែមទៀតផង។ 

3.Anker Classic Bluetooth Speaker

ខ្ញុំសូមនាំអារម្មណ៍ប្រិយមិត្តមកមើលផលិផលឧពករណ៍បំពងសម្លេងស៊េរីថ្មីមួយម៉ូដែលទៀត ពីក្រុមហ៊ុន Anker ដែលត្រូវបានផលិតឡើងយ៉ាងប្រណិតបំផុតសម្រាប់បំពេញចិត្តអ្នកប្រើប្រាស់ពិសេសមិត្តយុវវ័យផ្ទាល់តែម្តង ដែលចូលចិត្តជូបជុំគ្នាជាក្រុម និងស្តាប់តន្រ្តីដើម្បីលំហែអារម្មណ៍បន្ទាប់ពីបំពេញកិច្ចការងារ ការសិក្សារជាដើម។ Anker Classic Bluetooth Speaker ត្រូវាបានរចនារូបរាងឡើងជារាងការ៉េ តូចល្មមងាយស្រួលក្នុងការយកតាមខ្លួនបំផុត និងមានសមត្ថភាពក្នុងការបំពងសម្លេងបានយ៉ាងពិរោះរណ្តំចិត្តតែម្តង និងត្រូវបានបំពាក់នូវបច្ចេកវិទ្យាតភ្ជាប់តាមរយះ Bluetooth ងាយស្រួលក្នុងការតភ្ចាប់ជាមួយនឹងឧបករណ៍ចាក់ចំរៀងផ្សេងៗទៀតបានយ៉ាងរហ័សនិងងាយស្រួលបំផុត ដូចជា ទូរស័ព្ទ ថែបប្លេត លេបថប Mp3 ជាដើម។ កាន់តែពិសេសវាមានថាមពលថ្មធំ ដែលអាចផ្តល់ជូននូវការកម្សាន្តបានចន្លោះពី 15 ទៅ 20 ម៉ោងឯណ្ណោះ។ 

4.Anker Pocket Bluetooth Speaker

សូមអញ្ជើញរីករាយជាមួយនឹងផលិតផលឧបករណ៍បំពងសម្លេងស៊េរីថ្មីពក្រុមហ៊ុន Anker ។ ផលិតផលថ្មីនេះ ត្រូវបានផលិតឡើងយ៉ាងពិសេសបំផុត ជាមួយនឹងរូបរាងតូចច្រឡឹងតែម្តង ហើយវាត្រូវបានផលិតឡើងសម្រាប់ដាក់ក្នុងហោប៉ៅផ្ទាល់តែម្តង ដូច្នេះ នៅពេលដែលលោកអ្នកស្តាប់តន្រ្តីមានអីទៅពិបាក គ្រាន់តែភ្ជាបទូរស័ព្ទ ឬឧបករណ៍ចាក់ចំរៀងផ្សេងទៀតតាមរយះមុខងារ Bluetooth ជាមួយនឹង Anker Pocket Bluetooth Speaker ជាការស្រេច។ Anker Pocket Bluetooth Speaker មានសមត្ថភាពក្នុងការបំពងសម្លេងបានយ៉ាងពិរោះ លឺច្បាស់ និងមានថាមពលថ្ម ដែលអាចឲ្យលោកអ្នកស្តាប់កម្សាន្តបានរហូតដល់ជាង 12 ម៉ោងឯណ្ណោះ ។

5.Anker SoundBuds Sport NB10

ឥលូវនេះ ក្រឡេកមកចាប់អារម្មណ៌កាសប្រភេទខ្សែ In Ear នេះវិញម្តង។ Anker SoundBuds Sport NB10 ត្រូវបានផលិតឡើងជាកាសប្រភេទខ្សែ ដែលមានសោភ័ណ្ឌភាពគួរឲ្យចង់បានយកមកប្រើប្រាស់។ ជាមួយនឹងការរចនាម៉ូតយ៉ាងសមញ្ញ ប៉ុន្តែប្រកបដោយភាពទាក់ទាញនិងទាន់សម័យបំផុតសម្រាប់ការប្រើប្រាស់ ពិសេសសម្រាប់មិត្តយុវវ័យតែម្តង ហើយវាក៏ត្រូវបានភ្ជាប់មកជាមួយ Built-In Mic For Calls ងាយស្រួលក្នុងការសន្ទនា ជាមួយនឹងការផ្តល់ជូននូវកម្រិតសម្លេងបានយ៉ាងច្បាស់ ដែលអាចស្តាប់តន្រ្តីបានយ៉ាងពិរោះរណ្តំចិត្តតែម្តង ហើយវាក៏មានច្រើនពណ៌ ច្រើនច្រើជម្រើស ដែលផ្តល់ជូនអ្នកប្រើប្រាស់បានគ្រប់តម្រូវការចង់បានតាមចិត្តផងដែរ។ ហើយវាក៏មានមុខងារ Secure-Fit Sport សម្រាប់ប្រើប្រាស់ក្នុងការបញ្ជា ក៏ដូចជាតាមដានសកម្មភាពហាត់ប្រាណរបស់លោកអ្នកបានថែមទៀតផង មួយទៀតគឺថាមពលថ្មរបស់វាជាមួយនឹងមុខងារ Water-Resistant អាចការពារពីការជ្រាបទឹកបានយ៉ាងល្អឥតខ្ចោះតែម្តង។ 

6.Anker SoundBuds Sport IE20

សំរាប់ចុងក្រោយគេនះ គឺកាស Ear Hook ឬ In Ear ដែលត្រូវបានគេរចនាម៉ូតជារាងខ្សែអក្សរ U មានន័យថា ងាយស្រួលពាក់ភ្ជាប់នឹងត្រចៀក និងអាចបត់បែនបានយ៉ាងងស្រួល ទោះបីជានៅក្នុងលក្ខខណ្ឌបែបណាក៏ដោយ មិនថា អ្នកហាត់ប្រាណ ធាក់កង់ រត់ គេង ក៏ Anker SoundBuds Sport IE20 នៅតែអាចធ្វើបាន ។ មួយវិញទៀត កាសស្តាប់ត្រចៀកស៊េរីថ្មីនេះ ត្រូវបានបំពាក់នូវមុខងារតភ្ជាប់តាមរយះ Bluetooth ងាយស្រួលក្នុងការតភ្ជាប់ទៅកាន់ផលិតផល ឬឧបករណ៍ផ្សេងៗទៀត ហើយនៅលើខ្សែរបស់វាមានបំពាក់នូវប៊ូតុងចុចបញ្ចាសម្លេងឡើងចុះបានយ៉ាងងាយស្រួល។ ចំណែកមុខងារដែលផ្តល់ជូនលោកអ្នកនូវការស្តាប់តន្រ្តីបានគ្រប់ទីកន្លែងមិនថានៅទីណា ឬនៅក្នុងទឹក ដើរកាត់ទឹកភ្លៀងជាដើម ក៏នៅតែមិនមានបញ្ហាសម្រាប់ Anker SoundBuds Sport IE20 អាចធ្វើបាន ជាមួយនឹងមុខងារការពារខ្យល់ និង ជម្រាបទឹក Wind and water resistant ចុងក្រោយគឺថាមពលថ្ម Anker SoundBuds Sport IE20 មានថ្មដែលអាចប្រើប្រាស់សម្រាប់ការសន្ទនាបានរហូតដល់ 6 ម៉ោង។

ផលិតផលថ្មីទាំងនេះ គឺមានលក់នៅ៖ Apsara Mobile   លេខទូរស័ព្ទ៖ 023 6666 189 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន