នៅថ្ងៃទី 27 ខែកញ្ញានេះ នៅវិទ្យាស្ថានភាសារបរទេស IFL មានរៀចំពិធីមួយស្តីពីគោលគំនិតផ្ដួចផ្ដើមអំពី Change Makers របស់សែលកាត នៅក្នុងគោលបំណងបំពាក់បំប៉នស្មារតីបង្កើនភាពជឿជាក់ដល់អ្នកចូលរួម និងលើកទឹកចិត្តពួកគេឲ្យចេះអភិវឌ្ឍខ្លួន និងសហគមន៍បានកាន់ប្រសើរឡើង។
តាមរយះនៃកម្មវិធីនេះ ប្រសិនបើអ្នកចង់អភិវឌ្ឍខ្លួនឯងឲ្យបានប្រសើរ និងបង្កើតភាពផ្លាស់ប្ដូរថ្មីក្នុងសហគមន៍របស់អ្នក សែលកាត Change Makers ហើយនិង Impact Hub នឹងតម្រង់ទិសអ្នកឲ្យដើរតាមទិសដៅដ៏ត្រឹមត្រូវ។ វគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃនេះ ក៏នឹងជួយអភិវឌ្ឍពង្រឹងភាពខ្លាំង និងជំនឿចិត្តផ្ទាល់ខ្លួនរបស់សិក្ខាកាមទាំងអស់ ព្រមទាំងអប់រំអំពីសហគ្រិនភាព និងផ្ដល់នូវមធ្យោបាយផ្សេងៗដែលពួកគេត្រូវការដើម្បីក្លាយជាសមាជិកដែលមានទំនួលខុសត្រូវខ្ពស់ និងបង្កើតបាននូវឥទ្ធិពលជាវិជ្ជមានចំពោះសង្គម។
លោក នឹម ឈុននី ដែលជាវាគ្មិនដ៏គួរឲ្យគោរពមួយរូប នឹងផ្ដោតលើប្រធានបទនា នារួមមានឧត្តមភាពផ្ទាល់ខ្លួន និងការជំរុញទឹកចិត្ត ក៏ដូចជាការចែករំលែកព័ត៌មានលម្អិតអំពីរបៀបក្លាយជាសហគ្រិនសង្គមតាមរយៈប្រាំជំហានងាយៗ។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងថា “យុវជនខ្មែរសព្វថ្ងៃកំពុងប្រាថ្នាចង់បង្កើតភាពផ្លាស់ប្ដូរ និងការរួមចំណែកក្នុងសង្គមយ៉ាងផុសផុល ប៉ុន្តែភាគច្រើនពួកគេមិនដឹងថាត្រូវចាប់ផ្ដើមដោយរបៀបណាឡើយ។” លោកបានបន្តទៀតថា “កម្មវិធី Change Makers មានបំណងផ្ដល់ជូនពួកគេនូវចំណេះដឹង និងជំនាញផ្ទាល់ដែលពួកគេត្រូវការ ព្រមទាំងជំរុញពួកគេឲ្យឈានទៅរកទិសដៅត្រឹមត្រូវក្នុងការចូលរួមចំណែកក្នុងសង្គម ក៏ដូចជាដុសខាត់ពង្រឹងសហគមន៍របស់ខ្លួនផងដែរ។”