no-alternative title

Asus ProArt StudioBook Pro 15 W500G5T កុំព្យូទ័រយួរដៃ ដែលពោរពេញដោយថាមពល និងកម្លាំងខ្លាំងក្លាគ្មានដែនកំណត់

សូមស្វាគមន៍មកកាន់កុំព្យូទ័រចល័តដ៏ប្រណិត ProArt StudioBook Pro 15 ដែលមានរូបរាងតូចស្រស់ស្អាត និងទាន់សម័យបំផុត ហើយជាពិសេសកុំព្យូទ័រនេះ មានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀត។ វាភ្ជាប់ជាមួយនឹងក្រាហ្វិកកាត NVIDIA Quadro RTX 5000 Max Q ដែលធ្វើការពង្រឹងទៅលើសមត្ថភាពក្រាហ្វិកកាន់តែខ្លាំងក្លាសម្រាប់ការងារធំៗ ខណៈពេលដែលអេក្រង់កម្រិតភាពច្បាស់ 15.6-inch PANTONE Validated 4K UHD របស់វាធានាទៅលើកម្រិតភិចសែលច្បាស់គ្មានគូប្រៀបនោះទេ។

ការឌីស្សាញរូបរាងទាន់សម័យ ទម្ងន់ស្រាលក្នុងការប្រើប្រាស់

រូបភាពពាណិជ្ជកម្ម
no-alternative title

StudioBook Pro 15 នេះគឺជាប្រភេទកុំព្យូទ័រ Workstation ដែលអាចធ្វើការចល័តបានដែលអ្នកអាចយកតាមខ្លួនបានគ្រប់ទីកន្លែង។ កុំព្យូទ័រនេះ មានកម្រ៉ាស់ស្តើងត្រឹមតែ 18.9mm ហើយវាមានទម្ងន់ស្រាលត្រឹមតែ  1.98kg តែប៉ុណ្ណោះ។ សម្រាប់កុំព្យូទ័រនេះគឺមានតួខ្លួនធ្វើពីលោហធាតុរឹងមាំក្នុងការប្រើប្រាស់ និងការពារស្នាមឆ្កូតថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ វាមានការឌីស្សាញជាមួយនឹងអេក្រង់ NanoEdge ដែលមានគែម Bezel ខាងលើ និងចំហៀងត្រឹមតែកម្រាស់  7.5mm ប៉ុណ្ណោះដែលធ្វើអោយកុំព្យូទ័រ  StudioBook Pro 15 នេះមានកម្រិត 82% screen-to-body ratio ល្អបំផុតក្នុងការទស្សនាថែមទៀតផង។

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់

StudioBook Pro 15 នេះផ្តល់នូវកម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់ដោយសារតែវាមានភ្ជាប់ជាមួយនឹងក្រាហ្វិកខ្លាំង សមត្ថភាពខ្ពស់លើសគេ និងងាយស្រួលក្នុងការចល័តថែមទៀតផង។ ក្នុងនាមជាអ្នកច្នៃប្រឌិតអាជីពនោះ អ្នកនឹងកោតសរសើរទៅលើម៉ាស៊ីននេះដោយសារតែវាមានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core i7-9750H processor, NVIDIA Quadro RTX 5000 Max Q graphics និង dual-storage ថែមទៀតផង។ កុំព្យូទ័រនេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 Pro ម៉េមូរីទំហំ 48GB និងថាសរឹងផ្ទុកទិន្នន័យ 2TB PCIe SSD RAID 0 ថែមទៀតផង។

ក្រាហ្វិកកាតកម្រិតអាជីព  RTX Studio Laptop

កុំព្យូទ័រស៊េរីថ្មីនេះ មានភ្ជាប់ជាមួយនឹងក្រាហ្វិកកាតកម្រិតអាជីព  NVIDIA Quadro RTX 5000 Max Q GPU ដែលផ្តល់នូវសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀតផង។ វាមានភ្ជាប់ជាមួយនឹង RTX កម្រិតខ្ពស់ ដែលមានភ្ជាប់ជាមួយនឹងមុខងារជាច្រើនសម្រាប់ធ្វើការពង្រឹងទៅលើសមត្ថភាពនៃ Hardware ដែលធ្វើការធានាទៅលើកម្រិតបង្ហាញរូបភាពច្បាស់ និងបច្ចេកវិទ្យា AI ដែលធ្វើអោយការបង្ហាញនូវមាតិកាជាច្រើនលឿនគ្មានគូប្រៀបនោះទេ។

បន្ទះឈីបដ៏ខ្លាំងក្លាសម្រាប់ដំណើរការនូវមុខងារ Multitasking

កុំព្យូទ័រស៊េរីថ្មីនេះមានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core i7 processor ជំនាន់ទី 9 ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការដំណើរការនូវកម្មវិធី Multitasking បានយ៉ាងរលូន និងល្អបំផុតក្នុងការប្រើប្រាស់ថែមទៀត។ វានឹងធ្វើអោយការដំណើរការឈានទៅដល់កម្រិតមួយដ៏អស្ចារ្យបន្ថែមទៀត។

អេក្រង់ច្បាស់កម្រិត 4K

សម្រាប់អេក្រង់ 4K UHD របស់កុំព្យូទ័រ StudioBook នេះមានកម្រិតបង្ហាញដល់ទៅ 4x ដែលមានកម្រិតដល់ទៅ FHD ថែមទៀត។ អេក្រង់របស់កុំព្យូទ័រនេះគឺមានការផ្ទៀងផ្ទាត់ជាមួយនឹង PANTONE Validated ដែលមានការបង្ហាញនូវកម្រិតភាពច្បាស់ពណ៌កូល័រ 100% Adobe RGB និង Delta-E < 1.5 ថែមទៀតផង។

ប្រព័ន្ធត្រជាក់ពង្រឹងសមត្ថភាពម៉ាស៊ីន និងប្រើប្រាស់យូរមិនក្តៅ

បើនិយាយអំពីប្រព័ន្ធត្រជាក់នៅលើម៉ាស៊ីននេះគឺធ្វើការពង្រឹងទៅលើសមត្ថភាពក្នុងការប្រើប្រាស់នៅលើម៉ាស៊ីននេះដោយសារតែវាមានការបញ្ចូលគ្នានៃផ្នែក Hardware និង Software ដើម្បីធ្វើការធានាថាម៉ាស៊ីននេះនឹងមានភាពត្រជាក់ជានិច្ចក្នុងការប្រើប្រាស់។ វាមានភ្ជាប់ជាមួយនឹងរន្ធបំភាយកំដៅចំនួន ៦ រន្ធសម្រាប់បំភាយកំដៅចេញពី CPU និង GPU ហើយវាក៏មាន ultra-thin copper 205 fins សម្រាប់ធ្វើការកាត់បន្ថយកំដៅថែមទៀត។ វាគឺធ្វើអោយម៉ាស៊ីននេះស្ងាត់នឹងមានសំឡេង Noise ដែលទាបជាង 39dB ។

 

ការតភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួល

កុំព្យូទ័រ StudioBook នេះ មានភ្ជាប់ជាមួយនឹងរន្ធ  I/O ports ជាច្រើនទៀតដូចនេះវាអាចប្រើប្រាស់បានជាមួយនឹងឧបករណ៍ជាច្រើនទៀតកាន់តែងាយស្រួលបំផុត។ បន្ថែមពីលើរន្ធ  USB 3.1 Gen 2 Type-C™ នេះ វាក៏មានរន្ធ 1x USB 3.1 Gen 2 Type-A port និង 2x SB 3.1 Gen 1 Type-A ports ថែមទៀត។ វាក៏មានរន្ធ Display Port នៅលើ  USB-C និង  HDMI 2.0 for 60Hz 4K UHD ថែមទៀតផង។

កម្មវិធីកាន់តែសម្បូរបែប

សម្រាប់ភាពច្នៃប្រឌិតកាន់តែអស្ចារ្យទៀតនោះ កម្មវិធី Software គឺជាផ្នែកមួយដ៏សំខាន់បំផុត។ នេះគឺជាហេតុផលដែលក្រុមហ៊ុន  ASUS ធ្វើការតេស្ត និងវិនិយោគយ៉ាងខ្លាំងសម្រាប់វិញ្ញាបនបត្រ ISV (Independent Software Vendor) ដើម្បីធ្វើការធានាថាកុំព្យូទ័រ  StudioBook នេះដំណើរការបានយ៉ាងល្អឥតខ្ចោះជាមួយនឹងកម្មវិធីអាជីពធំៗជាច្រើនយ៉ាងសម្បូរបែបបំផុតចេញពីក្រុមហ៊ុនផលិតកម្មវិធី Software ដែលឈានមុខគេរបស់ពិភពលោក។ 

ប្រព័ន្ធសំឡេង AUDIO ដ៏ល្អឥតខ្ចោះ

កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងប្រព័ន្ធសំឡេងដ៏ពិរោះនោះគឺ ASUS SonicMaster Premium ដែលធ្វើអោយអ្នកទទួលបាននូវបទពិសោធន៍យ៉ាងអស្ចារ្យគ្មានគូប្រៀបនោះទេ។ វាពិតជាខុសប្លែកពីប្រព័ន្ធសំលេងរបស់ក្រុមហ៊ុនជាច្រើនផ្សេងទៀត។ នៅក្នុងការអភិវឌ្ឍដោយក្រុមវិស្វករនៃប្រព័ន្ធសំលេង ASUS Golden Ear audio engineering នោះ សំលេងរបស់កុំព្យូទ័រនេះពិតជាពិរោះអស្ចារ្យមែនទែន៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន