no-alternative title

LG OLED TV ទទួលបាននូវពានរង្វាន់ Red Dot Design Award ដ៏អស្ចារ្យបំផុត ក្នុងនោះ ក៏មានពានរង្វាន់ Best of the Best ផងដែរ

ជាថ្មីម្តងទៀត ក្រុមហ៊ុន LG Electronics (LG) បានបង្ហាញនូវសមត្ថភាពនៃការឌីស្សាញរបស់ខ្លួនជាមួយនឹងការទួលបាននូវពានរង្វាន់សរុបចំនួន 19 នៅក្នុងព្រឹត្តិការណ៍នៃពានរង្វាន់ Red Dot Design Award ដែលក្នុងនោះក៏មានពានរង្វាន់  Best of the Best សម្រាប់ទូរទស្សន៍  65-inch GX Gallery series OLED TV (ម៉ូឌែល 65GX) របស់ខ្លួននោះ។ សម្រាប់អ្នកឈ្នះនៅក្នុងពានរង្វាន់ Red Dot Best of the Best នៅក្នុងការឌីស្សាញទៅលើផលិតនេះ គឺផ្តោតទៅលើការជម្រុញទឹកចិត្តនៃការច្នៃប្រឌិតទៅលើទូរទស្សន៍នេះ ដែលសក្តិសមបំផុតនៅក្នុងការដាក់នៅលើជញ្ជាំង ហើយវាក៏មានផ្តល់នូវសោភ័ណ្ឌភាពថ្មីដ៏ស្រស់ស្អាត និងការតម្លើងកាន់តែងាយស្រួលបំផុត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូឌែលទូរទស្សន៍ LG OLED TVs 2020 ជាច្រើន ដែលឈ្នះពានរង្វាន់ Red Dot នេះ គឺនឹងនឹងផ្តល់នូវបទពិសោធន៍នៃការទស្សនាដែលមិនគួរអោយជឿនោះទេ នៅក្នុងកម្រិតនៃការប្រើប្រាស់នូវបន្ទះឈីប α (Alpha) 9 Gen 3 AI Processor ដែលផ្តល់នូវពណ៌ភ្លឺច្បាស់ និងកម្រិត contrast ល្អបំផុតនៃអេក្រង់ OLED នេះ។ ពានរង្វាន់ Red Dot Design Award គឺជាពានរង្វាន់មួយដែលផ្តោតទៅលើការឌីស្សាញប្រកបដោយកិត្យានុភាពបំផុតនៅក្នុងពានរង្វាន់ធំបំផុតទាំង 3 របស់ពិភពលោក។ នៅក្នុងឆ្នាំនេះ វាមានផលិតផលចំនួន 6500 របស់ប្រទេសចំនួនជាង 60 ដែលត្រូវបានដាក់ស្នើសម្រាប់គណកម្មាធិការនេះក្នុងការវិនិច្ឆ័យនោះ។ 

បន្ថែមពីលើម៉ូឌែល  LG 65GX នេះ ចៅក្រមសម្រាប់ពានរង្វាន់ Red Dot នៅក្នុងឆ្នាំនេះសម្រាប់ទូរទស្សន៍ OLED TVs ចំនួន ២ របស់ក្រុមហ៊ុន LG – LG SIGNATURE OLED 8K ( ម៉ូឌែល 77ZX) និង LG OLED WX Wallpaper 4K OLED TV ( ម៉ូឌែល 65WX) ។ កាលពីខែមុននេះ វាមានទូរទស្សន៍ OLED ចំនួន ៣ ម៉ូឌែលទៀតដែលឈ្នះនូវពានរង្វាន់  iF design Awards ផងដែរ។ ចាប់តាំងពីការបង្ហាញខ្លួននៅក្នុងឆ្នាំ 2013 នេះ ទូរទស្សន៍  LG OLED TVsនេះគឺមានការទទួលស្គាល់ដោយពានរង្វាន់ Red Dot ជារៀងរាល់ឆ្នាំ ហើយវាក៏ឈ្នះនូវពានរង្វាន់ដល់ទៅ 6 លើកមកហើយ។ សម្រាប់អ្នកឈ្នះពានរង្វាន់ជាច្រើនមុនៗគឺមានទូរទស្សន៍ rollable TV, “Wallpaper” TV និង  Picture-on-Glass TV ថែមទៀត។ សម្រាប់ផលិតផលបច្ចេកវិទ្យាជាច្រើនទៀតរបស់ក្រុមហ៊ុន LG ដែលមានឈ្នះនូវពានរង្វាន់  Red Dot សម្រាប់ការឌីស្សាញដ៏ល្អបំផុតនៅក្នុងឆ្នាំនេះគឺមាន៖

•LG SIGNATURE OLED TV (ម៉ូឌែល 77ZX)

•LG SIGNATURE Air Conditioner

•LG V60 ThinQ និង Dual Screen 3

•LG OLED TV (ម៉ូឌែល 65WX)

•LG NanoCell TV (ម៉ូឌែល 75NANO99)

•LG UltraFine Display Ergo (ម៉ូឌែល 32UN880)

•LG UltraGear Gaming Monitor (ម៉ូឌែល 27GN950)

•LG Soundbar (ម៉ូឌែល SN11RG)

•LG Styler Black Edition

•LG InstaView Door-in-Door ជាមួយនឹង Craft Ice

•LG CordZero ThinQ A9 Komp ម៉ូឌែលPower Drive Mop

•LG CordZero ThinQ Robotic Mop

•24-inch Front-Load Washer ម៉ូឌែល AI DD and DUAL Inverter Heat Pump Dryer

•LG PuriCare 4-Wards Water Purifier

•LG Inverter Heat-Pump Water Heater

លោក Noh Chang-ho អនុប្រធានជាន់ខ្ពស់ផ្នែកឌីស្សាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យា LG Electronics បាននិយាយថា “ក្នុងនាមជាក្រុមហ៊ុនដែលជឿជាក់ទៅលើការឌីស្សាញដ៏ល្អបំផុតទៅលើផលិតនោះ ក្រុមហ៊ុននេះតែងតែទទួលបាននូវការទទួលស្គាល់ដ៏ល្អបំផុតចេញពីពានរង្វាន់ Red Dot នេះ។ ក្រុមហ៊ុន LG នេះ យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើតម្រូវការរបស់អតិថិជនសម្រាប់ផលិតផលដែលមានរូបរាងស្រស់ស្អាតបំផុត និងបន្តក្នុងការឌីស្សាញប្រកបដោយភាពច្នៃប្រឌិតបំណផុតដែលផ្តល់នូវគុណតម្លៃ និងបទពិសោធន៍នៃការប្រើប្រាស់យ៉ាងអស្ចារ្យបំផុត៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន