no-alternative title

ក្រុមហ៊ុន EPSON បានលក់ផលិតផលម៉ាស៊ីនរបស់ខ្លូន បានចំនួន 30 លានគ្រឿងហើយនៅលើទីផ្សារជុំវិញពិភពលោក

ថ្មីៗនេះ ក្រុមហ៊ុន Seiko Epson Corporation ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនព្រីនធ័រម៉ាក Epson ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន បានប្រកាសថា “ការលក់ម៉ាស៊ីនព្រីនធ័រម៉ាក Epson High Capacity Ink Tank Inkjet Printers នៅលើទីផ្សារសកលលោក គឺបានចំនួនប្រមាណ 30 លានគ្រឿងហើយ គិតចាប់តាំងពីថ្ងៃប្រកាសចេញដំបូងកាលពីខែតុលាឆ្នាំ 2010 ក្នុងប្រទេសឥណ្ឌូនេស៊ី មកទល់នឹងដំណាច់ឆ្នាំ 2017 (គិតត្រឹមខែមិថុនាឆ្នាំ 2018 នេះ)”។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Epson បានណែនាំម៉ាស៊ីនព្រីនធ័រម៉ាកនេះទៅកាន់បណ្តាទីផ្សារប្រទេស និងតំបន់ផ្សេងៗប្រមាណជា 150 នៅទូទាំងពិភពលោក។ ជាមួយនឹងការរីកលូតលាស់ខ្លាំងនៅលើទីផ្សារនៃម៉ាស៊ីនព្រីនធ័រម៉ាក Epson High Capacity Ink Tank Inkjet Printers នេះបានធ្វើអោយក្រុមហ៊ុន Epson នូវតែបន្តរក្សាចំណែកទីផ្សារឈានមុខគេក្នុងទីផ្សារម៉ាស៊ីនព្រីនធ័រដែលមានគុណភាពខ្ពស់បំផុត។ ក្រុមហ៊ុន Epson បានអោយដឹងថា “នៅដំណាច់ឆ្នាំ 2018 (ដែលគិតត្រឹមខែមិថុនាឆ្នាំ 2019) ក្រុមហ៊ុននឹងពន្លឿន ការផ្លាស់ប្តូរម៉ាកអាជីវកម្មម៉ាស៊ីនព្រីនធ័រពីម៉ាក Ink Cartridge Printer ទៅម៉ាក High Capacity Ink Tank Printer ដើម្បីផ្តល់ជូននៅម៉ាស៊ីនព្រីនធ័រដែលគុណភាពខ្ពស់ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ដល់អតិថិជនរបស់ខ្លួន”។ 

លោក Koichi Kubota ដែលជានាយកគ្រប់គ្រងជាន់ខ្ពស់ និងជាប្រធានប្រតិបត្ដិការផ្នែកម៉ាស៊ីនព្រីនធ័ររបស់ក្រុមហ៊ុន Seiko Epson (Senior Managing Executive Officer and Chief Operating Officer, Printing Solutions Operations Division of Seiko Epson) បានមានប្រសាសន៍លើកឡើងថា “ម៉ាស៊ីនព្រីនធ័រម៉ាក Epson High Capacity Ink Tank គឺជាម៉ាស៊ីនព្រីនធ័រដែលមានគុណភាពខ្ពស់សម្រាប់ការប្រើប្រាស់ មានផលប៉ះពាល់បរិស្ថានតិចតូចបំផុត ចំនាយថវិការកាន់តែទាប ហើយនិងពេលវេលាកាន់តែតិចសម្រាប់ការបោះពុម្ពបើធៀបនឹងម៉ាស៊ីនព្រីនធ័រម៉ាក Ink Cartridge Printer។ 

ជាមួយនឹងការផ្លាស់ប្តូរម៉ាកសញ្ញាអាជីវកម្មម៉ាស៊ីនព្រីនធ័រនេះ Epson នឹងនូវតែបន្តផ្តល់ជូននូវម៉ាស៊ីនព្រីនធ័រដែលមានគុណភាពខ្ពស់ មានផាសុខភាពដល់អ្នកប្រើប្រាស់ ជាមួយការការពារបរិស្ថានកម្រិតខ្ពស់ដើម្បីផ្តល់ជូនដល់អតិថិជនរបស់ខ្លួននៅជុំវិញពិភពលោកក្នុងការប្រើប្រាស់ជាមួយម៉ាស៊ីនព្រីនធ័រដែលមានភាពច្នៃប្រឌិតខ្ពស់សម្រាប់ពួកគេ និងផ្តល់អោយពួកគេទទួលបានភាពសប្បាយរីករាយក្នុងការប្រើប្រាស់ជាមួយផលិតផលដែលមានគុណភាពស្តង់ដារខ្ពស់បំផុត”។ បើតាមការរំពឹងទុកក្រុមហ៊ុន Epson គ្រោងនឹងចេញលក់ម៉ាស៊ីនព្រីនធ័រម៉ាក Epson High Capacity Ink Tank អោយបានចំនួន 9.5 លានគ្រឿងក្នុងឆ្នាំ 2018 នេះដែលនឹងកើនឡើងប្រមាណ 20% ធៀបនឹងឆ្នាំ 2017 ហើយការលក់សរុបអាចនឹងកើនឡើងប្រមាណ 55% ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន