no-alternative title

ក្រុមហ៊ុន​​ G-Factory​ Casio​ បើក​សម្ពោធ​ហាង​លក់​នាឡិកា​ថ្មី​នៅ​ផ្សារ​ទំនើប​ក្រោម​ដី Naga City Walk

​កាលពី​ល្ងាច​ថ្ងៃ​ទី​ 24​ វិច្ឆិកា​ 2016​ នៅ​ផ្សារ​ក្រោម​ដី​ នៃ​សណ្ឋាគារ​ណា​ហ្កា​វើ​ល​ ក្រុមហ៊ុន​នាឡិកា​ G-Factory​ Casio​ ដែល​ជា​ផលិតផល​របស់​ប្រទេស​ជប៉ុន​ បាន​បើក​ដំណើរការ​លក់​ជា​ផ្លូវការ​ហាង​ដាក់​តាំង​លក់​នាឡិកាដៃ​ថ្មី​មួយ​បន្ថែម​ទៀត​ នៅ​ផ្សារ​ទំនើប​ Naga​ City​ Walk​ ក្រោម​ដី​ ដោយ​ហាង​ថ្មី​នេះ​ គឺ​បាន​នាំ​ចូល​ផលិតផល​នាឡិកាដៃ​ម៉ូ​ដែល​ថ្មីៗ​ជា​ច្រើន​ប្រភេទ​ទៀត​សម្រាប់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ពិធី​បើក​សម្ពោធ​ដំណើរការ​ហាង​លក់​នាឡិកា​នេះ​ បាន​ប្រារព្ធ​ឡើង​នៅ​ផ្សារ​ក្រោម​ដី​ នៃ​សណ្ឋាគារ​ណា​ហ្កា​វើ​ល​ដោយ​មាន​អ្នកចូលរួម​យ៉ាងច្រើន​ផង​ដែរ​ ។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​យោង​តាម​ប្រសាសន៍​របស់​ លោក​ គួ​ច​ ណា​វ​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​ អោយ​ដឹង​ថា​ ចាប់តាំងពី​ដំណើរការ​ក្រុមហ៊ុន​ មជ្ឈមណ្ឌល​នាឡិកា​ស្វី​សរ​ហូត​មក​ដល់​ពេល​នេះ​ គឺ​មាន​រយៈពេល​ 23​ ឆ្នាំ​មក​ហើយ​ ព្រមទាំង​ទទួល​បាន​ទំនុកចិត្ត​ចំពោះ​ផលិតផល​ដែល​ក្រុមហ៊ុន​ធ្វើ​ចរាចរណ៍​ជូន​អតិថិជន​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ។​

មិនតែប៉ុណ្ណោះ​ បណ្ដា​ក្រុមហ៊ុន​ល្បីៗ​លើ​ពិភពលោក​ ក៏​បាន​មក​ទំនាក់ទំនង​ផ្ដល់​សិទ្ធិ​ផ្ដាច់មុខ​សម្រាប់​នាំ​ចូល​ និង​ចែកចាយ​ដូច​ជា​ក្រុម​ហ៊ុ​ Casio​ Computer​ Co.,​ Ltd​ របស់​ប្រទេស​ជប៉ុន​ជាដើម​ បាន​ផ្ដល់​សិទ្ធិ​ផ្ដាច់មុខ​នាឡិកា​ម៉ាក់​ Casio​ តាំងពី​ដើម​ខែមេសា​ ឆ្នាំ​ 2014​ កន្លង​មកនេះ​ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​ ក្រុមហ៊ុន​បាន​បើក​ដំណើរការ​ ហាង​នាឡិកា​ G-Factory​ Casio​ នៅ​ខាងកើត​ផ្សារ​ថ្មី​កាលពី​ថ្ងៃ​ទី​ 28​ មក​រា​ ឆ្នាំ​ 2015​ និង​បើកហាង​មួយទៀត​នៅ​ កោះ​ពេជ្រ​កាលពី​ខែកញ្ញា​ 2015​ កន្លង​ទៅ​ ។​

​លោក​បន្ត​ថា​ ក្រៅពី​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​ទាំង​ពីរ​ ក៏​បាន​សហការ​គ្នា​ បើក​ដំណើរការ​ហាង​លក់​នាឡិកាដៃ​ ម៉ាក​ G-Factory​ Casio​ នៅ​ប្រទេស​ឡាវ​ពីរ​កន្លែង​ផង​ដែរ​ ទី​ 1​ នៅ​ផ្សារ​ទំនើប​ Vientiane​ Center​ និង​មួយទៀត​នៅ​ Vientiane​ Capital​ ទីក្រុង​វៀង​ច័ន្ទ​។​ លោក​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ឱកាស​បើក​ដំណើរការ​ហាង​ថ្មី​នៅ​ Naga​ City​ Walk​ ក្រោម​ដី​នេះ​ដែរ​ ក្រុមហ៊ុន​ក៏​នឹង​ផ្ដល់​កម្មវិធី​ពិសេស​ជូន​អតិថិជន​ ដោយ​រាល់​ការ​ជាវ​នាឡិកា​ ម៉ាក​ G-Shock​ ,​ Baby-G​ ,​ Edifice​ ,​ PROTREK​ ,​ SHEEN​ មួយ​គ្រឿង​នឹង​ថែម​ជូន​នាឡិកាដៃ​ម៉ាក​ Casio​ មួយ​គ្រឿង​ឥត​គិតថ្លៃ​ ហើយ​កម្មវិធី​នេះ​ នឹង​ផ្ដល់​ជូន​ចាប់ពី​ថ្ងៃ​ទី​ 24​ ដល់​ថ្ងៃ​ទី​ 26​ ខែវិច្ឆិកា​ 2016​ នៅ​ហាង​ G-Factory​ Casio​ ក្រោម​ដី​នៃ​សណ្ឋាគារ​ណា​ហ្កា​វើ​ល​តែ​ប៉ុណ្ណោះ​ ។​ 

​លោក​ Atsushi​ Yamaoka​ អ្នកគ្រប់គ្រង​ទូទៅ​ ក្រុមហ៊ុន​ Casio​ Computer​ Co.,​ Ltd​ បានអោយ​ដឹង​ថា​ នៅ​លើ​ទីផ្សារ​មាន​ផលិត​ ផល​ជា​ច្រើន​ម៉ាក​ ច្រើន​ម៉ូ​ដែល​ ត្រូវ​ប្រកួតប្រជែង​គ្នា​ ដើម្បី​អោយ​អតិថិជន​យល់​ដឹង​ ក៏​ដូច​ជា​ស្គាល់​ផលិតផល​របស់​ខ្លួន​ G-Factory​ Casio​ បាន​ពង្រឹងគុណភាព​កាន់តែ​ខ្លាំង​ឡើង​ថែម​ផ្ដល់​ជូន​អតិថិជន​ ទូ​ទាំង​សកលលោក​ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ​ ។​ ជាក់ស្ដែង​ហាង​លក់​នាឡិកាដៃ​ម៉ាក​ G-Factory​ ដ៏​ទំនើប​នៅ​ក្រោម​ដី​ នៃ​សណ្ឋាគារ​ណា​ហ្កា​វើ​ល​នេះ​ គឺជា​ការ​បង្ហាញ​អោយ​អតិថិជន​បាន​ស្គាល់​កាន់តែ​ច្បាស់​នូវ​ម៉ាក​ផលិតផល​របស់​យើង​។​ លោក​បន្ត​ថា​ សព្វ​ថ្ងៃនេះ​ ផលិតផល​របស់​ G-Factory​ Casio​ មាន​វត្ត​មាននៅ​បណ្ដា​ប្រទេស​ប្រមាណ​ជាង​ 60​ នៅ​លើ​ពិភពលោក​ ហើយ​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​វិញ​ ក៏​មាន​សកម្ម​ភាពល្អ​ប្រសើរ​ បើ​មិន​ចឹ​ង​ទេ​ ក៏​យើង​មិន​អាច​បើកហាង​ជា​បន្តបន្ទាប់​បាន​ដែរ​ ៕​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន