no-alternative title

ក្រុមហ៊ុន MSI បង្ហាញនូវផលិតផលថ្មីពីរគឺ CLUTCH GM50 GAMING MOUSE និងក្តារចុច VIGOR GK60 GAMING KEYBOARD

MSI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេផ្នែក Gaming Hardware នៅថ្ងៃនេះ បានបង្ហាញនូវផលិតផលថ្មីចំនួនពីររបស់ខ្លួនគឺ Clutch GM50 GAMING mouse និងក្តារចុច Vigor GK60 GAMING keyboard ដែលផ្តល់នូវជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកលេងហ្គេមដែលកំពុងតែស្វែងរកនូវអាវុធដ៏ខ្លាំងក្លាក្នុងការយកឈ្នះនៅក្នុងសមរភូមិរបស់ពួកគេ។ សម្រាប់ផលិតផលថ្មីទាំងពីរនេះបំពាក់នូវមុខងារពិសេសៗជាច្រើន ហើយប្រើប្រាស់នូវកម្មិវីធ Gaming Center software ថ្មីផ្តាច់មុខពីក្រុមហ៊ុន MSI ដែលអនុញ្ញាតឱ្យវាមានការគ្រប់គ្រងកាន់តែងាយស្រួល និងការផ្លាស់ប្តូររៀបចំអ្វីទៅតាមចិត្តរបស់អ្នកលេងហ្គេម។

CLUTCH GM50 GAMING MOUSE

រូបភាពពាណិជ្ជកម្ម
no-alternative title

ល្បឿនគឺជាគន្លឹះដ៏សំខាន់! នៅក្នុងការរចនាជាមួយនឹងទម្ងន់ស្រាលងាយកាន់នោះ Clutch GM50 ជម្រុញទៅដល់ការបម្លាស់ទីលឿននៅពេលដែលលេងហ្គេមប្រភេទ FPS ឬ Action Games នោះ។ សម្រាប់ Mouse នេះគឺមានការរចនារូបរាងយ៉ាងស្រស់ស្អាតដែលផ្តល់នូវបទពិសោធន៍យ៉ាងកក់ក្តៅក្នុងការប្រើប្រាស់។ នៅក្នុងការបង្កើតឡើងជាមួយនឹងសេនស័រ PMW 3330 optical sensor នោះ GM50 មានការផ្តល់ជូននូវមុខងារជាច្រើនក្នុងការលេងហ្គេមជាមួយនឹងការពង្រឹងទៅលើភាពត្រឹមត្រូវ និងភាពប្រសើរឡើងនៃ CPI 7200។ Clutch GM50 ក៏មានការភ្ជាប់ជាមួយនឹង OMRON switches ដែលប៊ូតុងជាច្រើនរបស់ GM50 គឺងាយស្រួលក្នុងការប្រើប្រាស់ ហើយវាអាចចុចបានដល់ទៅ 20លាន Clicks ថែមទៀត។

Clutch GM50 មានការរចនាកាន់តែទាន់សម័យទៅលើការតុបតែងខាងក្រៅតាមរយៈភ្លើង RGB Mystic Light នៃ Mouse នេះ ហើយវាអាចធ្វើការរៀបចំ ឬការ Synced ជាមួយនឹងផលិតផល RGB ផ្សេងទៀតដោយប្រើប្រាស់នូវកម្មវិធី MSI's RGB Mystic Light software ។ សម្រាប់ផ្នែកបច្ចេកទេសនៃ Settings  នោះ ការប្រើប្រាស់នូវកម្មវិធីផ្តាច់មុខ MSI Gaming Center software ក៏មានការគ្រប់គ្រងយ៉ាងងាយស្រួលទៅលើ Settings ជាច្រើន។ ប្រសិនបើអ្នកចង់អោយរឿងជាច្រើនកាន់តែសាមញ្ញនោះ GM50 អាចធ្វើការកំណត់បានដោយប្រើប្រាស់នូវ hotkeys នៅលើ Mouse ជាមួយនឹងការបញ្ចូលច្រើនជាង 200 effect ដែលអ្នកអាចជ្រើសរើសយកមកលេងបានតាមតម្រូវការ។

VIGOR GK60 GAMING KEYBOARD

នៅក្នុងការបង្កើតឡើងជាមួយនឹងភាពរឹងមាំ និងគែមស្រោបដោយអាលុយមីញ៉ូមដ៏រឹងមាំ ក្តារចុច Vigor GK60 គឺជាក្តារ gaming keyboard ថ្នាក់ប្រណិតយ៉ាងអស្ចារ្យ។ វាមានការបំពាក់នូវ Cherry MX Switches, Mystic Light និង hotkeys សម្រាប់អ្វីគ្រប់យ៉ាង។ សម្រាប់ Cherry MX Red Switches គឺជាជម្រើសដ៏ល្អសម្រាប់អ្នកលេងហ្គេមជាច្រើនជាមួយនឹងការប្រើប្រាស់កម្លាំងសកម្មទាបដែលអនុញ្ញាតឱ្យអ្នកលេងហ្គេមចុច Key បានលឿន។ ជាក់ស្តែង សម្រាប់ Keys ទាំងនេះគឺមានភាពរឹងមាំដែលអាចចុចបានដល់ទៅ 50 លានដង។ 

VIGOR GK60 ក៏មានការភ្ជាប់ជាមួយនឹង Cherry MX Red Switches អាចធ្វើការគ្រប់គ្រងបានដោយមិនមានការតម្លើងនូវកម្មវិធី Software នោះទេ។ នេះអនុញ្ញាតឱ្យអ្នកគ្រប់គ្រងទៅលើ effects, brightness, effect speed និង Direction ផងដែរ។ សម្រាប់ភ្លើង LEDs អាចគ្រប់គ្រងបានតាមរយៈកម្មវិធី MSI’s RGB Mystic Light software ។ ក្តារចុច Vigor GK60 គឺជា Keyboard ដ៏អស្ចារ្យបំផុតនៅក្នុងការប្រើប្រាស់។

កាលបរិច្ឆេទនៃការដាក់លក់

សម្រាប់ផលិតផល Gaming Gear ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងដាក់លក់ចាប់ពីដើមខែវិច្ឆិកាឆ្នាំ 2018 នេះទៅ។សម្រាប់កាលបរិច្ឆេទអាចផ្សេងៗគ្នាអាស្រ័យទៅតាមតំបន់។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន