no-alternative title

លោកឧកញ៉ា គង់ នួន មានប្រសាសន៍ថា ៖ ការចាប់ដៃគូរជាមួយ Yamaha នៅពេលនេះ គឺដើម្បីការរីកចំរើនរួមគ្នាទៅថ្ងៃមុខ!

កាលពីថ្ងៃទី 24 មិថុនា នេះ ក្រុមហ៊ុន យ៉ាម៉ាហា បានពង្រីកតំណាងចែកចាយលក់ថ្មីមួយទៀតហើយ ជាមួយនិងលោក អ៊ីវ ភីរុណ ហៅតាសាម៉ូម ដែលអជីវកររកស៊ីទិញលក់ម៉ូតូជើងចាស់ ដែលមានបទពិសោធន៍នៅក្នុងវិស័យនេះ រយះពេលជាង 30 ឆ្នាំកន្លងមកហើយ។ ដៃគូថ្មីនេះ គឺមានអសយដ្ឋានស្ថិតនៅ ផ្ទះលេខ #81Eo, ផ្លូវលេខ 182 ទេពផន សង្កាត់អូឬស្សី 2 ខណ្ឌ៧មករា ភ្នំពេញ។ លោក អ៊ីវ ភីរុណ មានប្រសាសន៍ថា លោកមានក្តីរំពឹងម៉ាងមុតមាំជាមួយក្រុមហ៊ុនយ៉ាម៉ាហា ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ឧកញ៉ា គង់ នួន ដែលជាពាណិជ្ជករដ៏ជោគជ័យម្នាក់និងប្រកបដោយបទពិសោធន៍ខ្ពង់ខ្ពស់លើមុខជំនួញស្ទើរគ្រប់វិស័យ។មួយវិញទៀតលោកមានទំនុកចិត្តទៅលើផលិតផលរបស់យ៉ាម៉ាហា ដែលមានភាពល្បីល្បាញទូទាំងពិភពលោក និងទទួលបានសេចក្តីទុកចិត្តពីសំណាក់អ្នកប្រើប្រាស់។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក អ៊ីវ ភីរុណ បានបន្តថា លោកមានភាពជឿជាក់ទៅលើលោក ឧកញ៉ា គង់ នួន ដែលជាពាណិជ្ជករប្រកបដោយភាពជោគជ័យម្នាក់ និងម្យ៉ាងទៀត លោកជឿជាក់ទៅលើក្រុមហ៊ុនយ៉ាម៉ាហា ដែលមានភាពល្បីល្បាញខាងផ្នែកបច្ចេកវិទ្យា ក្នុងការផលិតនូវម៉ូតូប្រកបដោយគុណភាពខ្ពស់ និងមានការគិតគូរជាចម្បងចំពោះការប្រើប្រាស់របស់អតិថិជន និងវិសាលភាពនៃផលិតផល តាមបណ្តាប្រទេសផ្សេងៗទៀត។ នៅពេលខាងមុខឆាប់ៗនេះ យ៉ាម៉ាហា នឹងពង្រីកបន្ថែមម៉ូដែលថ្មីៗ ជាច្រើនមុខទៀត ដើម្បីជាការឆ្លើយតបនឹងតម្រូវការរបស់អតិថិជននិងទីផ្សារទាំងមូល មិនតម្រូវតែយុវវ័យទេ សំរាប់អ្នកធ្វើការ អ្នកប្រកបអាជីវកម្មផ្សេងៗ ក៏មានដែរ។ តាមរយះបទពិសោធន៍ជាង 30 ឆ្នាំរបស់ខ្ញុំ ខ្ញុំមានជំនឿថា យ៉ាម៉ាហា នឹងមានសន្ទុះទីផ្សារកម្ពុជា ខ្លាំងនៅក្នុងរយះពេលដ៏ខ្លីខាងមុខនេះ។

ឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយម៉ូតូ Yamaha នៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការចាប់ដៃគូរជាមួយគ្នានៅពេលនេះ គឺដើម្បីការរីកចំរើនជាមួយគ្នាទៅថ្ងៃមុខ! លោកឧកញ៉ា បានបន្តថា ដោយសារតែបានមើលឃើញអំពីចក្ខុវិស័យរបស់យ៉ាម៉ាហាទៅថ្ងៃអនាគត និងមានសេចក្តីទុកចិត្តមកលើការគ្រប់គ្រងរបស់ក្រុមហ៊ុន គង់ នួន គ្រុប ទើបលោក អ៊ីវ ភិរុណ បានសំរេចចិត្តចាប់ដៃគូរជាមួយយើង ដើម្បីសំរេចអោយបានគោលដៅរួមជាមួយគ្នា គឺការរីកចំរើនជាមួយគ្នា។

តាមរយះបទពិសោធន៍របស់ខ្ញុំ និងយុទ្ធសាស្រ្តថ្មីរបស់យ៉ាម៉ាហា ក្រោមការគ្រប់គ្រងរបស់ខ្ញុំផ្ទាល់ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា គ្រប់ដៃគូរអាជីវកម្មទាំងអស់ និងតំណាងចែកចាយរបស់យ៉ាម៉ាហាគ្រប់ប្រភេទ នឹងទទួលបាននូវអត្ថប្រយោជន៍និងភាគលាភគួរជាទីគាប់ចិត្ត  ខ្ញុំនិងសហការី និងខិតខំស្វែងរកគ្រប់វិធីសាស្រ្ត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ដៃគូរអាជីវកម្មរបស់យើង ព្រមជាមួយនឹងតម្រូវការទីផ្សារបច្ចុប្បន្ននិងទៅថ្ងៃអនាគតផងដែរ។ ថ្ងៃនេះ គឺជាចំនុចចាប់ផ្តើមមួយដ៏ល្អបំផុត ដែលបង្ហាញអំពីភាពជាដៃគូរយូរអង្វែងរវាងយ៉ាម៉ាហានិងតំណាងចែកចាយរបស់ គឺលោក អ៊ីវ ភិរុណ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន