កាលពីថ្ងៃទី 24 ខែឧសភាពនេះ ក្រុមហ៊ុន MSI Cambodia បានសហការណ៍គ្នាជាមួយហាង Dragon Computer ដែលជា (MSI Concept Store) ប្រចាំនៅក្នុងប្រទេសកម្ពុជា បានរៀបចំប្រារពពិធីបង្ហាញជាផ្លូវការនូវផលិតផល Gaming Laptop ម៉ូដែលថ្មីសម្រាប់អតិថិជនទាំងអស់ ដែលជាអ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗនៅក្នុងប្រទេសកម្ពុជា។
ជាមួយនឹងការមកដល់នេះ ក្រុមហ៊ុន MSI បានរៀបចំនួវកាដូរអនុសាវរិយ៍ជាច្រើន សំរាប់អតិថិជនទាំងអស់ដែលតែងតែគាំទ្រហ្គេមម៉ាស៊ីនថ្មីៗទាំងនេះ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺលោកអ្នក ក៏ដូចជាភ្ញៀវទាំងអស់ ដែលចូលរួមនៅថ្ងៃនោះ ននោងថ្ងៃបន្ទាប់ ក៏អាចសាកល្បងជាមួយនិងផលិតផលថ្មីៗ ចំនួយ 3 ម៉ូដែលដែលទើបតែង នឹងបង្ហាញចេញនៅពេលនោះផងដែរ។
ផលិតផលថ្មីទាំងនោះ រួមមានដូចជា MSI GT75 Titan ដែលជា Gaming Laptop ដែលមានបំពាក់នូវ CPU Core i9 និង MSI GS65 Stealth Thin ដែលជាម៉ូដែលថ្មីរបស់ MSI និងជា Laptop ដែលមានរាងស្អាត កម្រ៉ាស់ស្តើង និងសភាពហាប់ រួមជាមួយនឹង Thin Bezel អេក្រង់បំពាក់ដោយ 144Hz IPS ហើយនិងមូដែលចុងក្រោយបង្អស់គឺ GE Raider RGB ជាប្រភេទ Laptop ដែលមានបំពាក់ភ្លឿង RGB នៅផ្នែកឆ្នូតខាងក្រោយគួអោយទាក់ទាញ។
នៅកំឡុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន MSI បានរៀបចំនូវប្រូម៉ូសិនជាពិសេសសម្រាប់អតិថិជនដែលបានទិញ MSI Gaming Laptop ដែលបំពាក់ CPU ជំនាន់ទី 8 ផងដែរ។ ក្រុមហ៊ុន MSI រីករាយស្វាគមន៍ជានិច្ចចំពោះដៃគុទាំងអស់ នៅក្នុងការផ្តល់ពត៌មានលំអិតពីហាង MSI Authorized Stores។
សូមជំរាបថា កាលពីខែមេសា សហគមន៍បច្ចេកវិទ្យាជុំវិញពិភពលោករីករាយជាមួយនិងការ ប្រកាសរបស់ក្រុមហ៊ុន INTEL នូវ CPU ជំនាន់ទី៨ ចុងក្រោយបង្អស់របស់ខ្លួន សម្រាប់កុំព្យូទ័រយួដៃ ដែលនេះ គឺជាលើកដំបូងដែល CPU ដែលមាន 6 Cores ដំបូងគេបង្អស់ មិនធ្លាប់មានត្រូវបានបំពាក់នៅលើ Laptops ដែលត្រូវបានកាត់បន្ថយ គំលាតនៃល្បឿនដំណើររវាង Laptops និង Desktop អោយកាន់តែកៀកគ្នា។
គួរបញ្ជាក់ថា MSI គឺជាក្រុមហ៊ុនផលិត Hardware ដ៏ល្បីពីកោះតៃវ៉ាន់ និងជាក្រុមហ៊ុនមួយដែលនាំមុខគេលើទីផ្សារ Gaming Laptop ឆ្លៀតឳកាសនេះដែរ MSI បានបង្ហាញម៉ូដែលថ្មីជាមួយ និងល្បឿនដណើរការមិនធ្លាប់មានពីមុន ដើម្បីបំពេញតម្រូវការរបស់អ្នកលេងហ្គេម ឬអ្នកប្រើប្រាស់។
ដើម្បីស្វែងយល់អោយកាន់តែច្បាស់ពីម៉ូដែលនីមួយៗសូមចុច Link ខាងក្រោម៖
GT75 Titan: https://msi.com/Landing/GT75_Titan_8RX
GS65 Stealth Thin: https://msi.com/Landing/GS65_Stealth_Thin_8RX
GE Raider RGB Edition: https://msi.com/Landing/GE_Raider_RGB_8RX#Get%20yours%20now
MSI Gaming Cambodia FB Fan page: https://www.facebook.com/MSICambodia/
អាចរកទិញផលិតផល MSI បាននៅតាមហាងដែលទទួលសិទ្ធិចែកចាយដូចខាងក្រោម៖ ចុច Link: https://www.msi.com/service/wheretobuy/#105,3,
Dragon Computer (MSI Concept Store Authorized Reseller): https://dragoncomputerkh.com/index.php?route=product/category&path=60 #408E0, St 128 Kampuchea krom, 7Makara, Phnom Penh 081 886 778