no-alternative title

Apple បញ្ចេញកាសប្លូធូសស៊េរីថ្មីម៉ាក Beats Solo 3 Special Edition ដែលមានឈ្មោះថា “The Club Collection”

ក្រុមហ៊ុន Apple ទើបតែបានធ្វើការប្រកាសចេញកាសស្តាប់ស៊េរីថ្មីម៉ាក Beats Solo 3 Special Edition ដែលហៅថា “The Club Collection” ជាមួយជម្រើស 4 ពណ៌គឺក្រហម ស លឿង និងទឹកសមុទ្រ ហើយពណ៌នីមួយៗត្រូវបានលាយបញ្ចូលគ្នាចំនួន 3 ពណ៌ដែលធ្វើអោយកាន់តែមានភាពស្រស់ស្អាត និងបង្ហាញចេញនូវភាពទំនើបស៊ីវិល័យក្នុងការប្រើប្រាស់សម្រាប់មនុស្សសម័យទំនើប។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាសស្តាប់ Beats Solo 3 Special Edition នេះខុសពីកាល Beats Solo 3 ធម្មតាដោយសារតែវាមានថ្មកាន់ប្រើប្រាស់ស្តាប់កម្សាន្តបានដល់ទៅ 40 ម៉ោងឯណោះ នេះក៏ដោយសារតែវាបានប្រើប្រាស់បំពាក់នូវឈីប Apple’s W1 ហើយរឹតតែពិសេសបំផុតនោះគឺឈីបនេះភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាសាកបញ្ចូលថ្មល្បឿនលឿន “Apple's Fast Fuel technology” ថែមទៀតផង ដែលមានលទ្ធភាពសាករយះពេល 5 នាទីអាចកាន់ប្រើបានជិត 3 ម៉ោង។ កាសស្តាប់ស៊េរីថ្មី The Club Collection Beats Solo 3 Special Edition នេះមានចេញលក់ចាប់ពីថ្ងៃនេះទៅ ប៉ុន្តែសម្រាប់តែការលក់នៅលើបណ្តាញអនឡាញតែប៉ុណ្ណោះដោយមានតម្លៃចាប់ពី $200 ឡើងទៅ។ 

ចំពោះលោកអ្នកដែលចង់សាកល្បងប្រើប្រាស់ដំបូងជាមួយកាសស្តាប់ត្រចៀក Beats Solo 3 “The Club Collection”នេះនឹងអាចរកជាវបាននៅតាមបណ្តាហាងលក់រាយនៅថ្ងៃទី 12 ខែមិថុនានេះ។ សូមបញ្ជាក់ថា កាសស្តាប់ The Club Collection Beats Solo 3 Special Edition នេះ Apple បានចាប់ដៃសហការជាមួយកញ្ញា NAYVA ដែលជាតារាបង្ហាញម៉ូតដ៏ល្បីឈ្មោះ និងជាពិធីករក្នុងកម្មវិធី Beauty Show រួមនឹងតារាល្បីឈ្មោះលើបណ្តាញកម្សាន្ត Youtube ចំនួន 4 នាក់ផ្សេងដទៀតសម្រាប់ការផ្សព្វផ្សាយនៅក្នុងវីដេអូថ្មីរបស់ពួកគេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន