no-alternative title

Huawei​ ​នាំអតិថិជនដើរ​លេង​សៀមរាប​ 3​ ថ្ងៃ ហើយ​និង​ស្វែង​យល់​ពី​កាមេរ៉ា​អាជីពរ​របស់​ Huawei​ P9​ &​ P9​ Plus

​កាលពី​ថ្ងៃ​ទី​ 26​ ខែសីហា​ ឆ្នាំ​2016​ កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ Huawei​ បាន​រៀបចំ​ដំណើរ​កម្សាន្ត​ដ៏​កម្រ​ មួយ​សម្រាប់​អតិថិជន​ប្រមាណ​ 30​ នាក់​ ដែល​ជា​ម្ចាស់​ស្មា​ត​ហ្វូ​ន​ P9​ &​ P9​ Plus ​ ។​ នេះ​ជា​ដំណើរ​កម្សាន្ត​ ដ៏​ពិសេស​មួយ​ ខុស​ពី​ដំណើរ​កម្សាន្ត​ធម្មតា​ ពីព្រោះ​អតិថិជន​ដែល​បាន​ចូលរួម​មានឱកាស​ក្លាយជា​អ្នក​ថតរូប​អាជីព​ ពី​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ថតរូប​អាជីព​ជាមួយ​កាមេរ៉ា​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ P9​ &​ P9​ Plus​។​ 

​ក្រោយ​ពី​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ត្រកូល​ P9​ ជា​ម៉ូ​ឌែ​ល​ចុង​ក្រោយ​បំពាក់​ដោយ​កាមេរ៉ា​អាជីព​ដែល​ជា​កាមេរ៉ា​ ភ្លោះ​របស់​ Lieca​ រួច​មក​ ខាង​ក្រុមហ៊ុន​ Huawei​ មើលឃើញ​ពី​ចំណុចខ្លាំង​គ្មាន​គូប្រជែង​នៃ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នេះ​ ហើយ​គន្លឹះ​ បន្ទាប់​ គឺ​សមត្ថភាព​ប្រើប្រាស់​របស់​អតិថិជន​ដើម្បី​ចាប់​យក​រូបភាព​ល្អៗ​ដែល​ពួក​គេ​និយម​ចូល​ចិត្ត​ថត​។​ ហេតុនេះ​ហើយ​ ទើប​ដំណើរ​កម្សាន្ត​មួយ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ គឺ​ដើម្បី​នាំ​អតិថិជន​ដែល​ជា​ម្ចាស់​ស្មា​ត​ហ្វូ​ន​ P9​ &​ P9​ Plus​ ឲ្យ​ស្គាល់​ពី​សមត្ថភាព​ពិត​នូវ​ស្មា​ត​ហ្វូ​ន​ដែល​ពួក​គេ​កំពុង​តែ​កាន់​ក្នុង​ដៃ​។​ ក្នុង​ដំណើរ​កម្សាន្ត​នេះ​ ក្រុមហ៊ុន​បាន​បញ្ជូន​ អ្នកជំនាញ​កាមេរ៉ា​ និង​ថតរូប​អាជីព​ ដើម្បី​ធ្វើការ​បង្ហាត់បង្ហាញ​អំពី​បច្ចេកទេស​ប្រើប្រាស់​កាមេរ៉ា​ និង​ការ​ថតរូប​ជា​ មួយ​ស្មា​ត​ហ្វូ​ន​ ដែល​អាច​ធ្វើ​ឲ្យ​អ្នកចូលរួម​ ចេះ​ប្រើប្រាស់​ដល់​សមត្ថភាព​របស់​ P9​ &​ P9​ Plus​ និង​ថតរូប​ បាន​កម្រិត​អ្នក​ថតរូប​អាជីព​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ Jack​ SJ,​ និង​ លោក​ Ploy​ អ្នកជំនាញ​ថតរូប​ និង​ជា​អ្នក​បង្ហាត់បង្ហាញ​ដល់​អតិថិជន​ Huawei​ P9​ និង​ P9​ Plus​ ប្រចាំ​ខេត្ត​សៀម​ រាប​ បាន​មាន​ប្រសាសន៍​ថា​ “​យើង​មាន​កាមេរ៉ា​អាជីព​ Leica​  លើ​ Huawei​ P9​ និង​ P9​ Plus​ ដ៏​ល្អ​ក្នុង​ដៃ​យើង​ ដូច្នេះ​ជំហាន​បន្ទាប់​ គឺ​សមត្ថភាព​របស់​យើង​ និង​បច្ចេកទេស​របស់​យើង​ ក្នុង​ការ​ប្រើប្រាស់​ ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​ដ៏​ អស្ចារ្យ​មួយ​។​ ខ្ញុំ​បាន​បង្ហាត់បង្ហាញ​ពី​បច្ចេកទេស​ និង​មូលដ្ឋាន​សំខាន់ៗ​ក្នុង​ការ​ថតរូប​ភាព​បាន​ល្អ​បែប​អ្នក​ថតរូប​ អាជីព​ ហើយដោយ​សារ​ P9​ &​ P9​ Plus​ មាន​សមត្ថភាព​ខ្ពស់​ស្រាប់​ផង​ យើង​ឃើញ​ថា​ពួក​គាត់​អាច​ចាប់​បាន​លឿន​ និង​ថតរូប​បាន​ល្អៗ​ដែល​ពួក​គាត់​ពុំ​ធ្លាប់​ធ្វើ​បាន​នា​ពេល​កន្លង​មក​។​”

​កញ្ញា​ សំ​រ៉​ង​ មរកត​ ជា​អតិថិជន​ប្រើ​ P9​ Plus​ ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​កម្សាន្ត​នេះ​ បាន​សម្ដែង​នូវ​អារម្មណ៍​រំភើប​រីករាយ​ថា​ ”​ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ម្ដង​រួច​ទៅ​ហើយ​ នៅ​ពេល​ខ្ញុំ​ទិញ​ទូរស័ព្ទ​ P9​ Plus​ មក​ប្រើ​ ដោយសារ​សមត្ថភាព​ កាមេរ៉ា​របស់​វា​ ប៉ុន្តែ​ពេល​ខ្ញុំ​បាន​ចូលរួម​ដំណើរ​កម្សាន្ត​នេះ​ ខ្ញុំ​រឹតតែ​ភ្លឺភ្នែក​ថែម​ទៀត​ ជាមួយ​បច្ចេកទេស​ ថតរូប​ស្អាតៗ​បែប​អ្នក​ថត​អាជីព​ដែល​ខ្ញុំ​មិន​នឹក​ស្មានថា​ត្រឹម​ទូរស័ព្ទ​មួយ​គ្រឿង​យើង​អាច​ថតរូប​បាន​កម្រិត​ហ្នឹង​!​ កញ្ញា​ សំ​រ៉​ង​ មរកត​ បញ្ជាក់​ថា​៖​ “​ខ្ញុំ​មិន​នឹក​ស្មានថា​ ខ្ញុំ​អាច​ធ្វើ​វា​បាន​!​ រូបភាព​ដែល​ផ្តិត​ យក​ដោយ​ P9​ Plus​ របស់​នាង​ខ្ញុំ​ត្រូវ​ទទួល​បាន​នូវ​ជ័យ​លា​ភី​សម្រាប់​ជើងឯក​ថតរូប​ស្អាត​ពី​ក្រុមហ៊ុន​ Huawei​។​ ចំ​ជា​អស្ចារ្យ​មែន​!”

​លោក​ ឌី​បូ​ បញ្ញា​ អ្នកជំនាញ​ផ្នែក​សេវាកម្ម​ និង​បច្ចេកទេស​ “​ខ្ញុំ​មិន​នឹក​ស្មា​ត​ថា​ ពួក​គាត់​ពិតជា​យល់​ និង​អាច​ប្រើប្រាស់​ អធិរាជ​ស្មា​ត​ហ្វូ​ន​របស់​ Huawei​ P9​  &​ P9​ Plus​ យ៉ាង​ជំនាញ​បែប​នេះ​សោះ​!​ យើង​អស់​ក្តី​បារម្ភ​ ហើយ​ក៏​នៅ​តែ​បន្ត​ផ្តល់​នូវ​វគ្គ​បណ្តុះបណ្តាល​ ជា​បន្តបន្ទាប់​ទៀត​”​។​

​លោក​ Jason​ នាយក​គ្រប់គ្រង​ Huawei​ Mobile​ Device​ បាន​បញ្ជាក់​ថា​ កម្មវិធី​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ ដើម្បី​ផ្ដល់​ការ​កម្សាន្ត​ដ៏​មាន​សារៈ​ប្រយោជន៍​ខ្ពស់​ដល់​អតិថិជន​ ដោយ​ពួក​គាត់​ទទួល​បានការ​បណ្ដុះបណ្ដាល​ ជំនាញ​ថតរូប​កម្រិត​អ្នក​ថត​អាជីព​ជាមួយ​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​  P9​ &P9​ Plus​ និង​ជួយ​កិច្ចការ​ងា​រស​ង្គ​មួយ​ចំនួន​ ដូច​ជា​ការងារ​សប្បុរសធម៌​ជាដើម​។​ “​ព្រោះថា​ Huawei​ តែងតែ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​ ហើយ​យើង​យល់​ឃើញ​ថា​ការ​ដែល​គ្រាន់តែ​លក់​ ផលិតផល​ល្អ​ដល់​គាត់​ មិន​គ្រប់គ្រាន់​ទេ​ ហេតុនេះ​ទើប​យើង​ត្រូវ​បង្ហាញ​ពី​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​ប្រើប្រាស់​របស់​វា​ ថែម​ទៀត​។​ ត្រង់នេះ​ ធ្វើ​ឲ្យ​ពួក​គាត់​អាច​ប្រើប្រាស់​ទូរស័ព្ទ​នេះ​អស់ពី​សមត្ថភាព​ និង​ផ្ដិត​យក​រូបភាព​បាន​ល្អ​ឥត​ខ្ចោះ​ សក្តិ​សម​នឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទំនើប​ចុង​ក្រោយ​ បំពាក់​ដោយ​កាមេរ៉ា​ភ្លោះ​ Lieca!”​ លោក​ Jason​ បាន​បញ្ជាក់​ បន្ថែម​ “​ក្រៅពី​ផ្គត់ផ្គង់​ផលិតផល​គុណភាព​ខ្ពស់​ និង​បច្ចេកវិទ្យា​ឈានមុខ​ជាមួយ​សេវាកម្ម​ជាទី​ពេញចិត្ត​  ក្រុមហ៊ុន​ Huawei​ តែងតែ​បង្កើត​កម្មវិធី​ប្លែកៗ​និង​មាន​ប្រយោជន៍​ជា​បន្តបន្ទាប់​សម្រាប់​អតិថិជន​។​ ក្រុមហ៊ុន​ប្ដេជ្ញា​នឹង​បន្ត​នាំ​មក​នូវ​ កម្មវិធី​ថ្មីៗ​ ជាមួយ​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​សម្រាប់​អតិថិជន​ ដើម្បី​ជា​កិច្ច​តបស្នង​សងគុណ​ចំពោះ​ការ​គាំទ្រ​ រហូត​មក​”​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន