no-alternative title

Ambient Mode ថ្មី របស់ ទូរទស្សន៏ Samsung QLED ពិតជាផ្តល់ឲ្យអ្នកលោកនូវសោភ័ណ្ឌភាពដ៏ប្រណិតសម្រាប់គេហដ្ឋាន

ស្របពេលដែលបច្ចេកវិទ្យាមានការអភិវឌ្ឍន៍ឥតឈប់ឈរក្នុងការផ្តល់ជូនការរស់នៅកាន់តែងាយស្រួលនោះក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិកយក្ស  សាមសុង ក៏បានធ្វើការប្រកាស និងផ្តល់ជូននូវភាពអស្ចារ្យនៃទូរទស្សន៍ QLED ដ៏វៃឆ្លាតបំផុតជាមួយនឹងមុខងារ Ambient Mode ថ្មីរបស់ខ្លួន។ ហើយសម្រាប់មុខងារ Ambient Mode ថ្មីនេះដែរគឺពិតជាអាចផ្តល់នូវប្រណីតភាព និងការទាក់ទាញបំផុតសម្រាប់គេហដ្ឋានក៏ដូចជាបន្ទប់ទទួលភ្ញៀវរបស់អ្នកបាន។ ជាក់ស្តែងវាអាចផ្លាស់ប្តូរអេក្រង់ទូរទស្សន៍សាមសុង QLED របស់អ្នកទៅជាស៊ុមរូបភាព ឬអាចបំលែងឱ្យទៅជាអេក្រង់ពណ៌ដូចទៅនឹងផ្ទៃជញ្ជាំងរបស់អ្នកបានផងដែរដោយប្រើប្រាស់ថាមពលតិចបំផុត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថាមុខងារ Ambient Mode ថ្មី ដែលមាននៅក្នុងទូរទស្សន៍ សាមសុង QLED នេះគឺត្រូវបានបង្កើតឡើងយ៉ាងល្អឥតខ្ចោះពីសិល្បៈករល្បីៗជាច្រើនរូបជុំវិញពិភពលោកដូចជា៖ Tali Lennox និង Scholten & Baijings ជាដើម។ បន្ថែមលើសពីនេះទៀតនោះ លោក  Jongsuk Choo ដែលជាអនុប្រធាននាយកប្រតិបត្តិផ្នែក Visual Display Business នៃក្រុមហ៊ុនអេឡិចត្រូនិក សាមសុង បានមានប្រសាសន៍ថា “ យើងពិតជាមានមោទនភាពក្នុងការផ្តល់ជូននូវមុខងា Ambient Mode ថ្មីនេះសម្រាប់អតិថិជនទាំងអស់ដែលមិនគ្រាន់តែបន្ថែមភាពស្រស់ស្អាតដ៏ល្អឯកសម្រាប់អេក្រង់ទូរទស្សន៍នៅពេលបិទប៉ុនណោះទេប៉ុន្តែថែមទាំងធ្វើឱ្យបែបផែនជីវិតកាន់តែរស់រវើក និងទាន់សម័យផងដែរ”។ 

សូមជំរាបថា ក្រុមហ៊ុន សាមសុង តែងតែនាំមកជូននូវបទពិសោធន៍នៃជីវិតដ៏រស់រវើកជាមួយនឹងបច្ចេកវិទ្យាទំនើបៗបំផុតសម្រាប់លោកអ្នក និងពិភពលោកទាំងមូល។ លោកអ្នកក៏អាចរកជាវបាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន