no-alternative title

Samsung QLED 8K កំពូលទូរទស្សន៍ដ៏វៃឆ្លាត និងអស្ចារ្យបំផុតក្នុងពិភពលោក ដែលផ្តល់បទពិសោធន៍ដ៏ល្អឥតខ្ចោះ មិនអាចបំភ្លេចបានសម្រាប់អ្នកប្រើប្រាស់

បើនិយាយពីទូរទស្សន៍ គឺធ្វើឱ្យយើងនឹកឃើញដល់ទសវត្សរ៍ទី 20 នៃទូរទស្សន៍ ស-ខ្មៅ ប្តូរ និងបញ្ជាប៉ុស្តិ៍ដោយប្រើដៃដំបូងគេបង្អស់ក្នុងពិភពលោក។ រហូតដល់ពាក់កណ្តាលទសវត្សរ៍ទី 60 ទើបអាចមានទូរទស្សន៍ពណ៌ មើលប៉ុន្តែវាមិនមានភាពទូលំទូលាយឡើយ! “អនាគតដើរមិនទាន់បច្ចេកវិទ្យា” គឺជាអ្វីដែលលោកអ្នកតែងតែនិយាយ នឹកស្មានមិនដល់ ហើយកោតសរសើរពីភាពអស្ចារ្យបំផុតនៃបច្ចេកវិទ្យារបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ដែលកំពុងតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបំផុតក្នុងពិភពលោក! ជាក់ស្តែងលោកអ្នកដែលធ្លាប់ឆ្លងកាត់ទូរទស្សន៍ចាប់តាំងពី ស-ខ្មៅ និងទូរទស្សន៍ពណ៌ជាមួយនឹងកញ្ចក់ប៉ោងមកមុខ គូទទយទៅក្រោយ មានអង់តែននៅពីលើសម្រាប់ចាប់ប៉ុស្តិ៍ជាដើមនោះប្រាកដជាចងចាំបានយ៉ាងច្បាស់!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមណែនាំ និងបង្ហាញជូននូវស្តេចកំពូលទូរទស្សន៍ដែលដើរលឿនជាងអនាគត និងកំពុងធ្វើឱ្យពិភពលោកមិនអស់ចិត្ត ស្ងើចសរសើរពី “វឌ្ឍនភាពដ៏មហស្ចារ្យនៃពិភពល្អឥតខ្ចោះ” ក្នុងការបង្ហាញនូវបទពិសោធន៍ការកម្សាន្តជាមួយនឹងកំពូលសាច់ម៉ដ្ឋនៃរូបភាព និងពណ៌ដ៏រស់រវើករបស់ Samsung QLED 8K ស៊េរី (Q900R)! 

សូមបញ្ជាក់ថាទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ជំនាន់ចុងក្រោយបំផុតនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត (Super Cool…! Super Premium) និងមានលក្ខណៈផ្ចិតផ្ចង់ជាទីបំផុតដើម្បីធ្វើឱ្យលោកអ្នកទទួលបានបទពិសោធន៍មិនអាចបំភ្លេចបានដែលអនាគតមិនអាចរត់តាមទាន់បានឡើយ! និយាយកាត់ឱ្យខ្លីទៅប្រសិនបើលោកអ្នកជាអ្នកតាមដាន និងចូលចិត្តបច្ចេកវិទ្យាថ្មីៗខ្ញុំសូមឱ្យលោកអ្នកមកសាក ជាមួយនឹង Samsung QLED 8K ស៊េរី (Q900R)! 

* Real 8K Resolution : ជាបច្ចេកវិទ្យាដែលផ្តល់រូបភាពធំច្បាស់ល្អឥតខ្ចោះក្នុងកម្រិត 8K ជាមួយនឹងកម្រិតបង្ហាញរូបភាពរហូតដល់ 33 លាន ភិចស៊ែលឯណោះ! មានន័យថាទោះបីជាលោកអ្នកយកភ្នែកដក់ឱ្យជិត ឬជាប់អេក្រង់ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ក៏រូបភាពមិនបែក ឬព្រាលឡើយ!

* 8K AI Upscaling : ជាបច្ចេកវិទ្យា(AI) ដែលជួយបំលែង ដុសខាត់ កម្រិតរូបភាពពី 1080 ឬ 4K ឱ្យមានភាពកាន់តែច្បាស់ម៉ដ្ឋត្រជាក់ភ្នែករហូតដល់កម្រិត 8K ដូច Footage 8K ដើម យ៉ាងដូច្នេះដែរ!  ឡូយ…មិនគួរឱ្យជឿមែន! 

* Quantum Processor 8K : ជាប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន សាមសុង ដែលមានតែមួយគ្មានពីរក្នុងពិភពលោកក្នុងការជួយផ្គត់ផ្គង់កម្រិតពណ៌ និងកម្រិតបង្ហាញរូបភាពឱ្យកាន់តែច្បាស់ក្នុងកម្រិត 8K ពិតៗយ៉ាងត្រឹមត្រូវបំផុត!

* Quantum HDR 4000 : មុខងារ និងបច្ចេកវិទ្យានេះគឺអាចធ្វើឱ្យកម្រិត HDR (High Dynamic Range) លោតរហូតដល់ 4000 ដែលអាចធ្វើឱ្យរូបភាពដែលបញ្ចេញមកកាន់តែច្បាស់ កាន់តែលម្អិតទោះជានូវក្នុងស្ថានភាពពន្លឺបែបណាក៏ដោយក៏សាច់រូបភាព និងវីដេអូនៅតែច្បាស់ដិតល្អឥតខ្ចោះដដែល!

* Q Style: នេះគឺជាបច្ចេកវិទ្យា No Gap Wall-Mount ដែលអាចភ្ជាប់ជាមួយនឹងជញ្ជាំងស្ទើតែគ្មាចន្លោះជួយឱ្យជញ្ជាំងមានភាពស្អាតប្លែក និងមិនធ្វើឱ្យចង្អៀត ឬត្រូវចំណាយថវិកាបន្ថែមទៀតដើម្បីទិញតុឡើយ

* One Connect & invisible : ជារបកគំហើញថ្មីដែលធ្វើឱ្យមានភាពងាយស្រួល មានរបៀបរៀបរាយដោយមិនបង្ហាញខ្សែរញ៉េរញ៉ៃឡើយ! ទាំងរន្ធ USB, HDMI, ឬ អ្វីផ្សេងៗទៀតក្នុងការបញ្ជូនរូបភាពតាមរយៈប្រអប់នេះតែមួយគត់!

* Ambient Mode (Magic Screen): ទូរទស្សន៍ Samsung QLED 8K (Q900R) មិនត្រឹមតែសម្រាប់មើលកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍សម្រាប់តាំងលម្អគេហដ្ឋានឱ្យកាន់តែទាក់ទាញស្រស់ស្អាតផងដែរ ហើយអ្នកក៏អាចកំណត់ការបង្ហាញរូបភាពបែបឌីជីផល,ម៉ោង និងរូបភាពផ្សេងៗទៀតជាច្រើនតាមតម្រូវការរបស់លោកអ្នកបានផងដែរ។

* Air Play Connection: Samsung QLED 8K (Q900R) សេរីថ្មីនេះអ្នកក៏អាចប្រើប្រាស់បានជាមួយកម្មវិធី Airplay របស់ IOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូពីទូរស័ព្ទ ឬ ឧបករណ៍ដទៃទៀតទៅកាន់អេក្រង់ទូរទស្សន៍បានផងដែរ។

ជាចុងក្រោយសម្រាប់អតិថិជនទាំងអស់ដែលតែងតែដើរទាន់បច្ចេកវិទ្យទំនើបរបស់ សាមសុង ឬក៏មានបំណងចង់ទទួលបាននូវបទពិសោធន៍ដដ៏មហស្ចារ្យនេះអាចរកជាវទូរទស្សន៍ Samsung QLED 8K (Q900R) ដ៏ល្អឥតខ្ចោះនេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង។  សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរតាមដេប៉ូចែកចាយរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន