no-alternative title

ក្រុមហ៊ុន​ iOne​ បង្កើត​ប័ណ្ណឥណទាន (VISA CARD)​ ដើម្បី​ផ្តល់​អត្ថ​ប្រ​យោ​ជ​ន៏​កាន់តែ​ច្រើន​ជូន​ដល់​អតិថិជន​ខ្លួន​

​នៅ​ថ្ងៃ​ទី​ 30​ ខែ​ វិ​ឆ្ឆិ​កា​ ឆ្នាំ​ 2016​ ថ្មីៗ​ នេះ​ iOne​ ដែល​ជា​ក្រុមហ៊ុន​មាន​សិទ្ធិ​ លក់​ផលិតផល​ Apple​ ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​ ទើបតែ​ធ្វើការ​បង្ហាញ​នូវ​ អត្ថ​ប្រ​យោ​ជ​ន៏​ដ៏​ពិសេស​ដល់​អតិថិជន​តាម​រយះ​ប័ណ្ណសមាជិក​ ដែល​មាន​ដូច​ជា​ ប័ណ្ណសមាជិក​ iOne​ Card​ និង​ ប័ណ្ណឥណទាន​ iOne​ Visa​ Card​។​ ជាមួយ​និង​ការ​បង្ហាញ​ប័ណ្ណសមាជិក​នេះ​ អតិថិជន​ដែល​មាន​ និង​ កំពុង​ប្រើប្រាស់​នូវ​ប័ណ្ណ​ទាំងនេះ​អាច​ទទួល​បាន​នូវ​ អត្ថ​ប្រ​យោ​ជ​ន៏​ជា​ច្រើន​ដូច​ជា​ ការ​ផ្តល់​ជូន​ពិសេស​ពី​ iOne​ ផ្ទាល់​ ការ​បញ្ចុះតំលៃ​ពី​ដៃគូរ​សហការ​ និង​ ឧិ​កាស​ ក្នុង​ការ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ដែល​និង​រៀបចំ​ឡើង​ពី​ iOne​។​

​កញ្ញា​ ឈំុំ សុភា​រ៉ា​ បុគ្គលិក​តំណាង​ពី​ក្រុមហ៊ុន​ iOne​ បាន​បញ្ជាក់​ថា​ រាល់​អតិថិជន​ ដែល​ជាវ​ផលិតផល​ពី​ iOne​ មាន​តំលៃ​ចាប់ពី​ 300​ដុល្លា​ ឡើង​ទៅ​ ក្រុមហ៊ុន​និង​ផ្តល់​ជូន​នូវ​ ប័ណ្ណសមាជិក​មួយ​ភ្លាមៗ​ដែល​ ប័ណ្ណសមាជិក​នេះ​ អតិថិជន​ អាច​រីករាយ​ជាមួយ​ប្រូ​មូ​សិន​ពិសេស​ដែល​ផ្តល់​ជូន​ពី​ iOne​ ជា​រៀង​រាល់​ខែ​។​ កញ្ញា​បាន​បន្ថែម​ទៀត​ថា​ សំរាប់​អតិថិជន​ដែល​មាន​ប័ណ្ណសមាជិក​ iOne​ Card​ ឬ​ ប័ណ្ណឥណទាន​ iOne​ Visa​ Card​ រួម​និង​ វិ​ក័យ​ប័ត្រ​ដែល​បាន​ជាវ​ ផលិតផល​ពី​ iOne​ ចាប់ពី​ 300​ ដុល្លា​ឡើង​ទៅ​ក្នុង​កំឡុង​ពេល​រាប់​ចាប់ពី​ថ្ងៃ​ទី​ 05​ ខែ​ វិ​ឆ្ឆិ​កា​ ឆ្នាំ​ 2016​ ដល់​ថ្ងៃ​ ទី​ 05​ ខែ​កុ​ម្ភះ​ ឆ្នាំ​ 2017​ អតិថិជន​អាច​ធ្វើការ​ប្តូរ​យក​ទំនិញ​ពី​ iOne​ ក្នុង​តំលៃ​ ពិសេស​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ មក​ក្នុង​នោះ​មាន​ដូច​ជា​ iPhone​ SE​ តំលៃ​ ធម្មតា​ 399​ ដុល្លា​ មក​សល់​ត្រឹមតែ​ 259​ ដុល្លា​ ម៉ា​សី​ុ​ន​ព្រី​ន​ Canon​ Pixma​ តំលៃ​ធម្មតា​ 52​ ដុល្លា​ មក​សល់​ត្រឹមតែ​ 9​ ដុល្លា​ តែ​ប៉ុណ្ណោះ​ ដោយ​គ្រាន់តែ​បង្ហាញ​នូវ​ប័ណ្ណឥណទាន​ iOne​ Visa​ Card​ និង​ វិ​ក័យ​ប័ត្រ​ដែល​ចេញពី​ iOne​ គ្រប់​សាខា​ទាំងអស់​ ។​ ក្រៅពី​នេះ​យើង​មាន​ ផលិតផល​ជា​ច្រើន​ទៀត​សរុប​ចំនួន​ ១២​មុខ​ ផ្សេង​គ្នា​ សំរាប់​លើកទឹកចិត្ត​ ដល់​អតិថិជន​ដែល​ជា​សមាជិក​របស់​ iOne​ ទាំងអស់​ដើម្បី​អបអរ​ក្នុង​ឧិ​កាស​ឆ្នាំ​ថ្មី​ ខាង​មុខ​នេះ​ ហើយ​កម្មវិធី​ប្តូរ​នេះ​ នឹង​ បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​ ០៥​ ខែ​កុ​ម្ភះ​ ឆ្នាំ​ 2017​  ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​កញ្ញា​បាន​បន្ត​ថា​ ប័ណ្ណឥណទាន​ iOne​ Visa​ Card​ គឺជា​សេវាកម្ម​ថ្មី​មួយ​ពី​ iOne​ ដែល​អតិថិជន​អាច​ស្នើ​សំ​ុ​បាន​ទៅ​តាម​ប្រភេទ​នៃ​ប័ណ្ណ​ដែល​មាន​ដូច​ជា​ Visa​ Classic,​ Visa​ Gold​ និង​ Visa​ Platinum​។​ ហើយ​ប័ណ្ណឥណទាន​នេះ​ គឺជា​កិច្ច​សហប្រត្តិបត្តិការ​ រវាង​ iOne​ និង​ ធនាគារ​សហ​ពាណិជ្ជ​ ក​.​អ​ (UCB)​។​ សំរាប់​ប័ណ្ណសមាជិក​នេះ​អតិថិជន​មិន​ត្រឹមតែ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ iOne​ ផ្ទាល់​នោះ​ទេ​ ប៉ុន្តែ​អតិថិជន​អាច​ប្រើប្រាស់​ប័ណ្ណសមាជិក​នេះ​ដើម្បី​ទទួល​បានការ​ បញ្ចុះតំលៃ​ពី​ក្រុមហ៊ុន​ និង​ ហាង​ដែល​ជា​ដៃគូរ​សហការ​ សរុប​ជាង​ ៦០​ កន្លែង​ ដែល​ក្នុង​នោះ​មាន​ហាង​ល្បីៗ​ ភោជនីយដ្ឋាន​ និង​ មជ្ឈមណ្ឌល​កំសាន្ត​ ផ្សេងៗ​ ជា​ច្រើន​ទៀត​។​

​លក្ខ​ណះ​ពិសេស​ដែល​លើស​ពី​ប័ណ្ណឥណទាន​ដទៃ​ទៀត​ ប័ណ្ណ​ទាន​ iOne​ Visa​ Card​ អតិថិជន​អាច​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​ទូរ​ទាត់​ការ​ចំណាយ​ជាមួយ​ទីកន្លែង​ដែល​ទទួល​ការ​ទូទាត់​តាម​រយះ​ Visa​ Card​ ទូ​ទាំង​ពិភពលោក​ ជា​ពិសេស​ អតិថិជន​អាច​ធ្វើការ​បង់​រំលស់​ផលិតផល​ពី​ iOne​ បាន​ភ្លាមៗ​ក្នុង​ អត្រា​ការ​ប្រាក់​ទាប​បំផុត​ ដែល​អុ​ន​ម័ត​ដោយ​ធនាគារ​សហ​ពាណិជ្ជ​ ក​.​អ​ (UCB)​ ដែល​ទាំងនេះ​គឺជា​មុខងារ​ដ៏​អស្ចារ្យ​ របស់​ប័ណ្ណឥណទាន​ iOne​ Visa​ Card​។​ ​ការ​លើក​ឡើង​បន្ថែម​ទៀត​ថា​ប័ណ្ណសមាជិក​ iOne​ Card​ និង​ ប័ណ្ណឥណទាន​ iOne​ Visa​ Card​ អតិថិជន​អាច​រីករាយ​ជាមួយ​ការ​បញ្ចុះតំលៃ​រហូត​ដល់​ 20%​ ពី​ Kids​ City,​ 20%​ ពី​ក្លិប​កំសាន្ត​ Epic,​ អ័​រ​រ៉ា​ ស្ប៉ា​ ជាដើម​។​ ក្រៅពី​នេះ​ទៅ​ទៀត​នៅ​ថ្ងៃ​ទី​ 3​ ខែ​ ធ្នូ​ ឆ្នាំ​ 2016​ ខាង​មុខ​នេះ​ អ្នក​ដែល​មាន​ប័ណ្ណសមាជិក​ iOne​ និង​ទទួល​បានការ​លេង​ Bowling​ មួយ​ហ្គេ​ម​ដោយ​ឥត​គិតថ្លៃ​ពី​ Blu-O​ ដែល​មា​នទី​តាំងនៅ​ផ្សារ​ទំនើប​អី​ុ​អន​។​

​កញ្ញា​ សុភា​រ៉ា​ បាន​សំណូមពរ​ដល់​អតិថិជន​របស់​ iOne​ ទាំងអស់​រួសរាន់​ធ្វើការ​ស្នើរ​ សុំ​ប័ណ្ណឥណទាន​ iOne​ Visa​ Card​ នៅ​ មជ្ឈមណ្ឌល​សេវាកម្ម​ iOne​  ឬ​ iOne​ សាខា​ខេត្តសៀមរាប​ ដើម្បី​ទទួល​បាន​នូវ​អត្ថ​ប្រ​យោ​ជ​ន៏​ទាំង​អស់នេះ​។​ អតិថិជន​ ដែល​មាន​អាយុ​ចាប់ពី​ ១៨​ឆ្នាំ​ឡើង​ទៅ​ ហើយ​មាន​ ប្រាក់​ចំណូល​ប្រចាំខែ​ចាប់ពី​ 300​ ដុល្លា​ឡើង​ទៅ​គឺ​សុទ្ធ​អាច​ធ្វើការ​ស្នើរ​សុំ​បាន​។​ ប័ណ្ណឥណទាន​ iOne​ Visa​ Card​ គឺជា​ប័ណ្ណ​ដែល​ផ្តល់​ជូន​ឥណទាន​ពេញលេញ​ ដែល​មិន​តំរូវ​អោយ​មាន​តំកល់​ ប្រាក់​នៅ​ក្នុង​ធនាគារ​ឡើយ​។​ សំរាប់​ព​ត័​មាន​លំអិត​លោក​អ្នក​អាច​ចូល​ទៅ​កាន់​ http://ione2u.com/visacard/

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន