LG K10 ជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីចុងក្រោយគេបង្អស់របស់ LG ដែលបានមកដល់ប្រទេសកម្ពុជា ដែលជាស្មាតហ្វូនមានគុណសម្បត្តិពិសេសៗជាច្រើន ក៏ជាស្មាតហ្វូនបង្កើតនូវបទពិសោធន៍ថ្មីៗ សំរាប់អតិថិជនទាំងអស់គ្នាផងដែរ។ គុណសម្បត្តិទាំង 3របស់វា ដែលគួរជាទីចាប់អារម្មណ៍បំផុតរបស់ LG K10 សំរាប់អ្នកទាំងអស់គ្នារួមមានដូចជា៖
កាមេរ៉ារបស់ LG K10 គឺអាចចាប់យករូបភាពបានយ៉ាងរហ័សទាន់ចិត្តដោយលោកអ្នកគ្រាន់តែយកម្រាមដៃទៅប៉ះលើអេក្រង់ដើម្បីថតរូបភាពណាមួយដែលលោកអ្នកពេញចិត្ត ក្នុងរយះពេលត្រឹមតែមួយវីនាទីប៉ុណ្ណោះវាពិតជាមានភាពងាយស្រួយសំរាប់អ្នកដែលចូលចិត្តថតរូប ហើយរឹតតែពិសេលចំពោះកាមេរ៉ាខាងមុខរបស់ LG K10 ពេលដែលលោកអ្នកថតរូប(Selfie)នៅពេលយប់ ឬ នៅទីកន្លែកងងឹត គឺកាមេរ៉ាខាងមុខរបស់ LG K10 មាន Flash ដែលជំនួយពន្លឺក្នុងការថតរូបដែលធ្វើអោយរូបភាពរបស់លោកអ្នកកាន់តែស្រស់ស្អាត ថែមទៀតផង ។
ទំហំអេក្រង់ធំ 5.3 អ៊ីញ ជាប្រភេទអេក្រង់ IPS HD ដែលជួយអោយអេក្រង់ភ្លឺទោះបីលោកអ្នកកំពុងមើលកម្មវិធីណាមួយស្ថិតនៅក្រាមពន្លឺថ្ងៃក៏ដោយ ហើយវាពិតជាសាកសមណាស់សំរាប់ប្រភេទស្មាតហ្វូនស៊េរីថ្មីរបស់LG ដែលមានតម្លៃក្រោម 200 ដុល្លា ហើយព្រមទាំងងាយស្រួយមើល លេងហ្គេម នឹង ការកំសាន្តផ្សេងៗទៀត ផង។
ស្រោមទូរសព្ទ (Clean Up Quick Cover) របស់ LG K10 មានភាពងាយស្រួយបំផុត លោកអ្នកមិនចាំបាច់បើកសំបកស្រោមទូរសព្ទនោះទេ គឺលោកអ្នកអាចមើលម៉ោង មើលប្រអប់សារ ការហៅចូល និង លើកទូរសព្ទបាននៅលើស្រោមទូរសព្ទតែម្ដង។
មិនតែប៉ុណ្ណោះ LG K10 គឺជាស្មាតហ្វូនស៊េរីថ្មីដែលកំពុងពេញនិយមសំរាប់អ្នកដែលចូលចិត្តប្រើប្រាស់ស្មាតហ្វូន ព្រោះLG K10 ល្អទាំងរូបរាង ទាំង អេក្រង់ធំ ស៊ីម2 ថ្មកាន់បានយូរ ហើយព្រមទាំងមានតម្លៃសមរម្យមិនចាញ់ស៊េរីស្មាតហ្វូននានាដែលមានតម្លៃក្រោម 250 ដុល្លា នោះឡើយ ។