no-alternative title

MSI GP75 Leopard មកថ្មីជាមួយនិងបន្ទះឈីប Intel Core i7 ជំនាន់ទី 10 សមត្ថភាពខ្លាំងក្លា ល្បឿនលឿនជាងមុននៅក្នុងការប្រើប្រាស់

GP75 LEOPARD គឺជាកុំព្យូទ័រយួរដៃជំនាន់ថ្មីមួយទៀត ដែលទើបតែបង្ហាញខ្លូន ដោយមានភ្ជាប់ជាមួយនឹងបន្ទះឈីប IIntel® Core™ i7-10750U-Processor ជំនាន់ទី 10 ហើយនិងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 Home / Windows 10 Pro។ កុំព្យូទ័រនេះ ដំណើរការនូវក្រាហ្វិកកាត NVIDIA® GeForce® RTX2060 graphics ជាមួយនឹងអេក្រង់ទំហំ 17.3 អ៊ីង Full HD (1920x1080) កម្រិត 144Hz, IPS-level gaming displays រួមនិងបច្ចេកវិទ្យាផ្តាច់មុខ Cooler Boost 5 ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលាកាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រយួរដៃ MSI GP75 Leopard គឺមានភ្ជាប់ជាមួយនឹង Per-Key RGB gaming keyboard របស់ក្រុមហ៊ុន SteelSeries ជាមួយនឹងភ្លើង  Silver-Lining Print និងកម្មវិធីផ្តាច់មុខ  Dragon Center ថ្មីជាមួយនឹងGaming Mode 2.0 ថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ កម្មវិធី MSI App Player នេះផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យចេញពីស្មាតហ្វូន និង PC ថែមទៀត។ វាមានសំឡេង  Speakers លឺខ្លាំងជាងមុន 5 ដង និងកម្រិតសំឡេង High-Resolution Audio ថែមទៀតផង។

កម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់

បើមើលទៅលើសមត្ថភាពខ្លាំងក្លារបស់កុំព្យូទ័រយួរដៃនេះពិតជាអស្ចារ្យគ្មានគូប្រៀបនោះទេ។នេះគឺជាម៉ូឌែល MSI Gaming Laptops ចុងក្រោយបំផុតដែលដំណើរការនូវបន្ទះឈីប  Intel® Core™ i7-10750U-Processor (Comet Lake H) ជំនាន់ទី 10 និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 2060 with 6GB GDDR6 ចុងក្រោយបំផុត ដែលផ្តល់នូវល្បឿនលឿនក្នុងការឌីស្សាញ។ បន្ទះឈីប Intel® Core™ i7 Processor ជំនាន់ទី 10 នេះ គឺមានការពង្រឹងទៅលើល្បឿនលឿនជាងមុនដល់ទៅ 15%។ 

ក្រាហ្វិកកាត NVIDIA GEFORCE RTX SUPER SERIES GRAPHICS ដ៏ខ្លាំងក្លា

សម្រាប់ក្រាហ្វិកកាត GeForce  RTX SUPER Series ថ្មីនេះគឺមានអង្គគណនាច្រើនជាងមុនដែលមានល្បឿនលឿនខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់បើធៀបជាមួយនឹងក្រាហ្វិកកាតជំនាន់មុននេះ។ វាមានកម្រិតបង្ហាញ shadows, reflections និង  lighting កាន់តែល្អជាងមុនថែមទៀត។ ជាមួយនឹងការប្រើប្រាស់នូវម៉េមូរីកម្រិតខ្ពស់ ការពង្រឹងទៅលើម៉ាស៊ីនខ្លាំងក្លា និងបច្ចេកវិទ្យាជាច្រើនទៀតនោះ ក្រាហ្វិកកាត GPUs នេះបានក្លាយជាអាវុធដ៏អស្ចារ្យបំផុតសម្រាប់អ្នកលេងហ្គេមនោះ។ ក្រាហ្វិកកាតនេះគឺដំណើរការលឿនជាងមុនដល់ទៅ 52% ។

ការប្រើប្រាស់នូវក្តារចុច PER-KEY RGB GAMING KEYBOARD របស់ក្រុមហ៊ុន STEELSERIES 

សម្រាប់ការប្រើប្រាស់ និងការលេងហ្គេមនោះគឺកាន់តែអស្ចារ្យជាមួយនឹងការប្រើប្រាស់ជាមួយនឹង  keyboard lighting ។ 144HZ IPS-LEVEL THIN-BEZEL GAMING DISPLAY គឺជាអេក្រង់ដ៏ល្អបំផុតដែលផ្តល់នូវពណ៌កូល័រច្បាស់ និងរលូនក្នុងការប្រើប្រាស់បំផុត។ ម៉ាស៊ីនកុំព្យូទ័រនេះគឺមានរន្ធបំភាយកំដៅចំនួន ៧ ដែលធ្វើអោយការលេងហ្គេមគឺរលូន មិនរអាក់រអួលនោះទេ។

ប្រព័ន្ធសំឡេងលឺខ្លាំងជាងមុន 5 ដង ច្បាស់ពិរោះរណ្តំចិត្ត

អ្នកលេងហ្គេមជាច្រើននឹងមានអារម្មណ៍ជឿជាក់ក្នុងការលេងហ្គេមដោយសារតែវាមានការ upgrade ទៅលើប្រព័ន្ធសំឡេងលឺខ្លាំងរបស់វាខ្លាំងជាងមុនដល់ទៅ 5 ដង។ វាក៏មានកម្មវិធី Dragon Center Software ដែលជួយអ្នកក្នុងការគ្រប់គ្រងទៅលើម៉ាស៊ីន MSI Laptop ទៅតាមអ្វីដែលអ្នកចង់បាន។

នៅលើម៉ាស៊ីននេះ ក៏មានកម្មវិធី MSI APP Player ដែលមានការទំនាក់ទំនងរវាងស្មាតហ្វូន និង PC បានថែមទៀត នៅក្នុងការទទួលបាននូវក្រាហ្វិកកាន់តែល្អជាងមុន នេះគឺជាកិច្ចសហការរបស់ក្រុមហ៊ុននេះជាមួយនឹងក្រុមហ៊ុន BlueStacks ។ អ្នកក៏អាចបញ្ជាបានយ៉ាងងាយស្រួលជាមួយនឹង STEELSERIES ENGINE 3 (SSE3) ផងដែរក្នុងការគ្រប់គ្រងទៅលើ Keyboard ។

 ខាងក្រោមនេះ គឺជាលក្ខណ់សម្បតិ្តទូទៅរបស់  MSI GP75 Leopard 

 

 

 

 


MSI GP75 Leopard មកថ្មីជាមួយនិងបន្ទះឈីប Intel Core i7 ជំនាន់ទី 10 សមត្ថភាពខ្លាំងក្លា ល្បឿនលឿនជាងមុននៅក្នុងការប្រើប្រាស់

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន