no-alternative title

MSI នាំមកនូវកុំព្យូទ័រយួរដៃ P65 និង P75 CREATOR ស៊េរីថ្មី ជាមួយនឹងការប្រើប្រាស់បន្ទះឈីបជំនាន់ទី 9

បច្ចុប្បន្ននេះ ជាមួយនឹងការកើនឡើងនៃអ្នកប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយខ្លួនឯងកាន់តែច្រើនឡើងៗនោះ មនុស្សជាច្រើនចាប់ផ្តើមស្វែងរកនូវម៉ាស៊ីនកុំព្យូទ័រយួរដៃផ្ទាល់ខ្លួន ដែលមានសមត្ថភាពខ្លាំងក្លាដែលអាចប្រើប្រាស់នូវការងារអាជីពសំខាន់ៗជាច្រើនទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន MSI ដែលជាម៉ូដែល Notebook កម្រិតខ្ពស់នោះទើបតែប្រកាសចេញនូវកុំព្យូទ័រយួរដៃដំបូងបំផុតរបស់ខ្លួនដែលប្រើប្រាស់នូវបន្ទះឈីប Intel Core i9 ជំនាន់ទី 9 ដំបូងបំផុតនៅក្នុងពិភពលោកសម្រាប់ធ្វើការបង្កើតនូវមាតិកាដ៏អស្ចារ្យដូចជាអ្នកថតរូបភាព អ្នកបង្កើតនូវ 3D animators អ្នកឌីស្សាញ និងជាច្រើនទៀត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រយួរដៃស៊េរីថ្មី P65 Creator នេះ គឺមានភ្ជាប់ជាមួយនឹងក្រាហ្វិកកាតស៊េរីថ្មី NVIDIA GeForce RTX™ graphics និងអេក្រង់កម្រិត 4K UHD display ដែលមានល្បឿនដំណើរការលឿនឈានទៅដល់កម្រិតខ្ពស់មួយដែលអ្នកនឹកស្មានមិនដល់នោះទេ។ តាមប្រសាសន៍ លោក Derek Chen ដែលជាប្រធានផ្នែកទីផ្សារ Notebooks របស់ក្រុមហ៊ុន MSI បាននិយាយថា “កុំព្យូទ័រ P65 Creator គឺផ្តល់នូវអ្វីគ្រប់យ៉ាងដែលអ្នកបង្កើតនូវមាតិកាជាច្រើនត្រូវការក្នុងការធ្វើអោយការស្រម៉ៃរបស់ពួកគេក្លាយជាការពិត។ 

ជាមួយនឹងការបំពាក់នូវបន្ទះឈីប Intel Core i9 ជំនាន់ទី 9 ចុងក្រោយបំផុត វាមិនត្រឹមតែល្អឥតខ្ចោះសម្រាប់ការកែទៅលើវីដេអូ ឬរូបភាពកម្រិត 4K ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អឥតខ្ចោះសម្រាប់ការ Render ទៅលើ Motion Graphics និង 3D Animation ផងដែរ។” ជំនាន់ថ្មី មានការនាំយកនូវបន្ទះឈីបដែលមានភ្ជាប់ជាមួយនឹងអង្គគណនា up-to-date 8-core processor ដែលមានដំណើរការជាមួយនឹងភាពច្នៃប្រឌិតកាន់តែមានប្រសិទ្ធិភាពបំផុត។ 

ជាមួយនឹងអេក្រង់កម្រិត 4K UHD display នេះ កុំព្យូទ័រ P65 Creator នេះផ្តល់នូវពណ៌ច្បាស់លម្អិតស្រស់ស្អាតបំផុតក្នុងការប្រើប្រាស់។ ជាមួយនឹងកុំព្យូទ័រយូរដៃ P65 Creator នេះ សម្រាប់ស៊េរីនេះគឺមានប្រភេទ 17" P75 Creator ហើយម៉ូដែលទាំងពីរនេះគឺមានការរចនារូបរាងយ៉ាងច្នៃប្រឌិត ហើយវាក៏មានពណ៌ប្រផេះយ៉ាងស្រស់ស្អាតទាក់ទាញខ្លាំងបំផុត។ វាមានការរចនារូបរាងស្តើង និងភ្ជាប់ជាមួយនឹងថាមពលថ្មដែលអាចប្រើប្រាស់បានយូរច្រើនម៉ោង។ វាគឺជាកុំព្យូទ័រដែលមានស៊ុមព័ទ្ធអេក្រង់ស្តើងបំផុតនៅលើពិភពលោក។

ជាមួយនិងការបញ្ចេញនូវកុំព្យូទ័រត្រកូល Prestige series នោះ ក្រុមហ៊ុន MSI បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់នូវប្រភេទ Laptops ថ្នាក់ខ្ពស់សម្រាប់អ្នកបង្តើតនូវមាតិកាជាច្រើន។ ជាមួយនឹងការសហការដោយផ្ទាល់ជាមួយនឹងអ្នកបង្កើតមាតិកាជាច្រើននៅជុំវិញពិភពលោកនោះ កុំព្យូទ័រស៊េរី Prestige Series នេះពិតជាជម្រើសដ៏ល្អបំផុត។ វាមានភាពច្នៃប្រឌិត ការបំពាក់នូវ Hardware និង Software ខ្លាំងក្លាគឺកម្មវិធី Creator Center ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់គ្រប់គ្រងទៅលើប្រព័ន្ធ System Resources បាន។ សម្រាប់ត្រកូល P65 និង P75 នេះគឹនាំយកនូវភាពច្នៃប្រឌិតដែលអ្នកនឹកស្មានមិនដល់នោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន