ត្រកូល ROG Strix III គឺជាក្រុមគ្រួសារកុំព្យូទ័រហ្គេមនិងឌីស្ស៉ាញថ្មីរបស់ក្រុមហ៊ុន ASUS និងមានកម្លាំងខ្លាំង រូបរាងស្អាត តម្លៃសមរម្យសាកសម្យជាមួយនឹងអ្នកដែលចាត់ទុកវិស័យហ្គេមជាអាជីប ឬក៏ជាការកម្សាន្តជាដើម ហើយក៏អាចប្រើសម្រាប់អ្នកដែលមានការងារជា Content Creator ផងដែរ។
ថ្មីៗនេះក្រុមហ៊ុន ASUS បានប្រកាសលក់នូវជម្រើសពណ៌ថ្មីរបស់ម៉ូឌែល Strix G របស់ខ្លួន ដែលហៅថា Glacier Blue ជាជម្រើសពណ៌ប្រាក់បែកខៀវ ដែលសាកសមសម្រាប់អ្នកដែលចូលចិត្តពណ៌ឆើតៗស្រស់ៗ ព្រោះយើងដឹងស្រាប់ហើយកុំព្យូទ័រហ្គេមមីងភាគច្រើនគឺសុទ្ធតែពណ៌ខ្មៅ តែពណ៌ថ្មីនេះ អាចប្រើប្រាស់បានទាំងបុរសនិងនារី។ Strix G G531 នៅតែមានកម្លាំងម៉ាស៊ីនដដែល គ្រាន់តែខុសពណ៌ប៉ុណ្ណោះដែល Strix G Glacier Blue Edition បំពាក់ជាមួយCPU Intel Core I7 ជំនាន់ទី9 (Intel core i7-9750H) រ៉េមអាចដាក់បានដល់ទៅ DDR4 32GB 2666Mhz ទំហំផ្ទុក 1TB PCie SSD ក្រាហ្វិកដាច់ RTX2060-6GB ទំហំអេក្រង់ដល់ទៅ 15.6 អ៊ីញកម្រិត Full HD កម្រិតRefresh Rate 120Hz បច្ចេកវិទ្យា Wifi 5មានអង់តែនដល់ទៅ 4 Support ជាមួយបច្ចេកវិទ្យា Rangboost technology ដែលធ្វើអោយកុំព្យូទ័រនេះចាប់កម្លាំង Wifi បានតំបន់ទូលាយជាងមុន ចាប់បានល្បឿនដល់ទៅ 1.7Gbps ហើយវាដំណើរដោយប្រព័ន្ធប្រតិបត្តិការណ៍Window 10។
G531 មានប្រព័ន្ធត្រជាក់ម៉ាស៊ីនល្អលើសពីកុំព្យូទ័រឆ្នាំមុន គឺវាបំពាក់ជាមួយកង្ហារពីរ ប្រព័ន្ធត្រជាក់ប្រភេទ3D Flow Zone កម្លាំងបក់របស់ម៉ាស៊ីន12V មានមុខងារលាងធូលីចេញដោយខ្លួនឯងពីម៉ាស៊ីន ហើយវាមិនត្រឹមតែធ្វើអោយត្រជាក់តែម៉ាស៊ីនប៉ុណ្ណោះទេ វាក៏ចូលរួមបន្ថយកម្តៅ Keyboard ផងដែរ។
លើសពីនេះ G531 បំពាក់ជាមួយនឹងបច្ចេកវិទ្យាAura Syncដែលជាបច្ចេកវិទ្យាមួយដែលធ្វើអោយភ្លើង Light Barដែលនៅពីក្រោមម៉ាស៊ីន និង Keyboard ប្រភេទ 4 Zone RGB ព្រមទាំងAccessories ផ្សេងៗទៀតដូចជា Mouse ជាដើម លោតចេញពណ៌តំណាលៗគ្នា ហើយអ្នកប្រើប្រាស់អាចកំណត់ពណ៌និងម៉ូតរបស់វាបានតាមរយះកម្មវិធី Aura Control Panel ហើយGamersក៏អាចកំណត់នូវProfile Setting គ្រប់គ្រងប្រព័ន្ធសម្លេង ភ្លើង ប្រព័ន្ធខ្យល់ Performance ប្រព័ន្ធ Network ប្រព័ន្ធ Streaming ក៏ដូចជាក្រាហ្វិកផងដែរសម្រាប់ជំនួយដល់បទពិសោធន៍នៃការលេងហ្គេមអោយមានភាពរលូននិងតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ ម៉ូឌែលនេះចាប់ផ្តើមជាមួយនឹងតម្លៃចាប់ពី $1,149 ចំណែកឯពណ៌ខ្មៅវិញចាប់ផ្តើមពី $949 ។