no-alternative title

ក្រុមហ៊ុន​ Epson​ បង្ហាញ​​ម៉ាស៊ីន​ព្រី​ន​ និង​ស្គែ​ន​ New​ L​ Series 2017 ​នៅក្នុងទីផ្សារ​កម្ពុជា​ ​ជាមួយនឹងការអបអរគម្រប់​ខួប​លើក​ទី​ 6​ របស់ខ្លួន

​កាលពី​ថ្ងៃ​ទី​ 19​ ខែមករា​ ឆ្នាំ​ 2017​ ក្រុមហ៊ុន​ Epson​ ប្រារព្ធ​ពិធី​អបអរសាទរ​ដល់​ភាព​ជោគជ័យ​នៃ​ផលិតផល​ម៉ាក​ L-Series​ របស់​ខ្លួន​ ក្នុង​ថ្ងៃ​គម្រប់​ ខួប​លើក​ទី​ 6​ ដែល​ត្រូវ​បាន​លក់ដាច់​អស់​ដល់​ទៅ​ 15​ លាន​គ្រឿង​ នៅ​ក្នុង​ទ្វីបអាស៊ី​តែ​មួយ​គត់​ ដែល​ពិធី​នេះ​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ Naga​  World​ ដែល​មានការ​ចូលរួម​ពី​សំណាក់​អ្នកតំណាង​ Epson​ មក​ពី​ប្រទេស​ថៃ​ និង​កម្ពុជា​ រួម​ជាមួយនឹង​តំណាង​ចែកចាយ​បន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ច្រើន​រូប​។​ បច្ចុប្បន្ន​ ក្រុមហ៊ុន​ Epson​ បាន​ប្រកាស​ផែនការ​ចូល​មក​ក្នុង​ទីផ្សារ​ កម្ពុជា​ ដើម្បី​ទាញ​យក​ប្រយោជន៍​បន្ថែម​ទៀត​ តាម​រយៈ​ការ​ដាក់​បង្ហាញ​ នូវ​ផលិតផល​ម៉ាស៊ីន​ព្រី​ន​ New​ L​ Series​ ចំនួន​ 6​ បូក​រួម​នឹង​ម៉ាស៊ីន​ស្គែ​ន​ enterprise-level​ ចំនួន​ 4​ បន្ថែម​ទៀត​។​ ផលិតផល​ថ្មីៗ​ទាំងនេះ​ កំណត់​គោលដៅ​អតិថិជន​ទាំង​ក្រុមហ៊ុន​ធុរកិច្ច​ និង​ ស្ថាប័ន​  រាជរដ្ឋាភិបាល​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ Yunyong​ Muneemongkoltorn​ ប្រធាន​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ Epson​ ប្រទេស​ថៃ​ បាន​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​ Epson​ បាន​ចាប់ផ្តើម​ ផលិត​ និង​ដាក់​ម៉ាស៊ីន​ព្រី​ន​ម៉ាក​ L-Series​ inkjet​ tank​ ឲ្យ​ចរាចរ​នៅ​លើ​ទីផ្សារ​ក្នុង​ឆ្នាំ​ 2010​។​ ការ​លក់​លូតលាស់​យ៉ាង​ឆាប់រហ័ស​ធ្វើ​ឲ្យ​ផលិតផល​ម៉ាក​ L-Series​ បន្ត​ចេញ​លក់​ស៊េរី​ថ្មី​ជា​បន្តបន្ទាប់​ទៀត​។​ មក​ដល់​ថ្ងៃនេះ​ ក្រុមហ៊ុន​បាន​លក់​ផលិតផល​ម៉ាក​ L-Series​ អស់​ 15​ លាន​គ្រឿង​រួច​ទៅ​ហើយ​ គិត​ក្នុង​តំបន់​ អាស៊ី​តែ​មួយ​គត់​។​ សម្រាប់​ទីផ្សារ​កម្ពុជា​ ក៏​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​ដែរ​។​ បច្ចុប្បន្ន​ មាន​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ព្រី​ន​ធំៗ​ជា​ច្រើន​ បាន​វាយលុក​ ចូល​ទីផ្សារ​កម្ពុជា​។​

បើ​ទោះបីជា​មានការ​ប្រកួតប្រជែង​ខ្លាំង​ក៏​ដោយ​ ក៏​ម៉ាក​ L-Series​ របស់​ក្រុមហ៊ុន​ Epson​ នៅ​តែ​ពេញ​និយម​ និង​បន្ត​រីករាយ​ជា​ មួយ​ នឹង​ការ​លក់​ដែល​នៅ​តែ​កើនឡើង​។​ ការ​ដាក់​បង្ហាញ​ផលិតផល​ L-Series​ ថ្មី​នា​ថ្ងៃនេះ​ បាន​ស​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុមហ៊ុន​ Epson​ មិន​គ្រាន់តែ​នាំ​ មុខ​គេ​ នៅ​លើ​ទីផ្សារ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នាំមុខ​ទាំង​បច្ចេកវិទ្យា​ម៉ាស៊ីន​ព្រី​ន​ប្រភេទ​ inkjet​ ផង​ដែរ​។​ ថ្ងៃនេះ​មាន​ដាក់​បង្ហាញ​ផលិតផល​ម៉ាក​ L-Series​ ចំនួន​ 6​ ម៉ូ​ដែល​ ខ្លះ​ជា​ម៉ូ​ដែល​ថ្មី​សុទ្ធសាធ​ និង​ខ្លះ​ទៀត​គឺជា​កំណែប្រែ​ពី​ម៉ូ​ដែល​ចាស់​ឲ្យ​កាន់តែ​មានគុណ​សម្បត្តិ​ប្រសើរ​ឡើង​។​ បច្ចុប្បន្ន​នៅ​លើ​ទីផ្សារ​មាន​ ម៉ាស៊ីន​ ព្រី​ន​ម៉ាក​ L-Series​ មាន​ចំនួន​ 16​ ម៉ូ​ដែល​ហើយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គ្រប់​តម្រូវការ​របស់​អតិថិជន​។​ ក្នុង​នោះ​រួម​មាន​ ម៉ាស៊ីន​ព្រី​ន​ដែល​មាន​ មុខងារ​ព្រី​ន​ តែ​មួយ​មុខ​ ម៉ាស៊ីន​ព្រី​ន​ដែល​មានមុខ​ងារ​ច្រើន​ ម៉ាស៊ីន​ព្រី​ន​រូបថត​ និង​ម៉ាស៊ីន​ព្រី​ន​ស​ខ្មៅ​ សម្រាប់​ឲ្យ​អតិថិជន​ជ្រើសរើស​»​។​

​ម៉ូ​ដែល​ថ្មី​ទាំង​ 6​ ដែល​ទើប​ដាក់​បង្ហាញ​នេះ​ គឺជា​ម៉ាស៊ីន​ព្រី​ន​ដែល​មានមុខ​ងារ​ច្រើន​ រចនា​ឡើងជា​ពិសេស​សម្រាប់​ស្ថាប័ន​រដ្ឋាភិបាល​ និង​សហគ្រាស​តូច​ ធំ​ទាំងអស់​ មិន​ថា​ជា​ក្រុមហ៊ុន​ទើបតែ​បើក​ថ្មី​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ឬ​ក៏​ស្ថាប័ន​ធុរកិច្ច​ខ្នាត​ធំ​នោះ​ទេ​។​ ម៉ូ​ដែល​ L360,​ L380,​ L385​ និង​ L485​ គឺជា​កំណែប្រែ​ថ្មី​ពី​ម៉ូ​ដែល​ចាស់​ដែល​មាន​ល្បឿន​ព្រី​ន​លឿន​ជាង​មុន​ដល់​ទៅ​ ៣០​ ភាគរយ​។​ ចំណែក​ L605​ និង​ L1455​ គឺជា​ម៉ូ​ដែល​ថ្មី​សុទ្ធសាធ​។​ ម៉ូ​ដែល​ទាំង​អស់នេះ​មានការ​ធានា​រយៈពេល​ពីរ​ឆ្នាំ​ ទាំង​គ្រឿងបន្លាស់​ និង​សេវាកម្ម​ ឬ​អាស្រ័យ​លើ​ស្ថានភាព​ម៉ាស៊ីន​ព្រី​ន​។​ ការ​ផ្តល់​ជូន​នេះ​ មាន​ភាព​ ល្អ​ប្រសើរ​ជាង​ដៃគូ​ប្រកួតប្រជែង​ជា​ច្រើន​។​ បច្ចុប្បន្ន​នេះ​ មាន​តែ​ក្រុមហ៊ុន​ Epson​ ប៉ុណ្ណោះ​ ដែល​ផ្តល់​ការ​ធានា​លើ​ម៉ាស៊ីន​ព្រី​ន​គ្រប់​ផ្នែក​ទាំងអស់​ រួម​ទាំង​ Print​ Heads​ និង​ Waste​ Ink​ Pads​ ។​

​លោក​ Yunyong​ បាន​បន្ត​ថា​៖​ «​ម៉ាស៊ីន​ព្រី​ន​ L1455​ មានគុណ​ភាព​ខ្ពស់​ព្រោះ​វា​ជា​ម៉ាស៊ីន​ព្រី​ន​ប្រភេទ​ ink-tank​ ដំបូង​បំផុត​របស់​ពិភពលោក​ ដែល​អាច​ព្រី​ន​ក្រដាស​ទំហំ​ A3​ បាន​។​ ម៉ាស៊ីន​នេះ​    បំពាក់​ដោយ​ Print​ Head​ ជាមួយ​ប្រព័ន្ធ​ Precision​ Core​ ដែល​អាច​ព្រី​ន​ក្រដាស​ខ្នាត​ធំ​ ក្នុង​ល្បឿន​លឿន​។​ ជាង​នេះ​ទៅ​ទៀត​ មុខងារ​របស់​វា​ស័ក្តិសម​បំផុត​សម្រាប់​ស្ថាប័ន​ធុរកិច្ច​នានា​។​ ជាក់ស្តែង​ វា​អាច​ព្រី​ន​បាន​ទាំង​សងខាង​ដោយ​ ស្វ័យប្រវត្តិ​។​ មិនតែប៉ុណ្ណោះ​ វា​អាច​បញ្ជា​បាន​តាម​រយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ឥត​ខ្សែ​ Wi-Fi​ និង​ Wi-Fi​ Direct​ ។​ អ្នក​ប្រើប្រាស់​អាច​ភ្ជាប់​ L1455​ ជាមួយ​ឧបករណ៍​ 4​ ផ្សេងៗ​ទៀត​ក្នុង​ពេល​តែ​មួយ​។​ កាន់តែ​ពិសេស​ទៀត​នោះ​ L1455​ ប្រើ​ទឹក​ថ្នាំ​ pigment​ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ ការ​ព្រី​ន​ ដែល​មានគុណ​ភាព​ខ្ពស់​»​។​

​ថ្ងៃនេះ​ ក្រុមហ៊ុន​ Epson​ ក៏​បាន​ដាក់​បង្ហាញ​ម៉ាស៊ីន​ស្គែ​ន​ប្រភេទ​ enterprise-level​ ថ្មី​ចំនួន​ 4​ ផង​ដែរ​។​ DS-360W​ ជា​ម៉ាស៊ីន​ស្គែ​ន​ចល័ត​ និង​ដំណើរការ​ ដោយ​ប្រព័ន្ធ​ Wi-Fi​។​ ចំណែក​ DS-530​ និង​ DS-570W​ ក្នុង​មួយ​ថ្ងៃ​អាច​ស្គែ​ន​បាន​រហូត​ដល់​ 4000​ សន្លឹក​ក្រដាស​ A4​។​ លើស​ពី​នេះ​ទៅ​ទៀត​ម៉ាស៊ីន​ ទាំងនេះ​ អាច​វាស់​ប្រវែង​ឯកសារ​ដើម​បាន​ទៀត​ផង​ ដើម្បី​បង្ការ​បញ្ហា​ទំព័រ​ជាន់​គ្នា​។​ Flatbed​ Dock​ គឺជា​ជម្រើស​សម្រាប់​អ្នក​ ប្រើប្រាស់​ដែល​ចង់​ស្គែ​ន​បាន​ ច្បាស់​ម៉ដ្ឋ​ល្អ​។​

DS-1630​ ជា​ម៉ូ​ដែល​ថ្មី​ដែល​អាច​ស្គែ​ន​ និង​ផ្ញើ​ឯកសារ​ទៅ​កាន់​អ្នក​ប្រើ​ច្រើន​នាក់​តាម​បណ្តាញ​ក្នុង​ពេល​តែ​មួយ​។​ ម៉ាស៊ីន​ស្គែ​ន​ថ្មី​ទាំង​បួន​ នេះ​ គឺជា​កំណែប្រែ​ថ្មី​។​ តាម​រយៈ​កំណែប្រែ​ថ្មី​នេះ​ ធ្វើ​ឲ្យ​ម៉ាស៊ីន​ស្គែ​ន​ទាំងនេះ​មាន​សមត្ថភាព​កាន់តែ​ល្អ​ប្រសើរ​ មានមុខ​ងារ​ច្រើន​ និង​ស្គែ​ន​បាន​លឿន​ជាង​ មុន​។​ ជា​ការ​ពិត​ណាស់​ ល្បឿន​ស្គែ​ន​ គឺ​លឿន​ជាង​មុន​រហូត​ដល់​ 35​ ភាគរយ​ឯនោះ​។​

​លោក​ Yunyong​ បាន​ថ្លែង​ទៀត​ថា​៖​ «​តាម​រយៈ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​យ៉ាង​មាន​ស្ថិរភាព​ ក្រុមហ៊ុន​ Epson​ បាន​ផ្គត់ផ្គង់​ម៉ាស៊ីន​ស្គែ​ន​ជា​ច្រើន​នៅ​ លើ​ផ្សារ​ក្នុង​តម្លៃ​សមរម្យ​។​ ម៉ាស៊ីន​ស្គែ​ន​របស់​ក្រុមហ៊ុន​ Epson​ សុទ្ធតែ​មានការ​ប្រកួតប្រជែង​ ដោយ​មាន​អតិថិជន​មក​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល​ សហ​ គ្រាស​ខ្នាត​ធំ​ ធនាគារ​ មន្ទីរពេទ្យ​ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ សាលារៀន​ និង​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​ស្គែ​ន​។​

​លោក​បន្ថែម​ថា​ បច្ចុប្បន្ន​ កម្ពុជា​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន​ Epson​ ។​ នេះ​ដោយសារ​តែ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន​ផង​ដែរ​។​ ផលិតផល​ក្នុង​ ស្រុក​សរុប​របស់​កម្ពុជា​ បាន​កើនឡើង​ជាង​ប្រាំពីរ​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ​ ចាប់តាំងពី​ឆ្នាំ​ 2011​ មក​ ដែល​សម្រេច​បាន​នូវ​អត្រាកំណើន​ខ្ពស់​បំផុត​ទី​ពីរ​ នៅ​ ក្នុង​តំបន់​។​ វិនិយោគិន​បរទេស​នាំ​គ្នា​សម្រុក​មក​កាន់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​ ធ្វើ​ឲ្យ​វិស័យ​ធុរកិច្ច​ថ្មីៗ​ជា​ច្រើន​បាន​រីក​ដុះដាល​ដូច​ផ្សិត​នៅ​ក្នុង​ទីក្រុង​។​ ជា​លទ្ធផល​ ការ​វិនិយោគ​វិស័យ​ព័ត៌មានវិទ្យា​ក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ ដែល​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​ Epson​ បាន​ពង្រីក​វិសាលភាព​ពាណិជ្ជ​ កម្ម​របស់​ខ្លួន​កាន់តែ​ធំ​ជាង​មុន​»​។​

​លោក​ Yunyong​ បាន​សន្និដ្ឋាន​ដូច្នេះ​ទៀត​ថា​ ក្រុមហ៊ុន​ Epson​ គ្រោង​នឹង​បន្ត​នាំ​មក​នូវ​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ មក​កាន់​ប្រទេស​ កម្ពុជា​ ដើម្បី​ជ្រៀតចូល​កាន់តែ​ជ្រៅ​មក​ក្នុង​ទីផ្សារ​នេះ​។​ ការ​ដាក់​លក់​ផលិតផល​កាន់តែ​ច្រើន​ មាន​ន័យ​ថា​ អតិថិជន​ក៏​នឹង​មាន​ជម្រើស​កាន់តែ​ច្រើន​ដែរ​។​

លើស​ពី​នេះ​ទៅ​ទៀត​ ក្រុមហ៊ុន​ Epson​ នឹង​ពង្រឹង​ម៉ាក​យីហោ​ ព្រមទាំង​ជំរុញ​និរន្តរភាព​របស់​ខ្លួន​ តាម​រយៈ​ការ​ធ្វើ​យុទ្ធនាការ​ទំនាក់ទំនង​ទីផ្សារ​ការ​ធានា​ និង​ សេវាកម្ម​បន្ទាប់​ពី​ការ​លក់​យ៉ាង​ល្អ​ឥត​ខ្ចោះ​។​ យើង​មាន​ដៃគូ​ឆ្នើមៗ​ជា​ច្រើន​នៅ​កម្ពុជា​ដូច​ជា​៖​ ក្រុមហ៊ុន​ ឌី​ស្ទី​បៃ​ត៍​ (Distybyte)​ មជ្ឈមណ្ឌល​កុំព្យូទ័រ​ PTC​ និង​ ឆាយ​ហុ​ក​ កុំព្យូទ័រ​។​ ដូច្នេះ​ អតិថិជន​អាច​អស់​កង្វល់​ ចំពោះ​ការ​ធានា​លើ​គុណភាព​ផលិតផល​របស់​យើង​។​ វា​គឺជា​ការ​ចំណាយ​ប្រកបដោយ​ ប្រសិទ្ធភាព​ ក្នុង​ការ​វិនិយោគ​ ជាមួយ​ផលិតផល​របស់​ក្រុមហ៊ុន​ Epson​ ។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន