no-alternative title

ក្រុមហ៊ុន Hyundai រៀបចំសន្និសីទសារព័ត៌មានស្តីពី យុទ្ធនាការលក់ Mid-Year 2017 រួមជាមួយនិងការបើកបរសាកល្បងរថយន្តទំនើបរបស់ខ្លួន

កាលពីថ្ងៃទី 28 ខែមិថុនានេះ ក្រុមហ៊ុន  ហ៊ីយ៉ាន់ដាយ បានរៀបចំសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ Hyundai Mid-Year 2017 ជូនដល់អតិថិជន សម្រាប់គ្រប់ម៉ូឌែលទាំងអស់ ដើម្បីផ្ដល់ផលប្រយោជន៍ជូនអតិថិជន នៅក្នុងឱកាសពាក់កណ្ដាលឆ្នាំ 2017 នេះ។ ពិធីនេះ ត្រូវបានរៀបចំធ្វើឡើងនៅស្នាក់ការក្រុមហ៊ុន Hyundai តាមបណ្តាយមហាវិថីព្រះមុនីវង្ស ក្រោមអធិបតីភាពលោក Brian Ko ដែកជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ខេមកូម៉ូធ័រ ប្រចាំនៅកម្ពុជា រួមជាមួយនិងបុគ្គលិក និងអ្នកសារព័តមានជាច្រើនរូប។  

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Hyundai បានបញ្ជាក់ថា ដោយសារមានការគាំទ្រយ៉ាងខ្លាំង និងទំនុកចិត្តលើផលិតផលរថយន្ដម៉ាកហ៊ីយិនដាយ បានធ្វើការលក់រថយន្ដហ៊ីយ៉ាន់ដាយនៅកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដើម្បីឆ្លើយតបនឹងការគាំទ្រនេះ ក៏ជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្ររថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ក្រុមហ៊ុន Hyundai បានរៀបចំប្រូសិនពិសេសផ្ដល់ជូនអត្ថប្រយោជន៍ជាច្រើន រួមមានតម្លៃតម្លៃល្អជាងគេ ការធានាលើគុណភាពយូរជាងគេ រហូតដល់ 5 ឆ្នាំ ឬ 100,000 គ.ម និងសេវាថែទាំបន្ថែមជាដើម។ មួយវិញទៀត គឺកម្មវិធីបើកបរសាកល្បងជាមួយរថយន្ដហ៊ីយិនដាយ Tucson ដែលជាកម្មវិធីប្រចាំសប្ដាហ៍ដំបូងគេនៅកម្ពុជា។ 

ក្រុមហ៊ុនបានបញ្ជាក់ថា បច្ចុប្បន្ននេះ រថយន្ដហ៊ីយ៉ាន់ដាយ Tucson កំពុងពេញនិយមខ្លាំងនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក (រួមមានសហរដ្ឋអាមេរិក និងអឺរ៉ុប) ដូចលោកអ្នកបានឃើញពេលថ្មីៗនេះ រថយន្ដ Tucson គឺមានអ្នកជិះច្រើននៅលើដងផ្លូវ។ ហើយដើម្បីឲ្យអតិថិជនកាន់តែមានទំនុកចិត្ត និងពិចារណាបានខ្ពស់ក្នុងការជ្រើសរើសរថយន្ដថ្មីយកទៅប្រើប្រាស់ឱយបានត្រឹមត្រូវ ពេញចិត្ត ក្រុមហ៊ុន បានរៀបចំកម្មវិធីបើកបរសាកល្បងជាលើកដំបូង ដើម្បីផ្ដល់ឱកាសដល់អតិថិជន បានមើលឃើញដោយផ្ទាល់នូវការឌីហ្សាញដ៏ទាក់ទាញ នៃរូបរាងខាងក្រៅ និងខាងក្នុងរថយន្ដ គុណភាព និងប្រព័ន្ធសុវត្ថិភាពខ្ពស់ជាប់លំដាប់ថ្នាក់ផ្កាយ 5 របស់រថយន្ដ ហ៊ីយ៉ាន់ដាយ Tucson។ ជាពិសេសតម្លៃរបស់ Tucson ជាប្រភេទរថយន្ដ SUV 5 កៅអីដែលមានតម្លៃល្អជាងគេ បើប្រៀបធៀប នឹងរថយន្ដម៉ាកដទៃដែលមាន Option ដូចគ្នា។

តាមប្រសាសន៍របស់លោក Brian Ko ដែកជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ខេមកូម៉ូធ័រ ប្រចាំនៅកម្ពុជា មានបញ្ជាក់ថា លោកពិតជាមានក្ដីសោមនស្សរីករាយខ្លាំងណាស់ ហើយខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះការមកកាន់សន្និសីទសារព័ត៌មានក្រុមហ៊ុនហ៊ីយ៉ាន់ដាយស្ដីអំពី “យុទ្ធនាការ Mid-Year និងកម្មវិធីបើកបរសាកល្បងប្រចាំសប្ដាហ៍ដំបូងគេនៅកម្ពុជា”។ លោកបានបន្តថា ហ៊ីយ៉ាន់ដាយ គឺជារថថយន្តដ៏ល្បី ចំណាត់ថ្នាក់លេខ ៥ នៅលើសកលលោក ដែលលក់ដាច់បានជាង 8 លានគ្រឿងក្នុងមួយឆ្នាំៗ  ហើយហ៊ីយ៉ាន់ដាយ បាននាំចេញទៅលក់នៅជាង 160 ប្រទេស នៅទូទាំងសកលលោក។ ក្រុមហ៊ុនយើង បានចាប់ផ្តើមធ្វើអាជីវកម្មំលក់រថយន្ត នៅក្នុងប្រទេសកម្ពុជា ៩ ឆ្នាំ មកហើយ តាំងពីឆ្នាំង 2009 មក។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន