no-alternative title

ក្រុមហ៊ុន Huawei ប្រកាសប្រូម៉ូសិនយក្សអបអរសាទរ ពិធីបុណ្យអុំទូក គ្រីស្តម៉ាស និងបុណ្យចូលឆ្នាំសកល

ថ្មីៗនេះ ក្រុមហ៊ុន Huawei ប្រកាសនូវ កម្មវិធីប្រូម៉ូសិនយក្ស ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក គ្រីស្តម៉ាស និងបុណ្យចូលឆ្នាំសកល ដែលនឹងខិតជិតមកដល់។  កម្មវិធីនេះ គឺជាកម្មវិធីបញ្ចុះតម្លៃពិសេស អស្ចារ្យដែលពុំធ្លាប់មានពីមុនមក ហើយនឹងធ្វើឡើងចាប់ពីថ្ងៃ ទី០៤ វិច្ឆិកា ២០១៦ នេះតទៅ រហូតដល់អស់ពីស្តុក។ ការផ្ដល់ជូននេះ បាននាំមកនូវភាព រំជើបរំជួលសម្រាប់ អតិថិជនទាំងអស់ ពីព្រោះពួកគេ នឹងចំណេញបានយ៉ាងច្រើន ដោយមិនចាំបាច់ចំណាយ លើតម្លៃពេញដូចមុនឡើយក្នុង អំឡុងពេល ប្រូម៉ូសិនដ៏កម្រនេះ។  

កម្មវិធីប្រូម៉ូសិនយក្ស គឺបញ្ចុះតម្លៃ សម្រាប់ទូរស័ព្ទស្មាតហ្វូនចំនួន ៥ម៉ូដែល រួមមាន Huawei P9 lite តម្លៃធម្មតា $249 ចុះនៅសល់ $229 Huawei GR5 តម្លៃធម្មតា $239 ចុះនៅសល់ $199 Huawei GR5 mini តម្លៃធម្មតា $199 ចុះនៅសល់ $185 Huawei T1 7.0 តម្លៃធម្មតា $146 ចុះនៅសល់ $139(មាស) និង $99(ប្រាក់) និង Huawei Y6 ii តម្លៃធម្មតា $159 ចុះនៅសល់ $149។ អមជាមួយការបញ្ចុះតម្លៃនេះ អតិថិជនក៏នឹង ទទួលបានការ បន្ថែម ជូនផ្សេងៗ ទៀតដែល រួមមាន នាឡិកា A1 ជើងកាមេរ៉ា Tripod ស្រោមទូរស័ព្ទ កាសBluetooth អង្គផ្ទុកទិន្នន័យ 32GB ឬ 16GB តាមប្រភេទ ម៉ូដែល និងបន្ទះការពារអេក្រង់ ទូរស័ព្ទជាដើម។ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរាល់ការជាវនូវម៉ូដែលណាមួយនៃម៉ូដែលទាំង៥ ខាងលើ នៅគ្រប់ហាងលក់ទូរស័ព្ទដៃ ដែលជាដៃគូរ និងហាងមានស្លាកសញ្ញាក្រុមហ៊ុន Huawei។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Lujian នាយកគ្រប់គ្រង Huawei Mobile Device Department ប្រចាំប្រទេសកម្ពុជាបាន បញ្ជាក់ថា “នេះជាកាដូចុងឆ្នាំ ក៏ដូចជាការជូនពរ និងថ្លែងអំណរគុណដល់អតិថិជនរបស់យើង ដែលតែង តែបន្តគាំទ្រផលិតផល Huawei រហូតមក។ ហើយនេះមិនមែនជាលើកទី១ទេ ដែលយើង តែងតែមាន កម្មវិធីសប្បាយរីករាយ ក៏ដូចជាការអបអរសាទរក្នុងឱកាសពិសេសណាមួយសម្រាប់អតិថិជនរបស់ យើង។  ជាមួយនឹង ប្រូម៉ូសិនយក្ស នេះ យើងជឿជាក់ថាអតិថិជននឹង ទទួលបាន អត្ថប្រយោជន៍ជាច្រើនពី Huawei ក្នុងឱកាសរីករាយមុនដំណាច់ឆ្នាំនេះ។” ដោយតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនរបស់ខ្លួន ក្រុមហ៊ុន Huawei តែងតែបង្កើត នូវកម្មវិធីថ្មីៗ និងការផ្ដល់ជូនពិសេសៗជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ  ដោយសារការថែម ជូននេះមានចំនួនកំណត់  អតិថិជនត្រូវរួសរាន់ជាវឲ្យបានឆាប់រហ័ស ចៀសវាងរង់ចាំរហូតដល់ទំនិញអស់ ពីស្ដុក៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន