no-alternative title

Asus ROG Phone ប្រកាសដាក់អោយមានការ Pre-Oder នៅអឺរ៉ុបតម្លៃជាង 900 ដុល្លាអាមេរិក

អ្នកប្រើប្រាស់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម Reddit បានកត់សម្គាល់ឃើញថា ក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសហ្វាំងឡង់ Telia ឥឡូវនេះ បានទទួលការបញ្ជាទិញជាមុនសម្រាប់ទូរស័ព្ទ Asus ROG Phone។ កំពូលស្មាតហ្វូនដែលផលិតឡើងដោយផ្តោតសំខាន់ទៅលើការលេងហ្គេមមួយនេះ ត្រូវបានក្រុមហ៊ុន Asus ធ្វើការប្រកាសបង្ហាញចេញកាលពីដើមឆ្នាំ 2018 នេះ ប៉ុន្តែនេះ ជាលើទីមួយហើយដែលត្រូវបានបង្ហាញពីតម្លៃរបស់វាដោយប្រភពដ៏ល្បីល្បាញមួយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើបណ្តាញវ៉ិបសាយរបស់ក្រុមហ៊ុនទូរគមនាគមន៍ Telia បានដាក់អោយធ្វើការ Pre-Order ស្មាតហ្វូនហ្គេមីងមួយនេះជាមួយតម្លៃខ្ទង់ 999 អឺរ៉ូឬស្មើរនឹងប្រមាណជា $1,150 អាមេរិក ដោយតម្លៃនេះគឺរាប់បញ្ចូលទាំងការតម្លៃពន្ធប្រមាណ 24% ផងដែរ ហើយប្រសិនបើដកតម្លៃពន្ធចេញគឺវាមានតម្លៃត្រឹមតែ $930 អាមេរិកប៉ុណ្ណោះសម្រាប់កំពូលស្មាតហ្វូនដ៏អស្ចារ្យមួយនេះ។ 

យ៉ាងណាមិញយើងច្បាស់ជាគិតថាតម្លៃរបស់ Asus ROG Phone ហាក់រាងថ្លៃបន្តិចប៉ុន្តែតម្លៃនេះសម្រាប់អតិថិជនដែលបានធ្វើការកុម៉្មង់មុនក្រុមហ៊ុននឹងថែមជូននៅកាសស៊េរី ROG Delta Headset ជាមួយខ្សែ USB Type-C ដែលមានតម្លៃប្រមាណ $190 មួយ។ ហើយលក្ខណៈពិសេសនៃកាសនេះគឺវាត្រូវបានរចនាឡើងដោយរំលេចជាមួយរូបឡូហ្គោ ROG Republic Of Game ហើយវាមិនត្រូវតែមានភាពស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែវាមានមុខងារពិសេសៗច្រើនយ៉ាងទៀតផង។ 

អ្នកប្រើប្រាស់អាចធ្វើការភ្ជាប់កាសនេះទៅកាន់ឧបករណ៍ AeroActive Cooler តាមរន្ធ USB Type-C port ដោយវាជួយកាត់បន្ថយការរំខានដោយខ្សែកាសនៅពេលកាន់ទូរស័ព្ទលេងហ្គេម។ AeroActive Cooler គឺជាឧបករណ៍ដែលមានភ្ជាប់មកក្នុងប្រអប់ទូរស័ព្ទស្រាប់ ដោយឧបករណ៍នេះមានលក្ខណៈពិសេសគឺវាអាចភ្ជាប់ជាមួយទូរស័ព្ទ ROG Phone តាមរយះរន្ធ  Dot ហើយវាមានកូនកង្ហាតូចមួយសម្រាប់ជួយកាត់បន្ថយការឡើងកំដៅម៉ាស៊ីនទូរស័ព្ទនៅពេលប្រើការយូរ។ ប្រភពបន្តថាអតិថិជននឹងអាចទទួលបានទូរស័ព្ទរបស់គេនៅសប្តាហ៍ទី 38 ដែលចាប់ផ្តើមនៅក្នុងខែកញ្ញាខាងមុខនេះ។ 

រហូតមកដល់ពេលនេះ គេមិនទាន់ច្បាស់ទេថាតើ ក្រុមហ៊ុនចែកចាយផ្សេងទៀតសម្រាប់បណ្តាទីផ្សារក្នុងប្រទេសដទៃក្រុមហ៊ុនអាចនឹងមានការបន្ថែមជូនដូចគ្នាដែររឺទេសម្រាប់ការ Pre-Order ស្មាតហ្វូន Asus ROG Phone មួយនេះ ប៉ុន្ដែយើងរំពឹងថា ការផ្តល់ជូនពីក្រុមហ៊ុនផ្សេងទៀតនឹងចាប់ផ្តើមបង្ហាញឆាប់ៗនេះផងដែរ ពិសេសនៅក្នុងទីផ្សារប្រទេសកម្ពុជាយើងតែម្តង៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន