ក្រុមហ៊ុន Cooler Master ធ្វើការសហការជាមួយនឹងក្រុមហ៊ុនAMD នៅក្នុងការផលិតនូវប្រព័ន្ធត្រជាក់ Air Cooler សម្រាប់ដំណើរការជាមួយនឹងបន្ទះឈីប Ryzen Threadripper processors ជំនាន់ទី 2។ ប្រព័ន្ធត្រជាក់ថ្មីនេះ មានឈ្មោះថា Wraith Ripper ដែលធានានៅក្នុងការធ្វើអោយ socket TR4 processor នូវភាពត្រជាក់ សំឡេងស្ងាត់ និងរក្សានូវតុល្យភាពបានល្អប្រសើរបំផុតទោះបីជាស្ថិតនៅក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបែបណាក៏ដោយ។
នៅក្នុងអ៊ីម៉ែលមួយដែលផ្ញើទៅកាន់ HEXU ក្រុមហ៊ុន Cooler Master បានធ្វើការពិភាក្សាទៅលើការរចនារូបរាងថ្មីសម្រាប់ប្រព័ន្ធត្រជាក់ Cooler នេះ។ ក្រុមហ៊ននេះ បានបញ្ចាក់ថា ប្រព័ន្ធត្រជាក់នេះ គឺមានពណ៌ខ្មៅ ដែលមានស្ថាបត្យកម្មថ្មី សម្រាប់ផ្តល់នូវភាពត្រជាក់ជាមួយនឹងប្រព័ន្ធ dual-tower heatsink ដែលមានរន្ធបំភាយកម្តៅដល់ទៅ 7 ។
ក្រុមហ៊ុន Cooler Master បានបញ្ជាក់ថា Wraith Ripper cooler ជំនាន់ទីពីរនេះ គឺមានភ្ជាប់ជាមួយនឹងខ្សែ 120mm MasterFan Servo នៅក្នុងការបំភាយកំដៅខ្យល់ និងកម្តៅក្តៅនេះ អោយចេញពីប្រព័ន្ធដែលកំពុងតែប្រើប្រាស់នេះផងដែរ។ សម្រាប់ប្រព័ន្ធត្រជាក់នេះ អាចធ្វើការគ្រប់គ្រងទៅលើដំណើរការនៃបន្ទះឈីប processors ដល់ទៅ 250WTD។ ដូចអ្វីដែលអ្នកបានឃើញនៅក្នុងរូបភាពជាច្រើននេះ ប្រព័ន្ធ Wraith Ripper Air Cooler មានភ្ជាប់ជាមួយនឹងភ្លើង LED Lighting ដែលមានការបំពាក់នូវភ្លើង RGB lighting ជាមួយនឹងខ្សែ Twin LED រួមជាមួយនឹងឡូហ្គោ Ryzen Threadripper Logo នៅផ្នែកខាងលើរបស់វា។
ក្រុមហ៊ុន Cooler Master បានអះអាងថាប្រព័ន្ធដែលបំពាក់នៅលើ Wraith Ripper cooler ជំនាន់ទីពីរ គឺមានភាពងាយស្រួលបំផុតនៅក្នុងការប្រើប្រាស់ និងការតម្លើងនៅលើ TR4។ ប្រព័ន្ធនេះ ត្រូវបានរចនាឡើងជាមួយនឹងការមួលនូវវីស 4 គ្រាប់ ដូចនេះ គឺមិនមានបញ្ហាទើសទែងសម្រាប់ Motherboard នោះទេ។ ក្រុមហ៊ុន Cooler Master បានបន្ថែមថា ការរចនានេះ នឹងជួយការពារទៅលើបញ្ហានៅក្នុងការតម្លើងអោយកាន់តែមានភាពងាយស្រួលបំផុត។
លក្ខណៈសម្បត្តិរបស់ប្រព័ន្ធ Wraith Ripper cooler ជំនាន់ទីពីរ
ការប្រើប្រាស់ជាមួយ៖ Socket TR4
ទំហំ៖ 150(L) x 132.3(W) x 160.5(H) mm
ភ្លើង Lighting៖ SATA ប្រើប្រាស់ជាមួយនឹង USB control (9-pin connector)
កង្ហារ 120mm Fan៖ 0 ~ 2750 (PWM) ± 10%, 76.4 CFM (Max), 0 ~ 38 dBA, 4-pin power (12V)
Cooler Master និយាយថា ប្រព័ន្ធ Wraith Ripper cooler នេះ អាចរកទិញបានចាប់ពីថ្ងៃទី 27 ខែកញ្ញានេះជាមួយនឹងតម្លៃដើម €119 ៕
សំរាប់ព័តមានបន្ថែមអាចទំនាក់ទំនង Chantra Store ដែលមានលេខទូរស័ព្ទ 010 555 333 / 012 64 65 81