no-alternative title

MSI PS42 ជំរើសថ្មី រូបរាងស្រស់ស្អាត ស្តើង ស្រាល និង មានអានុភាពកាន់តែខ្លាំង បំពាក់ក្រាហ្វិច GTX MX 250 ដំបូងគេបង្អស់នៅកម្ពុជា

PS42 គឺជាកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ក្រុមហ៊ុន MSI ដែលឈានមុខគេនៅលើពិភពលោកទៅលើផ្នែក Hardware ហើយជាពិសេសទៀតនោះ កុំព្យូទ័រស៊េរីថ្មីនេះ ក៏មានរូបរាងស្រស់ស្អាត ទាក់ទាញ និងស៊ីវិល័យបំផុតក្នុងការប្រើប្រាស់ថែមទៀតផង។ PS42 នេះ បំពាក់នូវបន្ទះឈីប Intel Core  i7 ជំនាន់ទី 8 ចុងក្រោយបំផុត និងប្រព័ន្ធប្រតិបត្តិការ Windows 10 Home/Windows 10 Pro ថែមទៀតផង។ PS42 បានបំពាក់មកជាមួយក្រាហ្វិចរហូតដល់ NVIDIA GeForce GTX 1050 Max-Q Design, 4GB GDDR5 ឬលោកអ្នកអាចជ្រើសរើសយកប្រភេទក្រាហ្វិកកាត NVIDIA GeForce MX250 2GB GDDR5 dedicated graphics បានផងដែរ

រូបភាពពាណិជ្ជកម្ម
no-alternative title

PS42 នេះមានរូបរាងតូចស្រស់ស្អាតទម្ងន់ស្រាលត្រឹមតែ 1.19Kg និងកម្រាស់ស្តើងត្រឹមតែ 15.9mm តែប៉ុណ្ណោះ ងាយស្រួលសម្រាប់លោកអ្នក ក្នុងយកតាមខ្លួន និងធ្វើការងារបានគ្រប់ទីកន្លែង។ វាពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់ជាមួយនឹងកុំព្យូទ័រថ្មីនេះ។ កម្លាំងម៉ាស៊ីនខ្លាំងក្លាជាមួយនឹងក្រាហ្វិកកាតដាច់ Dedicated Graphics៖ សម្រាប់ក្រាហ្វិកកាត NVIDIA® GeForce® graphics នេះ ផ្តល់នូវកម្លាំងម៉ាស៊ីនខ្លាំងក្លាសម្រាប់ការកែប្រែទៅលើរូបភាព (Design) ការកែប្រែទៅលើវីដេអូកម្រិតអាជីព (video editing) ។ 

អ្វីដែលរឹតតែពិសេសទៀតនោះ អ្នកអាចកែប្រែរូបភាព និងវីដេអូកាន់តែងាយស្រួលជាមួយនឹងកម្មវិធីជាច្រើនដូចជា Adobe® Lightroom® និង Premiere® Pro ថែមទៀត។ ជាមួយនឹងការរចនារូបរាងយ៉ាងទាន់សម័យជាមួយនឹងតួខ្លួនធ្វើពីអាលុយមីញ៉ូមយ៉ាងស្រស់ស្អាតជាមួយនឹងគ្រាប់ចុច Keyboard ពណ៌សយ៉ាងទាន់សម័យនោះ ធ្វើអោយ PS42 មានរូបរាងតូចងាយស្រួលចល័ត ហើយថែមទាំងធន់ក្នុងការប្រើប្រាស់ថែមទៀត។ 

អេក្រង់ធំ គែមស្តើងងាយស្រួលក្នុងការទស្សនា និងការកម្សាន្ត៖ កុំព្យូទ័រ PS42 នេះមានគែមព័ទ្ធអេក្រង់ស្តើង Thin Bezel កម្រាស់ត្រឹមតែ 5.7mm ដូចនេះ កម្រិតអេក្រង់របស់វាគឺមានភាពធំទូលាយនៅក្នុងការទស្សនា។ អេក្រង់របស់កុំព្យូទ័រនេះមានទំហំ 14 អ៊ីង កម្រិតភាពច្បាស់ FHD IPS-Level anti-glare display ដែលការពារចំណាំងផ្លាតចេញពីអេក្រង់ថែមទៀត។ 

កម្លាំងម៉ាស៊ីនខ្លាំងក្លា៖ កុំព្យូទ័រ MSI PS42 នេះ គឺមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Cooler Boost 3 ផ្តាច់មុខជាមួយនឹងកង្ហារចំនួន 2 និងរន្ធសម្រាប់បំភាយកំដៅចំនួន ៣ ទៀតក្នុងការប្រើប្រាស់។ អ្នកនៅតែអាចរក្សានូវសីតុណ្ហភាពត្រជាក់ជានិច្ចសម្រាប់ការប្រើប្រាស់នៅលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នក។ ភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង៖ សម្រាប់កុំព្យូទ័រយួរដៃ PS42 អាចប្រើប្រាស់ជាមួយនឹងរន្ធដោត USB Ports ចំនួន ៤ ។ សម្រាប់រន្ធដោត USB 3.1 មានល្បឿននៃការបញ្ចូនទិន្នន័យលឿនជាងរន្ធដោត USB 2.0 រហូតដល់ទៅ 10X ថែមទៀត។ នៅលើម៉ាស៊ីនរបស់កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងរន្ធដោតជាច្រើនដូចជា SD Card Reader, USB3.1 ជំនាន់ទី 1, Type-C, USB3.1 ជំនាន់ទី 1, Type-A, DC-in, HDMI និង Audio Combo ថែមទៀត។ 

ថាមពលថ្មខ្លាំងប្រើប្រាស់បាន 10 ម៉ោង៖ ជាមួយនឹងការប្រើប្រាស់នូវថាមពលថ្មទំហំ 50Wh lithium-polymer នេះអាចប្រើប្រាស់ការងារបានពេញមួយថ្ងៃរយៈពេល 10 ម៉ោងដោយគ្មានបញ្ហានោះទេ។ មិនថាការធ្វើការងារ ឬការកម្សាន្តនោះទេ កុំព្យូទ័រ PS42 នេះគឺបង្ហាញអំពីស្ទាយ៍នៃការប្រើប្រាស់របស់អ្នក។ 

ការប្រើប្រាស់នូវមុខងារ One-Touch Access ជាមួយនឹង Windows Hello៖ សម្រាប់ម៉ាស៊ីនកុំព្យូទ័រ PS42 នេះ មានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint sensor ដែលត្រូវបង្កើតឡើងសម្រាប់ការការពារទៅលើទិន្នន័យឯកជនភាពផ្ទាល់ខ្លួន និងសុវត្ថិភាពនៃអាជីវកម្មរបស់អ្នក។ ការ Login ចូលទៅក្នុងកុំព្យូទ័រនេះ គឺពិតជាងាយស្រួលប្រើប្រាស់មែនទែនដោយគ្រាន់តែប៉ះម្រាមដៃរបស់អ្នកសម្រាប់ធ្វើការដោះសោរកុំព្យូទ័រនេះបានលឿន និងសុវត្ថិភាពខ្ពស់បំផុត។ 

បច្ចេកវិទ្យាពណ៌ថ្មីដ៏ស្រស់ស្អាត ៖ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រនេះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា MSI exclusive True Color Technology ដែលផ្តល់នូវ Modes ជាច្រើនផ្សេងគ្នាដែលល្អបំផុតក្នុងការប្រើប្រាស់នៅលើកិច្ចការប្រចាំថ្ងៃរបស់អ្នកនោះ។ វាភ្ជាប់ជាមួយនឹងពណ៌ sRGB, ល្អបំផុតសម្រាប់ការរចនា, ការធ្វើការងារនៅការិយាល័យ, ការទស្សនាកាន់តែអស្ចារ្យ, បច្ចេកវិទ្យា Anti-Blue សម្រាប់ការពារភ្នែក និងល្អបំផុតសម្រាប់អ្នកលេងហ្គេមថែមទៀត។ 

ប្រព័ន្ធសំឡេង 7.1 Audio ដ៏អស្ចារ្យ៖ លោកអ្នកអាចរីករាយជាមួយនឹងប្រព័ន្ធសំឡេងកម្រិតដូចនៅក្នុងរោងកុននៅពេលដែលអ្នកប្រើប្រាស់ជាមួយនឹងកុំព្យូទ័រនេះផ្ទះ។ ជាមួយនឹងប្រព័ន្ធសំឡេង Nahimic 3 Audio នេះ អាចធ្វើការពង្រឹងទៅលើសមត្ថភាពនៃការចាក់តន្រ្តីកាន់តែពិរោះអស្ចារ្យរណ្តំចិត្តជាមួយនឹងកម្រិត Virtual Surround Sound របស់អ្នក។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន