កាលពីម្សិលមិញនេះ ក្រុមហ៊ុន សែលកាត បាននាំយកនូវរង្វាន់ធំរបស់ខ្លួនដែលមានទំហំទឹកប្រាក់រហូតដល់ទៅ 7 ម៉ឺនដុល្លារឯណោះ ទៅប្រគល់ជូនអតិថិជន ដែលជាមនុស្សមហាសំណាងសម្រាប់ក្រុមគ្រួសារដ៏តូចមួយ ដែលមានទីលំនៅនៅភ្នំេពញនេះ។ មនុស្សមហាសំណាងនោះ គឺមានឈ្មាះថា ឡឹក ពៅគង្គា! បងស្រី បានឲ្យដឹងថា រាល់ថ្ងៃ គាត់រសនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានមុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជន។
បងស្រីបានបង្ហាញពីអារម្មណ៍រីករាយយ៉ាងនិងបាននិយាយថា ខ្ញុំស្ទើតែមិនជឿមែន នៅពេលអតិថិជនបានខលពីម្នាក់ទៅម្នាក់ដើម្បីផ្តល់ជាដំណឹងបន្ទាប់ពីការចាប់រង្វាន់រួមមក។ដោយបានដឹងដំណឹងបែបនេះបងស្រីថា”ខ្ញុំនិងក្រុមគ្រួសារសប្បាយចិត្តរកអ្វីព្រៀបពុំបាននោះឡើយ ដែលបានឈ្នះរង្វាន់ធំដោយមិនដឹងខ្លួនបែបនេះ។ បងស្រី ឡឹក ពៅគង្គា បានបន្តថា គាត់បានសម្រេចក្តីស្រមៃរបស់កាត់ ដែលនឹងគិតថា នឹងមានផ្ទះមួយខ្នងផ្តាល់ខ្លួនសម្រាប់រសនៅជាមួយក្រុមគ្រួសារ។
នៅក្នុងឱកាសនៃការប្រគល់រង្វាន់នេះបងស្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសែលកាតដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាសឲ្យអតិថិជនរបស់ខ្លួន មានសំណាងបានក្លាយជាអ្នកមានដោយមិនដឹងខ្លួន។ សូមអតិថិជនដែលបានព្យាយាមលែងសូមកុំទានអស់សង្ឃឹម សំណាងនេះនិងបានទៅលើលោកអ្នកនៅថ្ងៃណាមួយជាមិនខាន៕