no-alternative title

ឧបរករណ៍ថ្មីៗរបស់ Samsung មកដល់ហើយ! មិនត្រឹមតែផ្តល់នូវបច្ចេកវិទ្យាទំនើប សំបូរបែបនោះទេ ថែមទាំងស៊ីវីល័យទៀតផង

សព្វថ្ងែនេះ បើក្រឡេកទៅមើលទៅលើទីផ្សារបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ឃើញថាផលិតផលអ្វី ក៏មានដែរ មិនថា ប្រើសំរាប់ការងារ ការកំសាន្ត និងសំរាប់សុខភាពនោះទេ។ រាល់ផលិតផលទាំងនោះ គឺត្រូវបានគេមើលឃើញថា បាននាំចូលមកពីប្រទេសនានាជុំវិញពិភពលោក ជាពិសេសគឺប្រទេសចិន ដែលជាមហាមិត្តរបស់កម្ពុជាយើងតែម្តង។ ថ្ងៃនេះ ដើម្បីចូលរួមបង្ហាញនូវការមកដល់នូវផលិតផលថ្មីៗនោះ ក្រុមការងាររបស់ទស្សនាវដ្តី ពិភពអេឡិចត្រូនិក សូមណែនាំផលិតផលមកពីប្រទេសកូរ៉េ ចំនួនពីរម៉ូដែល ក្នុងនោះរួមមានដូចជា នាឡិកា Smartwatch ហើយនឹង កាសប្លូធូស របស់ Samsung. 

1. នាឡិកាដៃ Samsung​ Gear​ Sport ជម្រើសថ្មីសំរាប់យុវវ័យ

រូបភាពពាណិជ្ជកម្ម
no-alternative title

នាឡិកា​ដ៏​ឆ្លាត​វៃ​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ Samsung​ ធ្វើការ​រចនា​ផលិត​ឡើង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​គិតគូរ​ពី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ យល់​ពី​អារម្មណ៍​អ្នក​ប្រើប្រាស់​ ដោយសារ​តែ​ Samsung​ Gear​ Sport​ មាន​រូបរាង​ស្រស់​ស្អាត​ ទាន់សម័យ​ពេល​ពាក់​ជាប់​នឹង​ដៃ​ មិនតែប៉ុណ្ណោះ​ មាន​បំពាក់​មក​ជាមួយ​នូវ​មុខងារ​សម្រាប់​តាមដាន​សុខភាព​របស់​អ្នក​ប្រើប្រាស់​បាន​ថែម​ទៀត​ផង​។​ ដោយសារ​តែ​វា​ជា​នាឡិកា​ដ៏​ឆ្លាត​វ័យ​ ទើបត្រូវ​បាន​បំពាក់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Tizen​  OS​ 3.0​ បំពាក់​នូវ​ស៊ែ​ន​ស័​រ​ Accl,​ Gyro​ Sensor,​ Barometer,​ HRM,​ Ambient​ Light​ និង​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ Bluetooth​ BT4.2,​ Wi-Fi(802.11​ b/g/n),​ GPS/Glonass,​ NFC​ សម្រាប់​ភ្ជាប់​ថែម​ទៀត​ផង​។​ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​ត្រូវ​មានកម្ម​វិធី​សម្រាប់​តាមដាន​សុខភាព​ UA,​ Spotify​ Offline,​ Speedo​ ដែល​ផ្តល់​ជូន​នូវ​មុខងារ​ដ៏​ពិសេស​សម្រាប់​អ្នក​ប្រើប្រាស់​ និង​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក​ Water​ resistant​ បាន​រហូត​ដល់​ជម្រៅ​ 50​ ម៉ែត្រ​ផង​ដែរ​ ។​ មិន​ទាន់​អស់​ វា​មាន​រង្វង់​អេ​ក្រង់​ទំហំ​ 1.2”​ 360x360​ Super​ AMOLED​ Full​ color​ AOD,​ Gorilla​ Glass3​ សម្រាប់​បង្ហាញ​ពី​ល្វែង​ម៉ោង​ និង​កម្មវិធី​មួយ​ចំនួន​ផង​ដែរ​ ចុះ​ក្រោយ​គឺ​មាន​ថាមពល​ថ្ម​ 300mAh​ ដែល​អាច​បញ្ចូល​ថ្ម​និង​ប្រើប្រាស់​បាន​កាន់​យូរ​។​

2. កាសប្លូធូស ​Samsung​ Gear​ Icon​ X​ (2018)

Gear​ Icon​ X​ (2018)​ គឺ​កាស​ស្តាប់​ត្រចៀក​ដ៏​ប្រណីត​មួយ​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ Samsung​ បាន​ធ្វើការ​ផលិត​ឡើង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ និង​ស៊ី​វី​ល័យ​បំផុត​ បំពាក់​ជាមួយនឹង​ប​ច្ចេ​កិ​វិទ្យា​ថ្មីៗ​បំផុត​ សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់​របស់​អតិថិជន​របស់​ខ្លួន​។​ Samsung​ Gear​ Icon​ X​ (2018)​ ត្រូវ​បាន​ផលិត​ឡើង​ប្រកបដោយ​ភាព​ស៊ី​វី​ល័យ​បំផុត​ ពិសេស​អ្នក​ដែល​ប្រើប្រាស់​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ Samsung​ ផ្ទាល់​តែ​ម្តង​។​ កាស​ស៊េរី​ថ្មី​នេះ​ បំពាក់​នូវ​បច្ចេក​វី​ទ្យា​ត​ភ្ជាប់​តាម​រយះ​ Bluetooth​ 4.2​ និង​អាច​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ប្រ​តិ​ប​តិ្ត​ការ​ Android​ 4.4​ ឡើង​ទៅ​ផង​ដែរ​ និង​អាច​ភ្ជាប់​ជាមួយ​មុខងារ​ថ្មី​ Bixby​ Connection​ ដែល​មាននៅ​លើ​ទូរស័ព្ទ​ជំនាន់​ថ្មី​បំផុត​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ វា​ក៏​ត្រូវ​បាន​បំពាក់​នូវ​ថាមពល​ថ្ម​ទំហំ​ 82​ mAh​ ដែល​អាច​ដំណើរការ​បាន​រហូត​ដល់​ 5​ ម៉ោង​ និង​អាច​បើក​ Standby​ បាន​ដល់​ 7​ ម៉ោង​ឯ​ណ្ណោះ​ រិ​ត​តែ​ពិសេស​ជាមួយនឹង​មុខងារ​ថ្មី​ដូច​ជា​ ប្រព័ន្ធ​ការពារ​ជម្រាប​ទឹក​ Water​ Resistant​ មិន​ជ្រាប​ទឹក​ កាន់តែ​ពិសេស​អស្ចារ្យ​គឺ​វា​អាច​រក្សា​ទុក​ចម្រៀង​បាន​កាន់តែ​ច្រើន​ ដោយ​មិន​ចាំបាច់​យក​ទូរស័ព្ទ​ទៅ​ជាមួយ​ និង​មុខងារ​តាមដាន​សុខភាព​ Auto​ Tracking​ រាល់​សកម្មភាព​ហាត់ប្រាណ​របស់​អ្នក​ គឺ​ត្រូវ​បាន​គ្រប់គ្រង​និង​តាមដាន​ជា​និច្ច​ផង​ដែរ​។​

រាល់ផលិតផល Samsung អាចរកជាវបាននៅហាង APSARA Mobile , ទំនាក់ទំនងលេខទូរស័ព្ទ៖ 023 6666 189

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន