no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

នេះគឺជាចំណុចសំខាន់ៗដែលអ្នកគ្រប់គ្នាត្រូវដឹងពីសមត្ថភាព និងលក្ខណះពិសេសនៃម៉ូនីទ័រលេងហ្គេមរបស់ក្រមហ៊ុន MSI!

បច្ចុប្បន្ននេះ បើយើងនិយាយពីកម្រិតភាពច្បាស់គឺពិតជាមានភាពមិនច្បាស់លាស់ទេបើគ្រាន់ក្រឡេកតែមួយភ្លេត។ នៅក្នុងការបង្ហាញលលើអេក្រង់នីមួយៗ គឺមាននិងលក្ខណៈសម្បត្តិមួយ នៅក្នុងចំណោមលក្ខណៈសម្បត្តិជាច្រើនដែលអ្នកប្រើប្រាស់ មានការព្រួយបារម្ភបំផុតនោះ គឺកម្រិតភាពច្បាស់របស់វា។

 

no-alternative title

ម៉ូនីទ័រជាច្រើន គឺមានកម្រិតភាពច្បាស់ដូចជា៖ 

• Full HD / 1080p

• 2K / Quad HD / 1440p 

• 4K / Ultra HD / 2160p

សម្រាប់កម្រិតភាពច្បាស់ត្រឹមតែ 1080p អាចនឹងមានការដំណើរការយឺតយ៉ាវ ដែលមិនអាចបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់បាននោះទេ នៅពេលដែលពួកគេចង់បង្ហាញនូវរូបភាពដែលច្បាស់ និងស្រស់ស្អាតក្នុងការប្រើប្រាស់ជាទីបំផុតនោះ។ ដូចនេះ អ្នកលេងហ្គេមជាច្រើនភាគច្រើនចង់បាននូវអេក្រង់ដែលមានកម្រិតភាពច្បាស់ដល់ទៅ 1440p ។ វាមានកម្រិតបង្ហាញរូបភាពច្បាស់ស្រស់ស្អាត ហើយអាចនឹងប្រើប្រាស់នូវកម្រិត Frame Rate ខ្ពស់ថែមទៀត។ 

 

កម្រិត Refresh Rate

សម្រាប់ Refresh Rate គឺជាចំនួនដងក្នុងមួយវិនាទី នៃរលកសញ្ញាដែលធ្វើការបង្ហាញនៅលើអេក្រង់នៅពេលដែលធ្វើការ Refresh ទៅលើរូបភាពនោះ។ វាមានការគិតខ្នាតជា Hertz (Hz) ដែលមានន័យថា ចំនួននេះ កាន់តែខ្ពស់ រលកសញ្ញានៃរូបភាពគឺកាន់តែលឿន។ សម្រាប់ refresh rate របស់អេក្រង់ម៉ូនីទ័រ គឺមានការកែប្រែទៅលើចំនួននៃ frames ក្នុងមួយវិនាទី ដែលអាចធ្វើការបង្ហាញ ហើយបើអ្នកមាន frames កាន់តែច្រើននោះ រូបភាពនឹងម៉ត់ច្បាស់ល្អបំផុតគួរអោយចង់ប្រើប្រាស់មែនទែន។  មុនពេលដែលអ្នកធ្វើការសម្រេចចិត្តនោះ អ្នកអាចមើលទៅលើម៉ូនីទ័ររបស់អ្នកជាមួយនឹងកម្រិត GPU របស់អ្នកថែមទៀត។ ប្រសិនបើ GPU នេះ គឺអាចធ្វើការផលិតបាននូវ frame rates ដែលខ្ពស់នោះ គឺមានន័យថា វានឹងផ្តល់នូវ Refresh rate ដែលខ្ពស់ក្នុងការប្រើប្រាស់ផងដែរ។

 

Respone time

សម្រាប់ Respone time គឺធ្វើការឆ្លើយតបទៅនឹងល្បឿន ដែលភិចសែលអាចធ្វើការផ្លាស់ប្តូរពីពណ៌ខ្មៅ ទៅជាពណ៌ស ឬពីពណ៌ប្រផេះ ទៅកាន់ពណ៌ផ្សេងទៀតផងដែរ។ វាក៏អាចធ្វើការវាស់ជា មីលី វិនាទី ដែលបង្ហាញអំពីចលនានៃរូបភាពនេះ។ អេក្រង់នៅក្នុងពេលបច្ចុប្បន្ននេះ សម្រាប់ response time របស់វាគឺ 1ms សម្រាប់អេក្រង់ TN និងកម្រិត 4ms សម្រាប់អេក្រង់ IPS។ សម្រាប់ល្បឿន response timeនេះ អ្នកអាចត្រូវការកម្រិត 1ms ប្រសិនបើអ្នកលេងហ្គេមដែលមានល្បឿនចលនាលឿន។ ភាពខុសគ្នានៃកម្រិត 4ms និង 1ms response time នេះគឺតូចមែនទែន ហើយអ្នកអាចកំណត់បានលុះត្រាតែអ្នកធ្លាប់ប្រើប្រាស់នូវអេក្រង់កម្រិត 1ms ពីមុនមក។ សម្រាប់ហ្គេមដែលមានចលនាលឿននោះ កម្រិតអេក្រង់ 1ms នេះ គឺលែងជាបញ្ហាហើយសម្រាប់អ្នក។

 

បច្ចេកវិទ្យា ADAPTIVE SYNC

សម្រាប់បច្ចេកវិទ្យា ADAPTIVE SYNC នេះ គឺអាចធ្វើការបញ្ឈប់នូវបញ្ហាដែលអាចកើតមានបាននៅលើអេក្រង់នៅពេលដែលអ្នកលេងហ្គេម។ សម្រាប់បច្ចេកវិទ្យា ADAPTIVE SYNC ធំៗចំនួន 2 គឺ Nvidia G-Sync និង AMD FreeSync។ សម្រាប់បច្ចេកវិទ្យាទាំងពីរនេះ អាចធ្វើការដោះស្រាយបានទៅលើបញ្ហាដូចគ្នា ប៉ុន្តែវាមានភាពខុសគ្នាទៅនឹងតម្លៃរបស់វា។ សម្រាប់ Nvidia G-Sync គឺមានតម្លៃថ្លៃជាង AMD FreeSync។ បន្ថែមពីនេះ ទៀតនោះ Nvidia G-Sync នេះ គឺទាមទារនូវការប្រើប្រាស់នូវ Nvidia graphics card ខណៈពេលដែល AMD FreeSync ទាមទារនូវការប្រើប្រាស់នូវ AMD graphics cards ហើយជម្រើសដែលអ្នកត្រូវការនោះ គឺអាស្រ័យទៅលើ Hardware របស់អ្នក។

 

ប្រភេទអេក្រង់

អេក្រង់គឺមាន 2 ប្រភេទ ដែលមានការពេញនិយមនៅក្នុងការលេងហ្គេមនៅពេលសព្វថ្ងៃនេះនោះគឺ TN (Twisted Nematic) និង IPS (In-Plane Switching)។ អេក្រង់ TN ផ្តល់នូវសមត្ថភាពនៃការប្រើប្រាស់ល្អប្រសើរជាងរួមមានកម្រិត refresh rates ខ្ពស់ជាងមុន និង response times លឿនជាងមុន។ សម្រាប់អេក្រង់ IPS  នេះគឺមានគុណភាពរូបភាពមានលក្ខណៈប្រសើរជាងជាពិសេសទៅលើកម្រិតពណ៌របស់វា ប៉ុន្តែវានៅតែទាបជាងអេក្រង់ TN បើមើលទៅលើសមត្ថភាពនៃការប្រើប្រាស់របស់វា។ នៅពេលដែលធ្វើការជ្រើសរើសនូវអេក្រង់ទាំងពីរនេះក្នុងការលេងហ្គេមនោះ អ្នកអាចរើសយកនូវអេក្រង់ណាមួយដែលសក្តិសមនៅក្នុងលក្ខខណ្ឌនៃការលេងហ្គេមរបស់អ្នក ឬប្រសិនបើអ្នកចង់បាននូវពណ៌ដែលល្អជាងនោះ។ សម្រាប់អេក្រង់ VA គឺនៅចន្លោះអេក្រង់ IPS និង TN ដែលមានល្បឿនលឿន និងកម្រិតរូបភាពល្អប្រសើរផងដែរ ប៉ុន្តែតម្លៃរបស់វាពិតជាថ្លៃមែនទែន។

 

ពណ៌កូល័រ COLOR GAMUT

សម្រាប់ពណ៌កូល័រ color gamut នេះ គឺមានលក្ខណៈល្អប្រសើរជាងដោយសារតែវាមានការពង្រឹងទៅលើក្រាហ្វិកដែលកាន់តែប្រសើរជាងមុនថែមទៀត។ អ្នកលេងហ្គេមជាច្រើនដែលចូលចិត្តនូវម៉ូនីទ័រលេងហ្គេមដែលមានកម្រិត color gamut ដែលធំក្នុងការលេងហ្គេមរបស់ពួកគេបានច្បាស់ល្អបំផុត។ សម្រាប់ពណ៌ color gamut នេះមាន sRGB, AdobeRGB និង NTSC ។ សម្រាប់ម៉ូនីទ័រលេងហ្គេមដែលមានកម្រិត 100% color gamut គឺពិតជាល្អខ្លាំងមែនទែនក្នុងការប្រើប្រាស់។

 

ការតភ្ជាប់ទំនាក់ទំនង

នាពេលសព្វថ្ងៃនេះ នៅលើម៉ូនីទ័រមានរន្ធផតជាច្រើនដូចជា 

•HDMI (High-Definition Multimedia Interface) •DisplayPort •DVI•VGA

តើការតភ្ជាប់ណាខ្លះដែលអ្នកត្រូវធ្វើការជ្រើសរើស?

•ប្រើប្រាស់នូវ DisplayPort សម្រាប់ PC របស់អ្នកជាពិសេសប្រសិនបើម៉ូនីទ័រនេះ មាន refresh rate ។

•ប្រើប្រាស់នូវ HDMI នៅលើ PCs ជាមួយនឹងអេក្រង់ 60Hz និង Consoles ។ ការប្រើប្រាស់នូវ HDMI នេះជាមួយនឹង  console អាចអាចធ្វើការបញ្ចូននូវសំលេងបាន។

•ការប្រើប្រាស់នូវ DVI សម្រាប់ជំនួសទៅលើ HDMI ប្រសិនបើ GPU / monitor របស់អ្នកមិនមានផតគ្រប់គ្រាន់សម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើនរបស់អ្នក

•ប្រើប្រាស់នូវ VGA ប្រសិនបើអ្នកគ្មានជំរើសផ្សេងទៀត

 

និយាយពី ម៉ូនីទ័រលេងហ្គេម MSI WQHD GAMING MONITORS – OPTIX MAG271CQR 

យើងជឿជាក់ថា សម្រាប់ Hardware លេងហ្គេម និងឧបករណ៍តភ្ជាប់ខាងក្រៅជាច្រើន គួរតែផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតក្នុងការប្រើប្រាស់ និងតម្លៃសមរម្យថែមទៀតផង។ ចាប់តាំងពីយើងធ្វើការបញ្ចេញនូវអេក្រង់កម្រិត 4K មក យើងមិនត្រឹមតែផ្តោតនៅលើកម្រិតភាពច្បាស់នោះទេ គឺយើងផ្តោតទៅលើកម្លាំងម៉ាស៊ីន និងការទស្សនាច្បាស់នៅក្នុងកម្រិត 1440p ឬ WQHD។

ជាមួយនឹងម៉ូនីទ័រលេងហ្គេម Optix MAG271CQR គឺមានទំហំ 27 អ៊ីង គឺសក្តិសមបំផុតនៅក្នុងការលេងហ្គេម ដោយសារតែម៉ូនីទ័រនេះ គឺមានភ្ជាប់ជាមួយនឹងមុខងារថ្មីៗជាច្រើនទៀតក្នុងការលេងហ្គេមដែលផ្តល់នូវភាពអស្ចារ្យបំផុត។ កាន់តែពិសេសជាងនេះទៀតនោះ អេក្រង់នេះ មានកម្រិត 144 Hz refresh rate, 1ms response time, រួមនឹងការឌីស្សាញ អេក្រង់កោង ហើយនិង RGB កាន់តែល្អថែមទៀតក្នុងការប្រើប្រាស់នៅពេលលេងហ្គេម៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម