នៅក្នុងការពង្រីកបានឆ្ងាយ សម្រាប់កាមេរ៉ាតូចៗ ប្រហែលជាមិនមានភាពពេញនិយមនោះទេ នៅក្នុងការថតរូបនាពេលបច្ចុប្បន្ននេះ ប៉ុន្តែទោះជាយ៉ាងណា ក៏មិនអាចបញ្ឈប់ក្រុមហ៊ុន Leica ពីការនាំយកនូវកាមេរ៉ាស៊េរីថ្មី ដែលមានរូបរាងប្រណិត និងសមត្ថភាពខ្លាំងក្លាបាននោះទេ។ សម្រាប់កាមេរ៉ាកម្រិតខ្ពស់នេះ គឺស្ថិតនៅក្នុងត្រកូលនៃម៉ូដែល C-Lux ដែលជាកាមេរ៉ាមានរូបរាងតូចជាមួយនឹងការបំពាក់នូវ Zoom Optics។
កាមេរ៉ា C-Lux ថ្មីនេះ ប្រើប្រាស់នូវកែវឡែនទំហំ 24-360 មម F3.3-6.4 មានសមត្ថភាពអាច 15x zoom ភ្ជាប់ជាមួយនឹង 1-inch, 20.1-megapixel sensor។ កាមេរ៉ានេះ ក៏មានការភ្ជាប់ជាមួយនឹង 49-point autofocus ដែលអាចចាប់រូបភាពបាននៅក្នុងល្បឿន 10 frames per second នៅក្នុងការថតរូបភាព ហើយនឹងអាចធ្វើការថតវីដេអូនៅក្នុងកម្រិត 4K ជាមួយនឹងល្បឿន 30fps នៅក្នុងល្បឿនកម្រិតកំពូលដល់ទៅ 100Mbps ជាមួយនឹងល្បឿន 15-minute time limit។ កាមេរ៉ានេះ មានពណ៌ Light Gold ឬពណ៌ Midnight Blue ។
នៅផ្នែកខាងក្រោយរបស់កាមេរ៉ានេះ ត្រូវបានគេ ប្រើប្រាស់នូវអេក្រង់ 3-inch touchscreen ស្របពេលដែល viewfinder មានកម្រិតភាពច្បាស់ដល់ទៅ 2.33 million-dot។ កាមេរ៉ានេះ អាចទ្រទ្រង់នូវប្រព័ន្ធ Bluetooth និង Wi-Fi សម្រាប់ធ្វើការបញ្ជូនរូបភាព ឬការបញ្ជាពីចម្ងាយបានថែមទៀត។ កាមេរ៉ាស៊េរីថ្មី C-Lux នេះ គឺជាកំណែថ្មីនៃ Versions របស់កាមេរ៉ា Panasonic’s Lumix ZS200 ។ ក្រុមហ៊ុនបច្ចេកវិទ្យាកាមេរ៉ា Leica ក៏បានបញ្ចេញនូវកាមេរ៉ា C-Lux ថ្មីនេះសម្រាប់ខែកក្កដាជាមួយនឹងតម្លៃ $1,050 ដែលមានតម្លៃថ្លៃជាង $250 បើធៀបជាមួយនឹងកាមេរ៉ា Lumix ៕