no-alternative title

ASUS Zenbook Pro Duo ដែលជាកុំព្យូទ័រយួរដៃ មានអេក្រង់ភ្លោះ គឺបានមកដល់ប្រទេសកម្ពុជាហើយ

កាលពីខែឧសភាឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុនASUSបានបញ្ចេញផលិតផលរបស់ខ្លួនជាច្រើនដើម្បីប្រារព្ធនូវគម្រប់ខួប 30 ឆ្នាំរបស់ក្រុមហ៊ុននេះ ដែលឥលូវនេះ វាមានវត្តមានក្នុងប្រទេសកម្ពុជាហើយ។ ក្នុងចំណោមផលិតផលទាំងអស់មានកុំព្យូទ័រយួរដៃមួយដែលអ្នកតាមដានជាច្រើនចាប់អារម្មណ៍ច្រើនជាងគេនោះគឺ Zenbook Pro Duo UX581 ដែលជាសមិទ្ធផលថ្មីរបស់ក្រុមហ៊ុន ASUS ដែលជាប្រភេទកុំព្យូទ័រយួរដៃបង្កើតឡើងជាពិសេសសម្រាប់ Content Creatorនិង Designerដែលលក្ខណពិសេសរបស់វាខុសពីកុំព្យូទ័រយួរដៃដ៏ទៃគឺកុំព្យូទ័រយួរដៃមួយនេះភ្ជាប់ជាមួយអេក្រង់២លើក្រោមដែលវាផ្តល់សារះសំខាន់យ៉ាងខ្លាំងរបស់ Power User ដែលត្រូវការតំបន់អេក្រង់ទូលាយនិងអ្នកធ្វើការ Multitaskingជាមួយកម្មវិធីច្រើនក្នុងពេលតែមួយ។ ខាងក្រោមគឺជាលក្ខណះពិសេសមួយចំនួនរបស់ម៉ូឌែល Zenbook Pro Duo UX581

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Design/រចនាបទ

Zenbook Pro Duo មានរចនាបទទំនើបដែលមិនធ្លាប់មានពីមុនមកគឺតួខ្លួនខាងលើស្រោបទៅលោហធាតុ មានពណ៌ខៀវដិតបែប Classic និង Premium មានឡូហ្គូ ASUS នៅគៀន ការឌីហ្សាញបែបរង្វើលជារង្វង់ជុំវិញឡូហ្គូព្រមទាំងចាំងពេលនៅក្រោមពន្លឺ មានកម្រាស់2.4cm និងទម្ងន់2.5Kg គុណភាពមានភាពធន់មាំនឹងការប្រើប្រាស់ប្រចាំថ្ងៃដោយវាបានឆ្លងកាត់តេស្ តUS Military Grade MIL-STD 810G។ វាមានអេក្រង់ដល់ទៅ 2 ទំហំ 15.6 អ៊ីញខាងលើនិង Screen pad plus នៅខាងក្រោមកម្រិតបង្ហាញ 4K ទាំង 2  រីឯផ្នែកក្តារចុចវិញមានពន្លឺខាងក្រោម Backlit Keyboard ហើយក៏មានភ្ជាប់នូវ Number pad ដែលជាបន្ទះចុចលេខអេលិចត្រូនិចនៅគៀនខាងស្តាំ។កុំព្យូទ័រយួរដៃនេះក៏បានភ្ជាប់ជាមួយនឹងទ្រនាប់កល់ដៃ Palm Rest មកជាមួយសម្រាប់ជំនួយដល់ការ Typingអោយកាន់តែងាយស្រួល ហើយក៏ភ្ជាប់ជាមួយនឹងប៊ិចStylus សម្រាប់ប្រើប្រាស់ក្នុងការសរសេរគូសវៀសនិងឌីហ្សាញផ្សេងៗ។

Performance/កម្លាំងម៉ាស៊ីន

Zenbook Pro Duo បានបំពាក់ជាមួយ CPU ដល់ទៅ Core I7 ជំនាន់ទី 9 (I7-9750H) អាច Turbo Boost បានដល់ទៅ 4.9GHz ជាមួយនឹងក្រាហ្វិកដល់ទៅ Nvidia RTX2060 GDDR6 VRam 6GB រ៉េមដល់ទៅ16GB អាចបន្ថែមបានដល់ទៅ32GBជាមួយនឹងអង្គចងចាំ1TBប្រភេទ PCIE SSD។និយាយអោយចំទៅកម្លាំងម៉ាស៊ីនកុំព្យូទ័រយួរដៃមួយនេះគឺបង្កើតឡើងសម្រាប់អ្នកធ្វើការជាមួយកម្មវិធីច្រើនក្នុងពេលតែមួយMultitaskingជាពិសេសជាមួយអ្នកដែលមានការងារជា Content Creatorឬ Designer ដែលត្រូវការកម្លាំងម៉ាស៊ីនសម្រាប់រត់កម្មវិធីធំៗដូចជា Adobe Photoshop Illustrator Adobe Lightroom Adobe Premier Pro Autodesk AutoCADឬកម្មវិធីជាច្រើនទៀតដែលអ្នកត្រូវការ។ក្រៅពីនេះសម្រាប់ Streamers/Gamers គឺកុំព្យូទ័រយួរដៃនេះអាចរត់បានយ៉ាងរលូនជាមួយនឹងក្រាហ្វិក Nvidia RTX2060 បូករួមជាមួយនឹងបច្ចេកវិទ្យាRay Tracingរបស់Nvidia វាបានធ្វើអោយការចលនារូបភាពហ្គេមនីមួយៗមានភាពរលូនល្អ កាន់តែរស់រវើកនិងដូចមានជីវិតពិតៗ។

Display/អេក្រង់

អេក្រង់គឺជាចំណុចខ្លាំងរបស់កុំព្យូទ័រយួរដៃ Zenbook Pro Duo ដោយម៉ាស៊ីនមួយគ្រឿងនេះបានបំពាក់ជាមួយនឹងអេក្រង់ដល់ទៅពីរលើក្រោមជាប្រភេទអេក្រង់OLEDមានទំហំ15.6អ៊ីញដែលមានResolutionដល់ទៅ4K UHD (3840 x 2160) កម្រិតពណ៌ 100% DCI P3 អេក្រង់សឹងតែពេញគែមលើក្រោមដោយបរិវេណអេក្រង់ដល់ទៅ89%នៃផ្ទៃកុំព្យូទ័រយួរដៃ។និយាយអោយចំទៅអេក្រង់គឺស្នូលសំខាន់មួយរបស់Content Creatorហើយចំពោះកុំព្យូទ័រយួរដៃនេះគឺបង្កើតជាពិសេសសម្រាប់អ្នកធ្វើការក្នុងវិស័យមួយនេះដោយអេក្រង់នេះគឺផលិតដោយប្រើបច្ចេកវិទ្យាPantone Validated កម្រិតពណ៌ 100% DCI P3 sRGB 133% គឺពណ៌មានសភាពដិតច្បាស់ អេក្រង់ភ្លឺត្រជាក់ភ្នែក គឺយើងអាចឃើញនូវDetailsក្នុងរូបភាពនីមួយៗគ្រប់ជ្រុងរបស់សាច់អេក្រង់ព្រោះវាជាប្រភេទអេក្រង់OLEDជាមួយនឹងបច្ចេកវិទ្យាHDR ហើយយើងក៏អាចប្រើវាក្រោមពន្លឺថ្ងៃដោយមិនបាត់បង់គុណភាពបង្ហាញផងដែរ។

Screenpad Plus/អេក្រង់ខាងក្រោម

សម្រាប់អេក្រង់ទី២ដែលហៅថាScreenpad plusនៅក្រោមវិញក៏មានកម្រិតបង្ហាញ4Kដែរ អាចធ្វើការtouch screenបានយើងក៏អាចប្រើប្រាស់ជាមួយនឹងប៊ិចStylusបានផងដែរ។Screenpad plus នេះមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នកត្រូវការបរិវេណអេក្រង់ធំហើយត្រូវការfunctionsលាតត្រដាងពេញអេក្រង់សម្រាប់ធ្វើការ គឺអេក្រង់ទាំង២លើក្រោមធ្វើការជាមួយគ្នាបានយ៉ាងរលូនដោយពត៌មានបង្ហាញពីអេក្រង់ទី១ទៅអេក្រង់ទី២ធ្វើការឥតទាក់ហើយក៏វាមានមុខងារបន្ថែមដូចជា View Max មុខងារអេក្រង់២ជាប់គ្នា App Switcher ឆ្លាស់អេក្រង់ពីលើទៅក្រោម Add to Launcher ការដាក់បញ្វូលកម្មវិធីសំខាន់ៗចូលជាបណ្តុំ Task Swap ផ្លាស់ប្តូរកម្មវិធី២ផ្សេងគ្នាពីអេក្រង់លើក្រោម Handwriting កម្មវិធីគូសវាសភ្លាមៗ App Navigator ការបើកមើលកម្មវិធីដែលកំពុងប្រើប្រាស់ថ្មីៗ Task Group បណ្តុំកម្មវិធីដែលអ្នកត្រូវបើកភ្លាមៗក្នុងពេលតែមួ Organizer ការរៀបចំកម្មវិធីដែលអ្នកប្រើប្រាស់អោយមានរបៀបរៀបរយ។

 

Thermal/ប្រព័ន្ធត្រជាក់

ជាទូទៅបើម៉ាស៊ីនកុំព្យូទ័រយួរដៃកាន់តែខ្លាំង កម្តៅកុំព្យូទ័រយួរដៃក៏កាន់តែតែក្តៅដូចគ្នា តែវាមិនមែនជាបញ្ហាសម្រាប់ Zenbook Pro Duo នោះឡើយដោយម៉ាស៊ីនមួយនេះបានបំពាក់ជាមួយនឹងបំពង់កម្តៅHeat Pipeដល់ទៅ5 បន្ទះលោហះត្រជាក់មួយ ជាមួយនឹងកម្លាំងកង្ហារ12V ស្លាបកង្ហារដល់ទៅ71បន្ទះជាមួយនឹងការឌីហ្សាញកង្ហារបែប3D-curved aerodynamicដែលជំនួយដល់ការគ្រប់គ្រងកម្តៅនិងបក់ខ្យល់ចេញចូលរបស់ម៉ាស៊ីនបានល្អប្រសើរ។លើសពីនេះពេលយើងបើកប្រើប្រាស់ កុំព្យូទ័រយួរដៃនេះនឹងបើកហើបបាតផ្ទៃខាងក្រោមErgoLift Hinge គឹវាធ្វើអោយកុំព្យូទ័រយួរដៃនេះមានចន្លោះសម្រាប់បក់ខ្យល់ចេញចូលគ្រប់គ្រាន់ ពេលប្រើប្រាស់។អ្វីដែលពិសេសជាងនេះទៅទៀតនោះកុំព្យូទ័រយួរដៃនេះបានបំពាក់ជាមួយនឹងប៊ូតុងTurbo Fanដែលជាប៊ូតុងមួយដែលអ្នកអាចប្រើនៅពេលរត់ជាមួយនឹងកម្មវិធីធំៗក្នុងគោលបំណងរក្សាកម្តៅនិងPerformanceរបស់អ្នកអោយបានរលូនល្អនៅពេលប្រើប្រាស់។

 

Other features/មុខងារផ្សេងៗ 

Zenbook Pro Duo ដំណើរដោយប្រព័ន្ធប្រតិបត្តិការWindow 10 home កម្លាំងថ្មរដល់ទៅ71Wh 8-cellកាន់បានប្រហែល៨ម៉ោង បំពាក់មុខងារដោះសោរសុវត្ថិភាពFace UnlockជាមួយនឹងIR Cameraដែលយើងអាចដោះសោរបានមិនថាក្នុងកន្លែងងងឹតក្តី។ ចំណែកប្រព័ន្ធសម្លេងរបស់កុំព្យូទ័រយួរដៃមួយនេះត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនHarmon Kardonជាក្រុមហ៊ុនជំនាញខាងaudio។ វាក៏មានមុខងារVoice Control ហៅថាCortana និងAlexaដែលអ្នកអាចបញ្ជារវាឬសួរសំនួរផ្សេងៗបានផងដែរ។ វាបានបំពាក់ជាមួយនឹងបច្ចេកWifi 6សម្រាប់រន្ធដោតវិញ Zenbook Pro Duo បានភ្ជាប់ជាមួយរន្ធតំណរជាច្រើនដូចជា រន្ធសាកថ្ម រន្ធដោតកាស់ រន្ធUSB 3.1 Gen 2 ចំនួន២ និងរន្ធThunderbolt 3 USB C។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន