នៅថ្ងៃទី 13 តុលា 2016 នេះ បន្ទាប់ពីមានការគាំទ្រ និងលក់ដាច់យ៉ាងច្រើនសន្ធឹកនូវ Oukitel ត្រកូល K ដែលរួមមានដូចជា K10000 ដែលមានថាមពលថ្ម 10000mAh, K6000 Pro ថ្មរហូតដល់ 6000 mAh និង K4000 ក៏មិនអន់ប៉ុន្មានដែរថ្ម 4000 mAh, នៅពេលនេះក្រុមហ៊ុន OUKITEL ក៏បានធ្វើការប្រកាស់ចេញលក់ជាផ្លូវការនូវទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីមួយទៀតគឺ OUKITEL K7000 ជាមួយថ្មសរុបរហូតដល់ 7000 mAh ជម្រើសថ្មីបំផុត សម្រាប់យុវវ័យដែលចូលចិត្តស្មាតហ្វូនមានភាពទាន់សម័យ និងឈប់ព្រួយបារម្ភពីការសាកថ្មគ្រប់ពេលវេលា។
ចំណែករូបរាងរបស់ OUKITEL K7000 ក៏ត្រូវបានក្រុមអ្នកអ្នករចនាម៉ូតរូបរាងយ៉ាងប្រណិត មានភាពទាក់ទាញពេលកាន់ក្នុងដៃ ដោយរចនាម៉ូតតាមបែប Double Curved arc Design ដែលមានន័យថា ទាំងខាងមុខនិងខាងក្រោយមានលក្ខណះរាងកោងបន្តិច ជាមួយនឹងកម្រាស់ស្តើងអស្ចារ្យងាយស្រួលកាន់ក្នុងដៃ ដោយមានកម្រាសត្រឹមតែ 4.0 មម ប៉ុណ្ណោះ មកមើលពីគែមជុំវិញរបស់វា ត្រូវបានរចនាផលិតស្រោបដោយអាលុយមីញ៉ូមយ៉ាងស្រស់ស្អាត បើនិយាយពីអេក្រង់របស់វាវិញ Oukitel K7000 មានអេក្រង់ថាច់ស្គ្រីនទំហំ 5 អ៊ីង ដែលអាចបង្ហាញចេញយ៉ាងច្បាស់ត្រជាក់ភ្នែក រីឯកាមេរ៉ាវិញក៏មិនអន់ដែរ Oukitel K7000 មានកាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែល និងខាងមុខទំហំ 5 មេហ្គាភិចសែលផងដែរ។
ជាងនេះទៅទៀត Oukitel K7000 ត្រូវបានបំពាក់ឲ្យប្រើប្រាស់ជាមួយបន្ទះឈីបស៊េរីថ្មី MTK6737 អមដោយអង្គគណនាបួនគ្រាប់ Cortex A53 មានល្បឿន 1.3GHz និងមានអង្គក្រាហ្វិចប្រភេទ Mali-T720 MP1 ភ្ជាប់ជាមួយ RAM ទំហំ 2GB និងមានអង្គចងចាំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 16GB ដោយអាចដាក់បន្ថែមមេម៉ូរីកាតប្រភេទ microSD បានដល់ 32GB ផងដែរ។ កាន់តែពិសេសគឺវាត្រូវបានដាក់ឲ្យដំណើរការដោយប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី Android Marshmallow 6.0 ដែលផ្តល់ជូននូវសោភ័ណ្ឌភាពក្នុងការប្រើប្រាស់បានយ៉ាងពេញចិត្តតែម្តង។ គួរបញ្ជាក់ផងដែរក្រុមហ៊ុន Oukitel បានប្រកាស់ចេញលក់ម៉ូឌែល Oukitel K7000 ក្នុងតម្លៃយ៉ាងពិសេសត្រឹមតែ 108 $ ដោយមានថែមជូនជាមួយ ថ្មបន្ថែម 5000 mAh, មេម៉ូរីកាត 16GB, ស្គ្រីនការពារ និងសំបកការពារខាងក្រោយដ៏ស្រស់ស្អាតមួយផងដែរ។
សំរាប់ព័ត៌មានលំអិត សូមទំនាក់ទំនង 078 266 168 / 086 366 168 រឺ តាមរយះ fb: Polaris Mobile International