no-alternative title

ក្រុមហ៊ុន MSI រំពឹងថា ការលក់ម៉ាស៊ីនកុំព្យូទ័រប្រភេទ Gaming Notebook របស់ខ្លួន នឹងកើនឡើងខ្លាំងចាប់ពីខែកញ្ញានេះទៅ

ក្រុមហ៊ុន Micro-Star International ឬ MSI ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនកុំព្យូទ័រដ៏ល្បីឈ្មោះរបស់តៃវ៉ាន់ ហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទីពីរជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនកុំព្យូទ័រ Gaming Notebook ក្នុងទីផ្សារពិភពលោក និងជាម៉ាកម៉ាស៊ីនកុំព្យូទ័រឈរនៅលំដាប់កំពូលក្នុងទីផ្សារអាមេរិកខាងជើង និងទី្វបអឺរ៉ុបក្នុងការលក់ម៉ាស៊ីនកុំព្យូទ័រ Gaming Notebook ចាប់ពីធុនកណ្តាល (Mid-range) ដល់ថ្នាក់កំពូល (High End)ថែមទៀតផង។ MSI បានរំពឹងទុកថាការលក់ម៉ាស៊ីនកុំព្យូទ័រ Gaming Notebook របស់ខ្លួននឹងផ្តើមមានការកើនឡើងខ្លាំងចាប់ពីខែកញ្ញានេះដោយសារមានតម្រូវការពីសិស្សានុសិស្សដែលបានត្រឡប់សិក្សាវិញ និងថ្ងៃសំរាកនាដំណាច់ឆ្នាំនេះ។ 

MSI បានរំពឹងយ៉ាងមុខមាំថាតម្រូវការនៃម៉ាស៊ីនកុំព្យូទ័រ Gaming Notebook របស់ខ្លួននឹងកើតឡើងដល់កម្រិតកំពូលក្នុងត្រីមាសទីបួនឆ្នាំ 2018 នេះដែលវានឹងផ្តល់នូវប្រាក់ចំណេញយ៉ាងច្រើនដល់ក្រុមហ៊ុនផងដែរ។ ចំណែកទីផ្សារម៉ាស៊ីនកុំព្យូទ័រ Gaming Notebook  របស់ MSIបានកើនឡើងចាប់តាំងពីឆ្នាំ 2012 ហើយអាជីវកម្មម៉ាស៊ីនកុំព្យូទ័រប្រភេទនេះកំពុងតែមានការប្រកូតប្រជែងទីផ្សារយ៉ាងប្រគៀកប្រកិតបំផុតជាមួយម៉ាស៊ីនកុំព្យូទ័រ  Gaming ម៉ាក ROG (Republic of Gamers) របស់ក្រុមហ៊ុន Asustek Computers។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនតៃវ៉ាន់នេះ ត្រូវបានគេមើលឃើញថា បានខិតខំធ្វើការងារយ៉ាងលំបាកក្នុងទីផ្សារម៉ាស៊ីនកុំព្យូទ័រ Gaming អស់រយះពេលជាច្រើនឆ្នាំ ហើយក្រុមការងារ R&D របស់ MSI បាននឹងកំពុងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍលើលក្ខណៈពិសេសនៃផ្នែករឹងកុំព្យូទ័រ (Hardware) ដើម្បីបង្កើននូវសមត្ថភាពប្រើការឲ្យកាន់តែខ្លាំងជាមួយការរចនាអោយកាន់តែមានលក្ខណៈពិសេសដើម្បីបំពេញតម្រូវការអតិថិជនពិសេស Gamers គ្រប់រូបតែម្តង។ បន្ថែមពីលើនេះកម្មវិធី និងមុខងារថ្មីៗក៏ត្រូវបានក្រុមការងាររបស់ MSI បានដាក់បញ្ចូលយ៉ាងពេញលេញជាមួយនឹងប្រព័ន្ធ  Gaming Ecosystem។ ហើយដើម្បីធ្វើការផ្សព្វផ្សាយម៉ាកសញ្ញាកុំព្យូទ័ររបស់ខ្លួនអោយកាន់តែមានភាពល្បីល្បាញ MSI បានរួមចំនែកក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកូតកីឡាអនឡាញ e-Sports Event និងជាអ្នកឧបត្ថម្ភផ្តាច់មុខសម្រាប់ក្រុមកីឡា e-Sport អស់ជាច្រើនឆ្នាំមកហើយផងដែរ។ 

MSI ត្រូវបានគេរំពឹងថានឹងនៅតែជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនកុំព្យូទ័រ Gaming Notebook ដែលមានដំណើរការលើ Intel Core i5 CPU និងកាតក្រាហ្វិកដែលមានសមត្ថភាពខ្ពស់ Nvidia GeForce GTX 1050 នាំមុខគេក្នុងឆ្នាំ 2018 នេះជាមួយចំនួននៃការនាំចេញបានប្រហែល 1,3 លានគ្រឿង។ ជាមួយគ្នានេះដែរ MSI  ត្រូវបានគេដឹងទៀតថា “នឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនកុំព្យូទ័រយួរដៃ Gaming Notebook ឈានមុខគេនៅក្នុងទីផ្សារសហរដ្ឋអាមេរិក រុស្ស៊ី អាល្លឺម៉ង់ បារាំង និងប៉ូឡូញ និងនៅចំនាត់ថា្នកលេខ 2 នៅទីផ្សារទ្វីបអឺរ៉ុបខាងជើង តៃវ៉ាន់ អាស៊ីអាគ្នេយ៍ និងកូរ៉េនៅឆ្នាំ 2018។ MSI បានរំពឹងទុកថាទីផ្សារភាគហ៊ុនរបស់ខ្លួននឹងមានការកើនឡើងពី 8 ទៅ 9 ដុលា្លរតៃវ៉ាន់ក្នុងមួយភាគហ៊ុនក្នុងឆ្នាំ 2018 នេះ ដែលកំណើនគួរអោយកត់សំគាល់នេះគឺខ្ពស់ជាងកាលពីឆ្នាំ 2017 ដែលមានតម្លៃភាគហ៊ុន 5,84 ដុល្លារតៃវ៉ាន់ក្នុងមួយភាគហ៊ុន។ 

នៅក្នុងឆ្នាំនេះក្រុមហ៊ុន MSI បានបង្ហាញចេញម៉ាស៊ីនកុំព្យូទ័រ Gaming Notebook ស៊េរីថ្មីៗជាច្រើនស៊េរីដែលរួមមានដូចជា MSI PS42 និង P65 Creator ដែលបានបង្កើនសមត្ថភាពប្រើការកាន់តែខ្លាំងមានប្រសិទ្ធិភាពខ្ពស់ មុខងារ និងបច្ចេកវិទ្យាប្រើប្រាស់កាន់តែទំនើប។ ម៉ាស៊ីន MSI P65 Creator បំពាក់នូវ CPU Intel-core-i7 ឬ i9, ប្រើក្រាហ្វិចកាត Nvidia's GeForce GTX 1070 Max-Q, មានរ៉េមប្រភេទ  DDR4-2666 ទំហំ 32GB និងថាសរឹងផ្ទុកទិន្នន័យប្រភេទ SSD ទំហំ 512GB។ 

ថ្មីៗនេះ ក្នុងព្រឹត្តិការណ៍ IFA 2018,  MSI ក៏បានពាំនាំនូវផលិតផលថ្មីៗរបស់ខ្លួនទៅដាក់បង្ហាញផងដែររាប់បញ្ចូលទាំងម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីម៉ូដែល MSI GS65 Gaming Notebook ដែលទ្រទ្រង់នូវបច្ចេកវិទ្យាជំនួយការបញ្ជាដោយសំឡេងដ៏វៃឆ្លាត Amazon Alexa Voice Assistant ថែមទៀតផង។ MSI GS65 នឹងប្រកាសចេញលក់នៅជិតដំណាច់ឆ្នាំ 2018។ MSI មានគម្រោងក្នុងការប្រកាសចេញម៉ាស៊ីនកុំព្យូទ័រ Gaming ស៊េរីថ្មីៗជាបន្តបន្ទាប់ដែលទ្រទ្រង់នូវបច្ចេកវិទ្យា Alexa Voice Assistant នេះដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនៃអ្នកប្រើប្រាស់នៅទូទាំងពិភពលោក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន